ប្រើបច្ចេកដាំដុះងាយៗនេះ កសិករអាចប្រមូលផលស្ពៃខៀវពី ១៦ ដល់ ១៨ តោនក្នុងដី ១ ហិកតា

ស្ពៃខៀវ ឬស្ពៃខ្មៅ ជាប្រភេទស្ពៃមួយក្នុងចំណោមប្រភេទស្ពៃដែលកប្រជាសិករនិយមដាំ និងបរិភោគ ដោយសារតែវាជាដំណាំមិនប្រកាន់រដូវ ប៉ុន្តែកសិករក៏ត្រូវយល់ដឹងពីបច្ចេកទេសមួយចំនួន ដើម្បីដាំស្ពៃខៀវឱ្យបានជោគជ័យ និងអាចទទួលបានផលច្រើន។
ដើម្បីដាំស្ពៃខៀវ កសិករគួរដាំ អំឡុងខែតុលា ដល់ខែធ្នូ និងពីខែកក្កដា ដល់ខែតុលា ពិសេសនៅតំបន់ខ្ពស់រាប និងតំបន់ភ្នំ ដែលមានសីតុណ្ហភាពសមស្រប ហើយអាចទទួលបានទិន្នផលស្ពៃខៀវជាមធ្យម ១៦-១៨ តោនក្នុងមួយហិកតា។

សម្រាប់ពូជស្ពៃខៀវ ប្រទេសយើងនិយមដាំស្ពៃ ៣ ប្រភេទ ទីមួយ គឺប្រភេទពូជស្លឹកតូចវែងមានកម្រាស់ស្ដើង និងគែមស្លឹកដូចធ្មេញរណា ពូជ ទីពីរគឺ ពូជស្លឹកធំលាតត្រដាង ហើយធ្លាក់ចុះក្រោម តែមានស្លឹកស្ដើងមិនអាចធន់នឹងរដូវភ្លៀងបានទេ ចំណែកពូជដែលគេនិយមមួយទៀតគឺប្រភេទពូជស្លឹកក្រាស់ធាងធំពណ៌ស ឈរត្រង់ហើយរួញៗ ដែលធន់នឹងរដូងភ្លៀងអាចដាំបានគ្រប់រដូវ។

ក្រៅពីការជ្រើសរើសពូជ កសិករក៏ត្រូវជ្រើសរើសប្រភេទដីណា ដែលមានជីជាតិគ្រប់គ្រាន់ ជាប្រភេទដីធូរ ស្រទាប់ដីដាំដុះជ្រៅ ដែលអាចជាប្រភេទដីក្រហម ដីគ្រោះខ្មៅ ដីល្បាយខ្សាច់ ដីល្បាប់ក្បែរមាត់មាត់ទន្លេ ឬព្រែក ឬដីល្បាយធម្មតាក៏បាន។ បន្ទាប់មក គេត្រូវរៀបចំសម្អាតដី ប្រមូលស្មៅ និងកាកសំណល់រុក្ខជាតិចេញ រួចភ្ជួរដីហាលឱ្យស្ងួតពី ៥-៧ ថ្ងៃ ហើយរាស់បំបែកដីឱ្យម៉ដ្ឋ ដើម្បីកម្ចាត់ចៃ និងធ្វើឱ្យដីធូរល្អ។

ការភ្ជួរដីត្រូវធ្វើឡើង ២-៣ លើក ទើបគេអាចថ្នាលបានដោយមានទទឹង ១ ម៉ែត្រ ចន្លោះរង ២០-៣០ សង់ទីម៉ែត្រ កម្ពស់ ១៥-២០ សង់ទីម៉ែត្រ ឯបណ្ដោយរងកសិករអាចធ្វើទៅតាមទំហំដី ហើយរាស់បំបែកដី និងកៀរដីលើរងឱ្យស្មើល្អតាមរងនីមួយៗ។

