គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ប្រកាសពីការលក់ភាគហ៊ុន៨០%ក្នុងដំណាក់ដំបូងឱ្យទៅធនាគារ សាយណូផេក ជាផ្លូវការ

ភ្នំពេញ ៖ តាមរយៈសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់អំពីការបញ្ចប់ជាស្ថាពរនៃការទិញយកភាគហ៊ុនចំនួន ៨០% នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ពីសំណាក់ Bank SinoPac (ធនាគារ សាយណូផេក) ដែលជាធនាគារពាណិជ្ជដ៏ធំ ជាមួយនឹងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកោះតៃវ៉ាន់ និងនៅតាមបណ្តាប្រទេសមួយចំនួនទៀតដូចជា ប្រទេសចិន ទីក្រុងហុងកុង ប្រទេសវៀតណាម និងសហរដ្ឋអាមេរិកជាដើម។

តាមរយៈសេចក្ដីប្រកាសដដែលបានបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក មានសេចក្តីសោមនស្សរីករាយសូមធ្វើការប្រកាសជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ BankSinoPac(ធនាគារ សាយណូផេក)មកពីកោះតៃវ៉ាន់បានបិទបញ្ចប់ជាស្ថាពរដោយជោគជ័យនូវដំណើរការទិញយកភាគហ៊ុនចំនួន៨០%នៅក្នុងអម្រឹត បន្ទាប់ពីទទួលបានការអនុញ្ញាតជាផ្លូវការពីអាជ្ញាធរអាណាព្យាបាលពាក់ព័ន្ធនានារបស់ស្ថាប័នទាំងពីរ។

នៅពេលនេះ Bank SinoPac បានក្លាយទៅជាភាគទុនិកធំរបស់អម្រឹត។ ចំណែកឯអតីតភាគទុនិកធំរបស់អម្រឹត គឺស្ថាប័ន Advans  បានធ្វើការលក់ភាគហ៊ុនរបស់ខ្លួនទាំងស្រុងស្របពេលដែលភាគទុនិកសំខាន់របស់អម្រឹតចំនួន០២ ផ្សេងទៀត គឺសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)ដែលជាក្រុមហ៊ុនវិនិយោគរបស់ធនាគារពិភពលោក និងធនាគារវិនិយោគនៃប្រទេសហូឡង់(FMO)បានធ្វើការលក់ភាគហ៊ុនរៀងៗខ្លួនចំនួនពាក់កណ្តាល ហើយចំពោះភាគហ៊ុនដែលនៅសល់នឹងត្រូវបានកាត់បន្ថយជាបន្តបន្ទាប់សម្រាប់រយៈពេលយ៉ាងហោចណាស់ ០២ឆ្នាំទៅមុខ ដើម្បីធានាឲ្យបានការផ្លាស់ប្តូរភាគទុនិកថ្មីដោយរលូននៅក្នុងអម្រឹត។ បន្ទាប់មក Bank SinoPac នឹងធ្វើការកាន់កាប់ភាគហ៊ុនចំនួន ១០០% តែម្តងនៅក្នុងអម្រឹត។

គួរបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានសម្រេចលក់ភាគហ៊ុន ១០០% ទៅក្រុមហ៊ុនតៃវ៉ាន់ SinoPac Holdings ក្នុងតម្លៃជាង ៥៤០លានដុល្លារ។ ការទិញលក់នឹងចែកជា ៣ ដំណាក់កាល។ ដំណាក់កាលទីមួយ ក្រុមហ៊ុននឹងទិញយក ៨០% ក្នុងតម្លៃប្រហែល ៤៣៥ លានដុល្លារ ហើយបន្ទាប់មកនឹងទិញយក១០ភាគរយទៀតនៅចុងឆ្នាំទី១ និង១០ភាគរយទៀតនឹងទិញយកនៅចុងឆ្នាំទី២។

