ខូហ្វី ក្លាយជាដៃគូនាំចូល និងចែកចាយផលិតផលអាមេរិក ICEHOT មកកាន់ទីផ្សារកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន ខូហ្វី ដែលជាក្រុមហ៊ុនផ្គត់ផ្គង់កាហ្វេឈានមុខគេនៅក្នុងប្រទេសកម្ពុជា និង ICEHOT ជាក្រុមហ៊ុនអាហារ និងភេសជ្ជៈអន្តរជាតិដ៏ល្បីល្បាញបានចុះ « ចុះ​ហត្ថ​លេ​ខា​ជាដៃគូអាជីវកម្ម» ដើម្បីបង្កើនភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ ដែលពិធីនេះធ្វើឡើងនៅទីតាំងបង្ហាញផលិតផល ​​​​ខូហ្វី នាថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤ ។ កិច្ច​សហការ​នេះ​ នឹងធ្វើឱ្យ​ក្រុមហ៊ុន ខូហ្វី ក្លាយជាដៃគូនាំចូល និងចែកចាយផលិតផលអាមេរិក ICEHOT មកកាន់ទីផ្សារកម្ពុជាចាប់ពីពេលនេះ​តទៅ ។​ 

យោងតាមសេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុនទាំងពីរ​បានឱ្យ​ដឹងថា​ កិច្ចសហការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរវាងក្រុមហ៊ុន ខូហ្វី និងផលិតផល IceHot ដែល​ជា​ជំហាន​មួយ​ដ៏​សំខាន់ឆ្ពោះទៅរកការនាំយកផលិតផលថ្មីជាប្រភេទគ្រីម ( cream)  ប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់ពី ICEHOT មកកាន់ទីផ្សារកម្ពុជា នៅក្នុងគោល​បំណ​ងពង្រីក​ទីផ្សារ​ភេសជ្ជៈ​ ផ្តល់ជូនផលិតផលថ្មី និងផ្តល់ឲ្យអតិថិជនទាំងអស់បានស្គាល់នូវបទពិសោធន៍ថ្មីខាងភេសជ្ចៈនៅក្នុងវិស័យឧស្សហកម្មកាហ្វេ។ នៅក្នុងកម្មវិធីមួយនេះ មាន​កា​រ​ចូល​រួមពីសំណាក់នាយកប្រតិបត្តិសំខាន់ៗពីក្រុមហ៊ុនខូហ្វី និងអ្នកតំណាងនៃផលិតផល ICEHot  ក៏ដូចជាម្ទាស់អាជីវកម្មកាហ្វេនៅក្នុងស្រុកដែលជាដៃគូផ្ទាល់របស់ក្រុមហ៊ុន ខូហ្វី ផងដែរ។

លោកស្រី ឈាន ឃឹម អគ្គនាយិកា នៃក្រុមហ៊ុន ខូហ្វី បានបង្ហាញនូវអារម្មណ៍សាទរចំពោះភាពជាដៃគូថា ៖

«យើង​មានសេចក្តីរំភើបរីករាយដែលបានចាប់ដៃគូជាមួយ ICEHOT ដែល​ជា​ផលិត​ផលមានគុណភាព និងការច្នៃប្រឌិតខ្ពស់ទៅលើភេសជ្ជៈ ហើយកិច្ចសហការនេះបាននាំយកឲ្យយើងនូវផលិតផលថ្មីសម្រាប់អតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជា ដែល​បង្ហាញពីការពង្រឹងជំហររបស់យើងក្នុងនាមជាអ្នកឈានមុខគេនៅក្នុងទីផ្សារ»។