ចំណែកការសាប និងដាំដុះកូនស្ពៃខៀវ កសិករអាចធ្វើឡើងបាន ៣ របៀបផ្សេងៗគ្នា ដូចជាវិធី សាបកូនដែលគេអាចបណ្ដុះកូនស្ពៃបានពីររបៀបទៀត គឺការបណ្ដុះក្នុងគ្រាប់ក្នុងថាស និងការសាបពូជស្ពៃដោយផ្ទាល់លើថ្នាល។ ក្រៅពីនេះ គេក៏មានវិធីស្ទូងកូនស្ពៃ និងការដាំដោយសាបគ្រាប់ផ្ទាល់ ដែលកសិករអាចជ្រើសរើសបានទៅតាមស្ថានភាពដី និងធនធានដែលមានស្រាប់។

ពាក់ព័ន្ធនឹងការថែទាំវិញ បន្ទាប់ពីសាបកូនស្ពៃបានប្រមាណ ៧ ថ្ងៃ គេត្រូវស្រោចបំប៉នជីបរិមាណ ២០ ក្រាម លាយជាមួយទឹក ១៥ លីត្រ ស្រោចឱ្យសព្វ ទើបស្រោចទឹកលាងតាមក្រោយ។ ថែមលើនេះ គេក៏ត្រូវជ្រុំដីឱ្យដីធូរល្អ និងដកស្មៅ ពិសេសដកស្មៅនៅពេលកូនដំណាំមានអាយុ ២៥ ថ្ងៃបន្ទាប់ពីសាបហើយ តែត្រូវផ្អាកការជ្រុំដីចៀសវាងត្រូវឫសដំណាំ។

ឯការស្រោចស្រប់វិញ ស្ពៃខៀវ  ត្រូវការស្រោចទឹកជាប្រចាំ មួយថ្ងៃ ២ ដង ព្រឹកម្ដង និងល្ងាចម្ដង ដែលជាធម្មតាគេចាប់ផ្ដើមស្រោចចាប់ពីពេលបាចគ្រាប់រហូតដល់ដំណាំមានស្លឹក ២ លុះពេលមាន ៣ សន្លឹកឡើងទៅ គេត្រូវបង្កើនការស្រោចទឹករហូតដល់ពេលប្រមូលផលតែម្ដង។

គួរបញ្ជាក់ដែរថា ការដាំដោយប្រើបច្ចេកទេសគ្របថង់ប្លាស្ទិក ជាវិធីមួយដែលអាចជួយឱ្យការដាំដុះទទួលបានជោគជ័យ និងអាចលក់កសិផលបានតម្លៃខ្ពស់ ពិសេសនារដូវវស្សា ដែលអាចការពារទឹក មិនធ្វើឱ្យដំណាំរលួយឫស។

ទន្ទឹមគ្នានេះដែរ ការដាំស្ពៃខៀវក៏អាចជួបនឹងជំងឺពកឫស ជំងឺហ្វុយសារីយ៉ូម ជំងឺរលាកស្លឹក ជំងឺផ្សិតម្សៅ ជំងឺរលួយទន់ ជំងឺរលាកគល់ ជំងឺស្លោកស្លឹក ជំងឺរលួយបណ្ដូល និងជំងឺអុជន៍ពណ៌សជាដើម។ ក្រៅពីនេះ ក៏មានសត្វចង្រៃមួយចំនួន ដែលកសិករគួរយកចិត្តទុកដាក់ គឺសត្វដង្កូវយោលទោង ដង្កូវហ្វូង ដង្កូវបាក់ខ្នង សត្វទាគូ ជាដើម ដែលកសិករអាចប្រើវិធីកម្ចាត់បាន តាមរយៈការដាំដំណាំចម្រុះ ឬប្រើវិធីគីមីផ្សេងៗ។

ចុងក្រោយគឺការប្រមូលផល ដែលកសិករអាចប្រមូលផលបាន បន្ទាប់ពីដាំបានរយៈពេល ៣៥-៤៥ ថ្ងៃ ឬបន្ទាប់ពីស្ទូងហើយពី ២៨-៣៥ ថ្ងៃ គឺនៅពេលដែលស្ពៃខៀវមានចេញផ្កាក្រពុំៗនៅក្នុងបណ្ដូល។ មុនពេលកាត់ ឬដក គេពុំត្រូវស្រោចទឹកនោះទេ ចៀសវាងនាំឱ្យជាំ និងកកិត ធ្វើឱ្យពិបាកលក់នៅលើទីផ្សារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