បរទេស ៖ ធនាគារអភិវឌ្ឍន៍អាស៊ី បានប្រកាសពីគម្រោងបញ្ចេញកញ្ចប់ថវិការហូតដល់ប្រមាណ១៤ពាន់លានដុល្លារក្នុងការដោះស្រាយបញ្ហាវិបត្តិស្បៀងអាហារនៅក្នុងតំបន់ ជាពិសេសនៅអាស៊ី និងប៉ាស៊ីហ្វិក។

លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះថា ADB គ្រោងនឹងផ្តល់យ៉ាងហោចណាស់ ១៤ ពាន់លានដុល្លារ ក្នុងរយៈពេលឆ្នាំ ២០២២-២០២៥ ក្នុងកម្មវិធីជំនួយដ៏ទូលំទូលាយមួយ ដើម្បីបន្ធូរបន្ថយវិបត្តិស្បៀងអាហារនៅអាស៊ី និងប៉ាស៊ីហ្វិក។
លោក Masatsugu Asakawa បានប្រាប់សន្និសីទសារព័ត៌មានថា ៖
“ការឆ្លើយតបរបស់យើងនឹងមានលក្ខណៈទូលំទូលាយ ដោយនាំឱ្យមានការផ្តោតអារម្មណ៍ទាំងទិដ្ឋភាពភ្លាមៗ និងរយៈពេលវែងនៃសន្តិសុខស្បៀង”

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានបង្កឱ្យមានវិបត្តិស្បៀងអាហារជាសាកល ខណៈដែលជម្លោះបានបង្អាក់ការផ្គត់ផ្គង់ស្បៀងអាហារ ជី ធ្វើឱ្យប្រព័ន្ធស្បៀងអាហារពិភពលោកចុះខ្សោយរួចជាស្រេចដោយឥទ្ធិពលបម្រែបម្រួលអាកាសធាតុ។ លោក Asakawa បាននិយាយនៅក្នុងសុន្ទរកថាដាច់ដោយឡែកនៅឯកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៥ របស់ ADB ថា ៖
“នេះគឺជាការឆ្លើយតបទាន់ពេលវេលា និងចាំបាច់ជាបន្ទាន់ចំពោះវិបត្តិដែលកំពុងធ្វើឱ្យគ្រួសារក្រីក្រជាច្រើននៅអាស៊ីស្រេកឃ្លាន និងស្ថិតក្នុងភាពក្រីក្រកាន់តែជ្រៅទៅៗ៕”
ប្រភពពី CNA, ដោយ៖ សារ៉ាត

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content