ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រោមការគាំទ្រថវិការបស់រដ្ឋាភិបាលជប៉ុន បានរៀបចំសិក្ខាសាលាស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ស្របពេលកម្ពុជាបានកំណត់ និងប្រកាន់យកឆន្ទៈអនុវត្តការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មប្រកបដោយនិរន្តរភាព។

ការរៀបចំសិក្ខាសាលាស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មចំនួនត្រូវបានធ្វើឡើងជា ២វគ្គ រួមមាន វគ្គមូលដ្ឋានស្តីពី “បច្ចេកទេសស៊ើបអង្កេតការសម្អាតប្រាក់សម្រាប់មន្ត្រីគយ និងរដ្ឋាករជួរមុខ” ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ និងវគ្គកម្រិតខ្ពស់ស្តីពី “ការស៊ើបអង្កេតហិរញ្ញវត្ថុលើបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម” ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
សិក្ខាសាលាទាំងពីរវគ្គ ត្រូវបានសម្របសម្រួលដោយលោក Stephen Cox ទីប្រឹក្សាកិច្ចការគយរបស់ IMF ប្រចាំកម្ពុជា ឡាវ ម៉ុងហ្គោលី និងមីយ៉ាន់ម៉ា និង មានលោក Tom Hansan ទីប្រឹក្សា IMF ផ្នែកកិច្ចការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាគ្រូឧទ្ទេសនាមលើប្រធានបទសំខាន់ៗដូចជា បច្ចេកទេសវិភាគ និងស៊ើបអង្កេតហិរញ្ញវត្ថុ, ការរៀបចំផែនការសម្រាប់ធ្វើការស៊ើបអង្កេត, សញ្ញាណបទល្មើសសម្អាតប្រាក់ក្រោមរូបភាពពាណិជ្ជកម្ម និងបច្ចេកទេសស៊ើបអង្កេត, បច្ចេកទេសស៊ើបអង្កេត និងចាប់យកផលនៃបទល្មើស និងប្រសិទ្ធភាពនៃកិច្ចសហ-ប្រតិបត្តិការជាតិ ជាដើម។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តកិច្ចការក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ជាក់ស្ដែង ក្របខណ្ឌច្បាប់និងយុទ្ធសាស្ត្រជាតិពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មត្រូវបានដាក់ចេញស្របគ្នានឹងការបង្កើតយន្តការស្ថាប័នដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា កម្ពុជាបានចូលជាសមាជិកក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (Asia/Pacific Group on Money Laundering-APG) ក្នុងឆ្នាំ២០០៤, ហើយតាមរយៈសមាជិកភាពនេះ កម្ពុជាត្រូវអនុវត្តកាតព្វកិច្ចប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាប្រចាំ ស្របតាមបញ្ហានិងវិធានការថ្មីៗ ដែលកំណត់ដោយ APG និងក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF)។
ក្រោមការចង្អុលបង្ហាញរបស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់អនុគណៈកម្មការចំពោះកិច្ច និងក្រុមការងារនៃក្រសួង/ស្ថាប័នពាក់ព័ន្ធ កម្ពុជាបានអនុវត្តដោយជោគជ័យនូវផែនការសកម្មភាព និងអនុសាសន៍របស់ FATF ដែលនៅដក់សល់ទាំងអស់ ដើម្បីដកខ្លួនចេញពីបញ្ជីប្រផេះ។ ក្នុងពេលនេះ កម្ពុជាកំពុងត្រៀមខ្លួនធ្វើការជាមួយគណប្រតិភូនៃ JG ដែលនឹងចុះមកវាយតម្លៃដោយផ្ទាល់ (On-Site Visit) នៅអំឡុងដើមឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ៖
“ជាការពិតកម្ពុជាបានដាក់គោលដៅការងារដើម្បីដកខ្លួនចេញពីបញ្ជីប្រផេះ ក៏ប៉ុន្តែកម្ពុជាបានកំណត់និងប្រកាន់យកឆន្ទៈអនុវត្តការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មប្រកបដោយនិរន្តរភាព”
ឯកឧត្តមបន្តថា ជាក់ស្តែងសិក្ខាសាលានាពេលនេះ គឺជាការបន្តលើកកម្ពស់សមត្ថភាពដល់មន្ត្រីគយនិងរដ្ឋាករ ក៏ដូចជាមន្ត្រីនៃស្ថាប័នអនុវត្តច្បាប់ដទៃទៀត លើជំនាញ និងបច្ចេកទេសស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលមន្ត្រីទាំងនោះត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនជាច្រើនឆ្នាំទៅមុខទៀត។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងទីប្រឹក្សា ព្រមទាំងគ្រូឧទ្ទេសនាមក្នុងការគាំទ្រសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួមសកម្មក្នុងក្រុមតូចៗដើម្បីធ្វើលំហាត់អនុវត្ត (Group Practical Exercise) និងពិភាក្សាផ្លាស់ប្តូរយោបល់ឱ្យបានផុសផុលជាមួយអ្នកជំនាញការ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែម សម្រាប់យកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួន ក៏ដូចជាចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content