លោកស្រី​បន្តថា​

«ផលិតផលថ្មីពី ICEHOT ទាំង ៤ ដែលយើងនាំចូលមានដូចជា Dairy creamer, Non Dairy creamer, All in One Beverage និង Topping Cream រំពឹងថា នឹងអាចឆ្លើយ​តប​ជា​មួយ​អ្នក​ប្រើប្រា​ស់​នៅ​ក្នុង​ទី​ផ្សារកម្ពុជា ជាពិសេសគឺតម្រូវតាមអតិថិជនគោលដៅ ហាងកាហ្វេ ភោ​ជនីយដ្ឋាន ហាងបង្អែម ហាងតែ ក៏​ដូច​ជា​អតិ​ថិ​ជន​តាមផ្ទះផងដែរ ដែលកំពុងតែស្វែងរកជម្រើសភេសជ្ជៈប្រភេទគ្រីម ( cream) មានគុណភាពខ្ពស់។  លើសពីនេះ ផលិត​ផល ICEHOT និងជួយផ្តល់ឲ្យដៃគូអាជីវកម្មរបស់យើងអាចបង្កើតនូវភេសជ្ចៈថ្មីៗ ប្លែកៗ មានរសជាតិឆ្ងាញ់ និងផ្តល់​នូវ​បទពិសោធ រួមទាំងរសជាតិថ្មីជូនទៅកាន់អតិថិជនរបស់គាត់ជាបន្តទៀតផងដែរ»។

លោក Jeff Kim (COO of Rich Product corporation) បានលើកឡើងថា  នៅក្នុងថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់មួយ​ក្នុងការចា​ប់​ផ្តើមដំ​ណើរកា​រ​បង្កើត​ម៉ាក​ភេសជ្ជៈ ICEHOT Beverages by Rich’s នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងកិច្ចសហប្រតិបត្តិការជាដៃគូដ៏រឹងមាំ គឺក្រុមហ៊ុន ខូហ្វី។

លោកបានបញ្ជាក់ថា ៖

«ដោយយើងមើលឃើញថា ទីផ្សារភេសជ្ជៈទូទាំងពិភពលោកកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយអ្នកប្រើប្រាស់កាន់តែចង់ស្វែងរករសជាតិថ្មីៗ និងបទពិសោធន៍ផ្តាច់មុខ។ ដូច្នេះ ដើម្បី​ឆ្លើយតបទៅនឹងតម្រូវការនេះ យើងមានមោទនភាពក្នុងការបង្ហាញម៉ាក “ICEHOT Beverages by Rich’s” នៅកម្ពុជា ដែលជាទីផ្សារមានសក្តានុពលខ្ពស់ និង​កំពុង​មាន​ការ​កើន​ឡើងនៃវិស័យភេសជ្ជៈ និងម្ហូបអាហារ ជាមួយនឹងការកើនឡើងនៃឧស្សាហកម្មភេសជ្ជៈនៅកម្ពុជា យើងមើលឃើញពីសក្តានុពលដ៏ធំសម្រាប់ម៉ាក ICEHOT ក្នុងការបំ​ពេញ​តម្រូវ​ការ​របស់អតិថិជនក្នុងស្រុក»។

គួរបញ្ចាក់​ផងដែរថា ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៩ បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗ ពីទូទាំ​ងពិ​ភព​លោកមកកាន់ទីផ្សារកម្ពុជា និងជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើវិជ្ជាជីវៈ ការបង្កើតថ្មី  និងផ្ត​ល់ភាព​ស្មោះ​ត្រង់​ទៅ​ដល់​អតិ​ថិជន ហើយក៏ជាដៃគូផ្គត់ផ្គង់រាល់តម្រូវការកាហ្វេផងដែរ។

ដោយឡែក ចំពោះ ផលិតផល ICEHOT ពីក្រុមហ៊ុន Richs  គឺជាក្រុមហ៊ុនអាហារ និងភេសជ្ជៈពិភពលោកដែលមានកេរ្តិ៍ឈ្មោះក្នុងការបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់។ ដោយផ្តោតលើការផ្តល់នូវរសជាតិ និងតម្លៃពិសេស ICEHOT ប្រតិបត្តិការនៅក្នុងទីផ្សារជាច្រើននៅទូទាំងពិភពលោក ហើយបន្តពង្រីកវត្តមានរបស់ខ្លួនតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចតាមដាននៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co.,Ltd ហើយសម្រាប់ព័ត៌មានលម្អិត សូមទំនាក់​ទំនង​នៅ​ទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី ផ្លូវម៉ៅសេតុង ឬ តាមរយៈទូរស័ព្ទលេខ 069 666 999 / 077 777 970 Website: www.kofi.com.kh


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