ក្រុមហ៊ុន SinoPac Holdings ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ SinoPac បានប្រកាសពីការទិញផ្តាច់យកគ្រឹះស្ថានដ៏ធំមួយនេះកាលពីពាក់កណ្តាលឆ្នាំ២០២៤ ដោយបញ្ជាក់ថា នេះជាគោលដៅយុទ្ធសាស្ត្រដើម្បីបង្កើនប្រាក់ចំណូល និងពង្រីកសក្តានុពលរបស់ខ្លួននៅអន្តរជាតិ ជាពិសេសនៅទីផ្សារកម្ពុជា ដែល មានកំណើនសេដ្ឋកិច្ច និងប្រជាសាស្ត្រ ទាក់ទាញ ដែលអាចគាំទ្រដល់កំណើនរយៈពេលវែង។

សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការអាជីវកម្មនៅតាមសាខាចំនួន ១៥០ និងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួនច្រើនជាង ៦៣ ម៉ឺននាក់។

Bank SinoPac បានលើកឡើងថា ប្រទេសកម្ពុជាដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ខ្លាំង រួមជាមួយនឹងប្រជាជនវ័យក្មេងប្រកបដោយថាមពល បានផ្តល់នូវសក្តានុពលដ៏ធំ ហើយ Bank SinoPac ពិតជាចង់ក្លាយជាចំណែកមួយនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ ដោយបានចាប់ដៃគូរ និងទិញយកភាគហ៊ុននៅក្នុង អម្រឹត Bank SinoPac មិនត្រឹមតែបានពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមគាំទ្រ លើកកម្ពស់ជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ និងបានបង្កើតនូវឱកាសសម្រាប់រយៈពេលវែងផ្សេងៗទៀតជាច្រើនដល់វិបុលភាព និងសុខុមាលភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា។

Bank SinoPac ក៏បានបញ្ជាក់បន្ថែមថា ៖ ធនាគារមានមោទនភាពនៅក្នុងការបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយភាគទុនិកទាំង០២ ផ្សេងទៀតរបស់ អម្រឹត នោះគឺ ស្ថាប័ន IFC និង FMO។ ស្ថាប័នទាំង ០២ បានដើរតួនាទីឈានមុខយ៉ាងសំខាន់លើការវិនិយោគប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្នហិរញ្ញវត្ថុ។ ជាមួយនឹងការចូលរួមរបស់ស្ថាប័នទាំងអស់ខាងលើ ពួកយើងនឹងបន្តរក្សាឲ្យបាននូវស្តង់ដារដ៏ខ្ពស់មួយលើការការពារអតិថិជន និងធ្វើការពង្រីកលទ្ធភាពរបស់ អម្រឹត ក្នុងការអនុវត្តគោលការណ៍នៃការការពារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដោយផ្តោតលើវិស័យអាទិភាពមួយចំនួនរបស់ពួកយើងក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព បរិយាបន្ន និងមានភាពឆ្លាតវៃ។

លោក ដុស ឌីន ជាអគ្គនាយករបស់ អម្រឹត បានមានប្រសាសន៍ថា ៖ «ខ្ញុំមានពិតជាមានសេចក្តីរីករាយ និងសូមធ្វើការស្វាគមន៍ជាផ្លូវការសម្រាប់ការមកដល់ប្រទេសកម្ពុជារបស់ Bank SinoPac ដែលបានក្លាយជាភាគទុនិកធំថ្មីរបស់ អម្រឹត។ Bank SinoPac គឺជាអ្នកផ្តល់ប្រាក់កម្ចីមួយរបស់ អម្រឹត អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកន្លងមកស្ថាប័នទាំង ០២ មានទំនាក់ទំនងល្អយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងភាពជាដៃគូ និងបានទទួលស្គាល់នូវគុណតម្លៃរបស់គ្នាជាយូរមកហើយ»។

លោកបានបន្ថែមថា ៖ គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងការផ្លាស់ប្តូរភាគទុនិកនេះ បានដាក់ទិសដៅការងារជាអាទិភាពធ្វើយ៉ាងណាឲ្យការផ្ទេរភាគហ៊ុននេះធ្វើឡើងដោយរលូន និងធានាថាប្រតិបត្តិការអាជីវកម្មរបស់ អម្រឹត នឹងនៅបន្តដំណើរការជាធម្មតា។ សម្រាប់រយៈពេលទៅខាងមុខទៀត អម្រឹត នឹងធ្វើការពង្រឹងភាពរឹងមាំរបស់ខ្លួនជាមួយ Bank SinoPac ដើម្បីបន្តការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ផ្នែកសង្គម។

