ភ្នំពេញ ៖ ការទិញលំនៅឋាន ជាធម្មតាមានវិធី២ គឺយកលុយដុលទៅទិញ និងយកកម្ចីទៅទិញដូចជាបង់រំលោះជាដើម។ ស្រមៃមើលថា តើជីវិតនឹងងាយស្រួលប៉ុណ្ណាប្រសិនបើអ្នកគ្រាន់តែអាចសរសេរមូលប្បទានបត្រ ឬមានសាច់ប្រាក់មួយដុំសម្រាប់ទិញផ្ទះបន្ទាប់របស់អ្នក។
គ្មានដំណើរការស្នើសុំប្រាក់កម្ចីទិញផ្ទះ គ្មានការបង់ប្រាក់ប្រចាំខែ សុវត្ថិភាពនៃការធ្វើជាម្ចាស់ផ្ទះរបស់អ្នកទាំងស្រុង ស្តាប់ទៅដូចជាគ្មានអី្វត្រូវការគិតទេ មែនទេ? ប៉ុន្តែការទូទាត់ជាសាច់ប្រាក់សម្រាប់ទិញផ្ទះមិនមែនសុទ្ធតែជាការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុត្រឹមត្រូវទាំងអស់នោះទេ។

ប្រសិនបើអ្នកកំពុងពិចារណាទិញផ្ទះដោយប្រើសាច់ប្រាក់សុទ្ធ សូមប្រាកដថា វាសមស្របនឹងគោលដៅហិរញ្ញវត្ថុរយៈពេលវែងរបស់អ្នក។ ខាងក្រោមនេះជាគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើលុយដុលក្នុងការទិញផ្ទះ។
– គុណសម្បត្តិ
លើសពីប្រាក់សន្សំរាប់ពាន់ដុល្លារទៅលើការប្រាក់នៃការបង់រំលោះ អ្នកទិញផ្ទះទទួលអត្ថប្រយោជន៍ផ្សេងៗទៀតនៅពេលពួកគេទិញផ្ទះជាសាច់ប្រាក់ដុល។ ទាំងនេះជាគុណសម្បត្តិ ប្រសិនបើអ្នកមានលុយទិញផ្ទះជាសាច់ប្រាក់ដុល។
១- អាចចរចាយកតម្លៃទាប៖ ការមានប្រាក់ពេញដៃទៅទិញអចលនទ្រព្យ ធ្វើឲ្យអ្នកទិញហាក់មានអំណាចច្រើនជាងពេលមិនសូវគ្មានប្រាក់ក្នុងដៃ។ អ្នកលក់មិនគ្រាន់តែចង់លក់បានតម្លៃខ្ពស់ប៉ុណ្ណោះទេ ពួកគេក៏ចង់បានភាពប្រាកដប្រជាផងដែរ។ អ្នកលក់ស្អប់ដំណើរការចរចាទិញលក់ផ្ទះ រួចរង់ចាំប្រហែលរយៈពេលមួយខែ ហើយកិច្ចសន្យាលក់ផ្ទះត្រូវបរាជ័យដោយសារអ្នកទិញខ្វះលុយ ឬមិនអាចរកប្រភពកម្ចីបាន។ ផ្ទុយទៅវិញ សាច់ប្រាក់ផ្តល់ការធានាដល់អ្នកលក់ថាអ្នកទិញនឹងមានលទ្ធភាពបង់ផ្តាច់ទិញយកផ្ទះដោយគ្មានការរង់ចាំពន្យាពេលអ្វីឡើយ។ ជាថ្នូរនឹងការទូទាត់ប្រាក់លឿន អ្នកលក់ជាច្រើនអាចផ្តល់ជូននូវការបញ្ចុះតម្លៃដល់អ្នកទិញ។
២- គ្មានហានិភ័យនៃវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួននៅពេលខាងមុខជាយថាហេតុ៖ នៅថ្ងៃខាងមុខមើលមិនឃើញ ប្រសិនបើអ្នកបាត់បង់ការងារ ឬជួបការលំបាកផ្នែកហិរញ្ញវត្ថុ អ្នកមិនអាចត្រូវគេរឹបអូសផ្ទះទេ ព្រោះអ្នកជាម្ចាស់ផ្ទះហើយរស់នៅដោយឥតគិតថ្លៃ។ មិនថាមានរឿងអាក្រក់ផ្នែកហិរញ្ញវត្ថុយ៉ាងណាទេ អ្នកធានាកន្លែងមួយសម្រាប់ក្រុមគ្រួសាររបស់អ្នក ដែលនេះជាសេចក្តីស្ងប់សុខនៃចិត្ត។
៣- ការចំណាយទាបមានន័យថាហានិភ័យទាប៖ បើគ្មានការបង់រំលោះផ្ទះប្រចាំខែ អ្នកមានការចំណាយទាបលើការរស់ប្រចាំខែ ដែលមានន័យថាអ្នកសល់ប្រាក់ច្រើនជាង អាចយកប្រាក់វិនិយោគ បង្កើនចំណូល ធ្វើដំណើរ ឬចំណាយលើការបង្កើនគុណភាពជីវិតបានយ៉ាងប្រសើរ។ វាងាយស្រួលក្នុងការឈានទៅរកឯករាជ្យភាពផ្នែកហិរញ្ញវត្ថុនិងចូលនិវត្តន៍។
៤- កាត់បន្ថយការចំណាយលើស៖ បើសិនទិញអចលនទ្រព្យដោយយកប្រាក់កម្ចីទិញផ្ទះ អ្នកទិញមានទំនោរគិតគូរពីការទូទាត់ប្រចាំខែជាជាងការចំណាយសរុបក្នុងការទិញផ្ទះ។ វាងាយស្រួលគិតជាប្រាក់ ១ ៥០០ដុល្លារក្នុងមួយខែ ជាងការគិតពីប្រាក់ដុល ៣០០ ០០០ដុល្លារ។ ប៉ុន្តែនៅពេលដែលអ្នកទិញត្រូវប្រគល់លុយដុលផ្ទាល់ខ្លួនចំនួន ៣០០ ០០០ដុល្លារ វាធ្វើឱ្យថ្លៃដើមកាន់នៃការចំណាយកាន់តែជាក់ស្តែង។ អ្នកទិញដែលបង់ជាសាច់ប្រាក់ដុលទំនងជាមិនចំណាយច្រើនឬលើសទេ ព្រោះទឹកលុយមិនគ្រាន់តែតំណាងឱ្យកិច្ចសន្យាទិញផ្ទះនោះទេ តែវាជារូបភាពនៃការប្តូរលុយរបស់អ្នកទិញជាមួយផ្ទះអ្នកលក់ ហើយវាជាការពិតដែលថាអ្នកទិញអាចចំណាយទៅតាមលទ្ធភាពជាក់ស្តែងប៉ុណ្ណោះ។
- គុណវិបត្តិ
ខណៈពេលដែលមានគុណសម្បត្តិមានច្រើន អ្នកក៏ត្រូវថ្លឹងថ្លែងពីគុណវិបត្តិមួយចំនួនខាងក្រោមនេះផងដែរ។
១- Opportunity Cost ៖ ថ្វីត្បិតតែការទិញផ្ទះដោយប្រើសាច់ប្រាក់ដុលជួយសន្សំលើការប្រាក់ក្នុងកម្ចី ប៉ុន្តែការសន្សំទាំងនោះអាចតិចជាងលុយដែលអ្នកអាចរកបានដោយការយកទៅវិនិយោគ។ មានការវិនិយោគខ្លះដូចជាភាគហ៊ុនជាដើម អាចទទួលបានប្រាក់ចំណេញខ្ពស់ជាងអត្រាការប្រាក់បង់រំលោះដល់ទៅ ៣% ឬអាចដល់ ១០% ទៀតក៏មាន។ ដូច្នេះបើអ្នកទុកលុយដុលនោះ ហើយយកទៅវិនិយោគវិញ អាចធ្វើឲ្យអ្នកបានផលចំណេញច្រើនជាងការប្រាក់បង់រំលោះ។
២- អតិផរណាកាត់បន្ថយតម្លៃផ្ទះពិតតាមពេលវេលា ៖ ប្រាក់ដុល្លារសព្វថ្ងៃមានតម្លៃថោកជាងប្រាក់ដុល្លារកាលពី ២៥ឆ្នាំមុន គឺតិចជាង ៤១,៣% នេះបើយោងតាមការិយាល័យស្ថិតិការងារអាមេរិក។ ប្រាក់កម្ចីដែលបានខ្ចីកាលពី ២៥ឆ្នាំមុនចំនួន ១ ០០០ដុល្លារ គឺស្មើនឹង ១ ៧៣៦,៤៨ សព្វថ្ងៃនេះ។ ប្រាក់កម្ចីបង់រំលោះត្រូវបានគិតនៅពេលបច្ចុប្បន្ន មិនមែននៅពេល២៥ឆ្នាំនៃការបញ្ចប់ការបង់រំលោះនោះទេ ដែលមានន័យថាអ្នកអាចនឹងចំណេញលើការប្រែប្រួលតម្លៃនៃអតិផរណាបន្ទាប់ពីទូទាត់ជាមួយការប្រាក់រួច។
៣- ការសន្សំអាចនឹងកាត់បន្ថយ៖ មិនមែនគ្រប់គ្នាសុទ្ធតែមានវិន័យផ្ទាល់ខ្លួនលើការសន្សំប្រាក់ទេ។ មនុស្សភាគច្រើនសន្សំប្រាក់តែនៅពេលសល់ប្រាក់ចុងប៉ុណ្ណោះ។ ការយកប្រាក់កម្ចីទិញផ្ទះ បង្ខំឱ្យអ្នកដកលុយបង់រំលោះជាប្រចាំខែ ដែលធ្វើឲ្យការសន្សំកាន់តែមានប្រសិទ្ធភាពតាមរយៈការបង់រំលោះ។
៤- ការពន្យារពេលភាពជាម្ចាស់ផ្ទះ ៖ ប្រសិនបើអ្នកចង់ទិញផ្ទះជាសាច់ប្រាក់ដុលនោះ អ្នកត្រូវពន្យារពេលការទិញរបស់អ្នកក្នុងការសន្សំប្រាក់ឲ្យគ្រប់ចំនួនក្នុងករណីអ្នកមិនទាន់មានលុយគ្រប់។ អ្នកត្រូវការសន្សំលុយទុកជាសាច់ប្រាក់ ហើយមិនមែនគ្រាន់តែជាតម្លៃផ្ទះនោះទេ។ អ្នកក៏ត្រូវការប្រាក់សម្រាប់ថ្លៃរបស់របរក្នុងផ្ទះ ថ្លៃធានារ៉ាប់រងពន្ធលើអចលនទ្រព្យ និងអ្វីៗជាច្រើនទៀត។
ជាចុងក្រោយ លោកអ្នកអាចពិចារណាលើស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន និងថ្លឹងថ្លែងលើគុណសម្បត្តិ និងគុណវិបត្តិខាងលើនេះក្នុងការសម្រេចចិត្តថាតើគួរទិញផ្ទះជាសាច់ប្រាក់ដុលឬស្នើសុំប្រាក់កម្ចីទិញផ្ទះ។
ប្រភព៖ moneycrashers

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

ចិន និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ក្នុងកិច្ចប្រជុំកំពូល SCO ឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ប្រទេសចិន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន បានព្រមព្រៀងគ្នាក្នុងការរុញច្រានវិស័យបច្ចេកវិទ្យាឱ្យកាន់តែជឿនលឿនរួមគ្នា ជាពិសេស វិស័យបញ្ញាសិប្បនិម្មិត AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 04/09/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការជួញដូរអាវុធរវាង អាល្លឺម៉ង់ ទៅឲ្យអ៊ីស្រាអែល កើនឡើងជិតដល់ ១០០០លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តលើការនាំចេញបរិក្ខារយោធាដែលមានតម្លៃជិត ៨០០ លានអឺរ៉ូ ឬប្រមាណជា ៩៣០ លានដុល្លារ ទៅឲ្យប្រទេសអ៊ីស្រាអែល ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 04/09/2026
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធលុយដុល្លារដែលមានអាយុកាលជិត ១ សតវត្សរ៍ ប្រឈមហានិភ័យ ខណៈបណ្តាធនាគារកណ្តាលងាកទៅរកទុនបម្រុងថ្មី
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 04/09/2026
នាគារកណ្តាលនៅជុំវិញពិភពលោកកំពុងកែប្រែយុទ្ធសាស្ត្របម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនជាបណ្តើរៗ ដោយកាត់បន្ថយការចាក់គ្រឹះលើប័ណ្ណបំណុលរដ្ឋាភិបាលអាមេរិក (U.S. Treasury bonds)ហើយងាកមកទិញមាសសុទ្ធជំនួសវិញ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content