ក្ដីរំពឹងរបស់​អ្នក​ជំនាញ​វិស័យ​អចលនទ្រព្យ​ក្រោយបង្កើតរដ្ឋាភិបាលថ្មី​

ភ្នំពេញ ៖ រាជរដ្ឋាភិបាលថ្មីនៃអាណត្តិទី​៧រដ្ឋសភា​ បានលេច​រូបរាង​ឡើងជាផ្លូវការ​ ក្នុង​នោះ បន្ទាប់ពី​បាន​រៀប​ចំ​បោះឆ្នោត​ថ្នាក់​ជាតិ​អស់រយៈពេល​១ខែ​កន្លងមកនេះ ។ អ្នក​វិនិយោគ មួយចំនួន​បានទន្ទឹង​រង់ចាំ​មើ​ល​រាជរដ្ឋាភិបាលថ្មី គោល​នយោបាយ និងអ្វីដែល​ថ្មីសម្រាប់អាណត្តិ​ថ្មី​ដើម្បីខ្លួនត្រៀម​ក្នុងកា​រ​បណ្ដា​ក់​ទុន​វិនិ​យោ​គ​ ក្នុងនោះដែរ​ អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យក៏បានមានក្ដីរំពឹង​ខុសៗគ្នា​ក្រោយការ​បង្កើត​រដ្ឋាភិបាល​ថ្មីនេះ ។

បើតាមលោកស​ន សៀប ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ​កម្ពុជា​បានមានប្រសាសន៍​ថា វិស័យ​អចលនទ្រព្យ​ឡើង​ចុះអាស្រ័យលើ​ស្ថានភាពសេដ្ឋកិច្ច ។ នៅពេល​សេដ្ឋកិច្ចឡើង វាក៏ឡើង​តែ​នៅ​ពេល​​សេដ្ឋកិច្ច​ធ្លាក់ចុះ វាក៏ចុះទៅតាមហ្នឹង ហើយការធ្លាក់ចុះនោះគឺសំដៅលើការធ្លាក់​ចុះនៃសកម្មភាពទិញ​លក់ ។​

លោក​បន្តថា​ នៅពេលស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ​ ប្រជាពលរដ្ឋ​​កម្ពុជា បានដាក់ទុនវិនិយោគ​ទៅលើ​វិស័យណា​ដែល​អាច​រកប្រាក់ចំណូល​បានច្រើន​ ក្នុងនោះ​វិស័យ​អចលនទ្រព្យ​ជាវិស័​យដែល​ទាក់​ទាញ​នូវការ​វិនិយោគ​បានច្រើន​មួយក្នុងចំណោម​វិស័យ​ផ្សេងៗទៀត ។ នៅពេលសេដ្ឋកិច្ច​មានបញ្ហា វិស័យ​អចលនទ្រព្យ​​ក៏ជួ​បប្រទះនឹង​បញ្ហា​ដែរ ហើយ​បានអូស​បន្លាយ​យូរ​ ចាប់តាំងពី​កូវីដ​១៩ និ​ង​បន្ត​ដល់​វិបត្តិ​នៃសង្គ្រាម​រវាង​រុស្ស៊ី​ និងអ៊ុយក្រែន​ ។

លោក​បន្ថែមថា នៅក្រោយការ​បោះឆ្នោត​ឆ្នាំ ២០២៣​នេះ រាជរដ្ឋាភិបាលអាណត្តិ​ថ្មីនេះ គឺសុទ្ធតែអ្នកខ្លាំង រៀន​បានខ្ពង់ខ្ពស់ គួបផ្សនឹង​អ្នកដឹកនាំចាស់​​នៅចាំជួយពីក្រោយទៀត លោកជឿថា សេដ្ឋ​កិច្ច​​កម្ពុជា​នឹង​មានកំណើន​ខ្ពស់ និងល្អប្រសើរ ហើយនៅពេលនោះ វិស័យ​អចលនទ្រព្យកម្ពុជា​នឹង​អាច​ងើបខ្ពស់ឡើងវិញ​មួយកម្រិតទៀត​ដែរ ។

ដោយឡែកលោកប៉ូ អ៊ាវគង់ អគ្គ​នាយក​ក្រុមហ៊ុននអចលនទ្រព្យ​Advance បានមានប្រសាសន៍ផងដែរថា ស្ថា​នភាពអចលនទ្រព្យកម្ពុជា​នាពេល​នេះនិងពីមុនមក​គឺអាស្រ័យលើការ​វិនិយោ​គ​ពីប​រ​ទេស​​និងមានមួយ​ចំណែក​ពឹង​លើ​ការ​វិនិយោគពីអ្នកក្នុងស្រុក​ ។ នៅពេល​បង្កើតរាជរដ្ឋាភិបាលថ្មីរួចរាល់​ក៏ដោយ ភ្លាមៗ​មិន​ទាន់​​​រំពឹងពីការងើបឡើងវិញនោះទេ រង់ចាំមួយរយៈសិន ជាពិសេស​ចាំ​មើល​ថាតើ​​នឹងមានរំហូរ​វិនិ​យោ​គិន​បរ​ទេស​​ចូលមកកម្ពុជា​បានកម្រិតណា​ ។​

លោកបន្តថា​ វិស័យ​អចលនទ្រព្យ​ខុសពីវិស័យផ្សេង ។ វិស័យ​ផ្សេងៗអាច​ងើបលូតលាស់​បានលឿន ក្រោយ​វិបត្តិ​ តែសម្រាប់វិស័យ​អចលនទ្រព្យ​វា​ត្រូវការពេលវេលា​បន្តិច​ឱ្យ​វា​ងើបឡើង​វិញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