លោកបញ្ជាក់ថា ៖ «ខ្ញុំពិតជាមានក្តីរំភើបណាស់ ចំពោះគ្រប់លទ្ធភាពនៅក្នុងការបង្កើតឱកាសផ្សេងៗ តាមរយៈការរួមបញ្ចូលគ្នារវាងចំណេះ ជំនាញ និងបទពិសោធន៍របស់ Bank SinoPac ជាមួយនឹងធនធានមនុស្ស និងបណ្តាញទំនាក់ទំនងរបស់ អម្រឹត»។

លោក Claude Falgon អតីតប្រធានក្រុមប្រឹក្សាភិបាលរបស់ អម្រឹត បានធ្វើការបញ្ជាក់ថា ៖ បណ្តាភាគទុនិកទាំងអស់របស់ អម្រឹត បានយល់ឃើញថា វាគួរតែដល់ពេលវេលាដ៏សមស្របសម្រាប់ អម្រឹត នៅក្នុងការអភិវឌ្ឍន៍ខ្លួនឈានឡើងមួយកម្រឹតទៀត។ នៅក្នុងន័យនេះ បណ្តាភាគទុនិកបានផ្តល់ការងារជាអាទិភាពនៅក្នុងការស្វែងរកវិនិយោគិនថ្មីមួយ ដែលមិនត្រឹមតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមបទប្បញ្ញត្តិនោះទេ ថែមទាំងមានគោលដៅយុទ្ធសាស្ត្រអាជីវកម្មច្បាស់លាស់ដែលអនុលោមទៅតាមគោលការណ៍ការពារបរិស្ថាន សង្គម អភិបាលកិច្ច (ESG) និងកិច្ចការពារអតិថិជន។ តាមរយៈនេះ Bank SinoPac ត្រូវបានមើលឃើញថា ជាធនាគារមួយដែលបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ និងមានបទពិសោធន៍ច្រើននៅក្នុងការងារទាំងអស់ខាងលើនេះ។ ម្យ៉ាងទៀត ដោយមានការគាំទ្រពីក្រុមហ៊ុនមេរបស់ខ្លួន គឺក្រុមហ៊ុន SinoPac Holdings – Bank SinoPac ត្រូវបានទទួលស្គាល់ជាបន្តបន្ទាប់ដោយស្ថាប័នអន្តរជាតិលំដាប់ពិភពលោក ថាជាធនាគារប្រកបអាជីវកម្មប្រកបដោយក្រមសីលធម៌ ការទទួលខុសត្រូវ និងប្រកបដោយចីរភាព។

លោក Claude Falgon បានបន្ថែមទៀតថា ៖ «ជម្រើស Bank SinoPac ជាវិនិយោគិនថ្មីនេះ គឺបណ្តាភាគទុនិកទាំងអស់ ពិតជាបានធ្វើការជ្រើសរើសម្ចាស់ភាគហ៊ុនថ្មីមួយដែលរឹងមាំ ទទួលបាននូវការគោព និងមានការទទួលខុសត្រូវខ្ពស់ចំពោះប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ខ្ញុំសង្ឃឹមយ៉ាងម៉ុតមាំថា ភាគទុនិកថ្មីនឹងបន្តគ្រប់គ្រងដឹកនាំ អម្រឹត ឲ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ជាពិសេសបន្តប្រតិបត្តិការអាជីវកម្ម ស្របតាមគុណតម្លៃរួមប្រកបដោយសុច្ចរិតភាព តម្លាភាព ការគោរព លើកកម្ពស់សិទ្ធិ និងគោលការណ៍ការពារអតិថិជនបានយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងផ្តល់ផលជាវិជ្ជមានសម្រាប់ប្រជាជនកម្ពុជា»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *