ជប៉ុន ត្រៀមបញ្ចេញថវិកា ១០០០លានដុល្លារ សម្រាប់គាំទ្រឧស្សាហកម្មឈីបក្នុងស្រុក

បរទេស ៖ យោងតាមប្រភពព័ត៌មានពីនីគីអាស៊ី បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនកំពុងរៀបចំថវិកាចំនួន ១៦០ ពាន់លានយ៉េន (១ ០០០លានដុល្លារ) សម្រាប់គាំទ្រឧស្សាហកម្មរចនាបន្ទះឈីបរបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីតាមឱ្យទាន់សហរដ្ឋអាម៉េរិក និងចិន។

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នឹងផ្តល់មូលនិធិទៅលើគម្រោងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា អាជីវកម្មទើបចាប់ផ្តើម ឬ start-up និងសាកលវិទ្យាល័យក្នុងរយៈពេលរហូតដល់ ៥ឆ្នាំ ក្នុងគោលបំណងសម្លឹងឆ្ពោះទៅរកបន្ទះឈីបកម្រិតខ្ពស់សម្រាប់ដាក់បញ្ចូលក្នុងបញ្ញាសិប្បនិម្មិត មជ្ឈមណ្ឌលទិន្នន័យ អង់តែន យានជំនិះដែលបើកបរដោយខ្លួនឯង មនុស្សយន្ត និងការរចនាលើការសន្សំសំចៃថាមពល។

ផ្អែកទៅលើការបែងចែកថវិកាបន្ថែមសារពើពន្ធឆ្នាំ២០២៤ និងថវិកាសារពើពន្ធឆ្នាំ២០២៥ រដ្ឋាភិបាលជប៉ុនត្រូវបានរំពឹងថានឹងបញ្ចេញថវិកាចំនួន ១៦០ ពាន់លានយ៉េន (១ ០០០លានដុល្លារ) ដែលអាចគ្របដណ្តប់ក្នុងរយៈពេល ៣ ឆ្នាំដំបូង។ ផែនការមូលនិធិនេះគឺសម្រាប់អ្នកទទួលជំនួយដើម្បីរ៉ាប់រងការចំណាយថ្លៃៗ ដូចជា ឧបករណ៍ស្វ័យប្រវត្តិកម្មសម្រាប់ការរចនាអេឡិចត្រូនិក ការចំណាយលើបុគ្គលិកសម្រាប់អ្នកស្រាវជ្រាវ និងការបង្កើតគំរូជាដើម។

កាលពីឆ្នាំ២០២៣ ក្រសួងបានអនុម័តជំនួយថវិកាប្រហែល ៥០ ពាន់លានយ៉េនសម្រាប់ការរចនា និងការអភិវឌ្ឍន៍បន្ទះឈីប។ ចាប់តាំងពីពេលនោះមក ជប៉ុនបានបង្កើនការគាំទ្រ ដោយសារជំហានផ្សេងៗនៃដំណើរការអភិវឌ្ឍន៍ និងដំណើរការផលិតមានសន្ទុះកាន់តែខ្លាំងឡើងក្នុងចំណោមក្រុមហ៊ុនផ្សេងៗគ្នា ខណៈដែលភាគហ៊ុនដ៏ធំនៃការវិនិយោគគ្រឿងផ្គុំឈីប semiconductor ឆ្ពោះទៅរកការរចនាបណ្តាញសៀគ្វីនៃបន្ទះឈីប។

គួរកត់សម្គាល់ថា ស្របពេលដែលសហរដ្ឋអាម៉េរិកមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោក ប៉ុន្តែសម្រាប់ជប៉ុនគឺមានវត្តមានក្រុមហ៊ុនជំនាញបច្ចេកវិទ្យាតិចតួចប៉ុណ្ណោះ។ ជាក់ស្តែង ប្រព័ន្ធដំណើរការក្រាហ្វិកដែលរចនាដោយ Nvidia បានធ្វើឱ្យវាក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក ខណៈពេលដែលបន្ទះឈីបដែលរចនាដោយ Apple បានធ្វើឲ្យដំណើរការ iPhone កាន់តែប្រសើរឡើង។ យោងទៅតាមការស្ទង់មតិមួយនៅឆ្នាំ២០២៤ បានឲ្យដឹងថា អាជីវកម្មបចេ្ចកវិទ្យាអាម៉េរិកមានចំណែក ៥១ ភាគរយនៃទីផ្សារសរុបរបស់ពិភពលោក ខណៈដែលជប៉ុនមានត្រឹមតែ ៩ ភាគរយប៉ុណ្ណោះ។

ក្រោមផែនការដែលបានប្រកាសកាលពីខែវិច្ឆិកា ជប៉ុន មានបំណងផ្តល់ជំនួយសាធារណៈជាង ១០ ទ្រីលានយ៉េន (៦៣,៣៨ ឡានដុល្លារអាម៉េរិក) សម្រាប់ឧស្សាហកម្មគ្រឿងផ្គុំឈីប semiconductor និង AI តាមរយៈសារពើពន្ធឆ្នាំ២០៣០។

អ្នក​វិភាគ​ផលិតផល​អេឡិចត្រូនិក​ជប៉ុន​ម្នាក់បានលើកឡើង​ថា​ ទាំង​ការ​ផលិត​ និង​ការ​រចនា​គឺជាចំណុចសំខាន់​ចាំបាច់​ក្នុងការជំរុញ​ឧស្សាហកម្មគ្រឿងផ្គុំឈីបរបស់​ជប៉ុន ជាពិសេស ការរចនាបន្ទះឈីបឯកទេសសម្រាប់កម្មវិធីធំៗ ដូចជា ការបើកបរដោយស្វ័យប្រវត្តិ ដែលអាចលើកឧស្សាហកម្មក្នុងស្រុកទាំងមូល។

បន្ថែមពីលើការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ រដ្ឋាភិបាលជប៉ុននឹងជួយបណ្ដុះបណ្ដាលទេពកោសល្យ ដោយបង្កើតចាប់តាំងពីថ្នាក់ដំបូងរហូតដល់វគ្គកម្រិតខ្ពស់សម្រាប់និស្សិត និងអ្នកស្រាវជ្រាវនៅក្នុងសាជីវកម្មជប៉ុន។ នៅក្នុងថ្នាក់កម្រិតខ្ពស់ សិស្សនឹងអាចរៀនអំពីបច្ចេកវិទ្យារចនាដោយផ្ទាល់ពីក្រុមហ៊ុន Tenstorrent ដែលជាក្រុមហ៊ុនចាប់ផ្តើមដំបូងរបស់សហរដ្ឋអាមេរិក ប៉ុន្តែគឺជាក្រុមហ៊ុនទំនើបមួយនៅក្នុងវិស័យនេះ។ លើសពីនេះ ជប៉ុននឹងផ្តល់ជំនួយបន្ថែមទៀតសម្រាប់ផ្នែកផលិត ដោយសារការរចនាបន្ទះឈីបក្នុងស្រុកគឺមានសារៈសំខាន់សម្រាប់ទស្សនៈសន្តិសុខសេដ្ឋកិច្ចផងដែរ ហើយថែមទាំងអាចកាត់បន្ថយហានិភ័យដែលបណ្តាលមកពីការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់នៅក្រៅប្រទេសផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *