ភ្នំពេញ – មានប្រសាសន៍នៅក្នុងឱកាសសម្ពោធជាផ្លូវការ ក្រុមហ៊ុន MR Training & Jobs Center កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ យឹម ឆៃលីន ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃក្រុមហ៊ុន MR Training & Jobs Center បានលើកឡើងថា MR Training & Jobs Center នឹងដើរតួនាទីក្នុងការផ្សារភ្ជាប់យុវជនដែលមានចំណេះជំនាញ សមត្ថភាពវិជ្ជាជីវៈ ទៅនឹងទីផ្សារការងារដ៏សម្បូរបែបនាពេលបច្ចុប្បន្នតាមរយៈការផ្តល់ការបណ្តុះបណ្តាលតម្រង់ទិស និងការប្រឹក្សាការងារដល់យុវជន ជាពិសេសនិស្សិតដែលទើបតែបញ្ចប់ការសិក្សាពីគ្រឹះស្ថានសិក្សានានា ដើម្បីឱ្យពួកគេទទួលបានចំណេះដឹងជាមូលដ្ឋានក្នុងការឈានទៅប្រកបអាជីពនាពេលអនាគត។

លោកជំទាវបានគូសបញ្ជាក់ថា តាមរយៈសេវាកម្មរបស់ក្រុមហ៊ុន MR Training & Jobs Center និយោជក ក៏នឹងអាចទទួលបាននូវបុគ្គលិកដែលមានគុណវឌ្ឍិសមស្រប និងមានការត្រៀមខ្លួនរួចរាល់ក្នុងការបំពេញការងារឱ្យចំគោលដៅ ក្នុងក្រុមហ៊ុនសហគ្រាសរបស់ពួកគេផងដែរ។
“ក្រុមហ៊ុន អិមអ ត្រេនីង និងយ៉ប សេនធ័រ ប្តេជ្ញានៅជាមួយយុវជន តាំងពីការចាប់ផ្តើមដំបូងនៃការងារ និងគ្រប់ដំណាក់កាលនៃការវិវឌ្ឍរបស់អ្នក។ យើងនឹងសហការជាបន្តបន្ទាប់ជាមួយដៃគូ នានាទាំងក្នុងស្រុក និងក្រៅស្រុក ដែលមានបំណងក្នុងការបណ្តុះ និងពង្រឹងនូវសក្តានុពលរបស់យុវជនកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដើម្បីកម្ពុជាកាន់តែឈ្ពោះទៅមុខ”
លោកជំទាវ យឹម ឆៃលីន

ជាមួយគ្នានេះដែរ លោកជំទាវ ងួន សូនី នាយិកាគ្រប់គ្រងក្រុមហ៊ុន MR Training & Jobs Center ក៏បានគូសបញ្ជាក់ដែរថា ជាយុទ្ធសាស្រ្តក្រុមហ៊ុនបានផ្តោតលើសក្តានុពលយុវជន និងសម្លឹងឃើញថា តំណែង និងការងារ ក្នុងកម្រិតដំបូងមានសារៈសំខាន់ ដែលជាចំណុចចាប់ផ្តើម នៃបុគ្គលគ្រប់គ្នា។
“ដូច្នេះ ពួកគាត់សំខាន់ ហើយការជ្រើសរើស និងបំប៉ន តាមរយៈការបណ្តុះបណ្តាល ពីតថភាពជាក់ស្តែងអំពីការងារពិតប្រាកដ ដល់ពួកគាត់ គឺរឹតតែសំខាន់ ហើយនេះគឺជាចំណុចដែល MR Training and Jobs Center ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត”

សម្រាប់អ្នកឧកញ៉ា សៀ ឬទ្ធី អភិបាលនៃក្រុមហ៊ុន MR Training & Jobs Center បានមានប្រសាសន៍ថា កម្ពុជាមានប្រជាជនវ័យក្មេងចំនួនច្រើន ដែលមានឆន្ទៈប្រកបដោយសេចក្តីស្វាហាប់ ក្នុងការកសាងជីវភាពរស់នៅ និងចូលរួមចំណែកស្ថាបនាប្រទេសជាតិឱ្យបានកាន់តែប្រសើរឡើង ប៉ុន្តែដោយសារតែពួកគេអាចខ្វះកត្តាជម្រុញ ដើម្បីអាចក្លាយជាអ្នកខ្លាំងពូកែប្រកបដោយទេពកោសល្យ ផ្សារភ្ជាប់ជាមួយនឹងការងារដែលរូបគេកំពុងធ្វើ ដូច្នេះហើយ ទើបមានការបង្កើត MR Training and Jobs Center នេះឡើងក្នុងបំណងដើម្បីដោះស្រាយបញ្ហាគម្លាតនេះនៅក្នុងទីផ្សារកម្ពុជា ដោយការបណ្តុះបណ្តាលផ្នែកធនធាន ចំណេះដឹងខាងវិជ្ជាជីវៈបន្ថែមដល់ពួកគាត់។
“ត្រូវបានបង្កើតឡើងជាវេទិកាមួយ សម្រាប់ផ្សារភ្ជាប់យុវជនជាមួយនឹងកាលានុវត្តភាពដែលបានពីនិយោជកដែលមានបទពិសោធន៍ល្អៗបំផុតរបស់កម្ពុជា។ គោលដៅរបស់យើងសាមញ្ញបំផុត គឺដើម្បីភ្ជាប់មនុស្សវ័យក្មេងដែលមានទេពកោសល្យ ឱ្យសមស្របទៅជាមួយនឹងអាជីវកម្មរបស់យើង”
អ្នកឧកញ៉ា សៀ ឬទ្ធី

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន MR Training & Jobs Center ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃស្ថានភាពទីផ្សារការងារបច្ចុប្បន្ន ដែលស្ថិតក្នុងយុគសម័យឌីជីថល ក៏ដូចជាក្នុងបរិបទនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ (4th Industrial Revolution) ដែលក្រុមហ៊ុនសហគ្រាស និងនិយោជកនានា កំពុងជួបប្រទះនូវបញ្ហាប្រឈមក្នុងការស្វែងរកបុគ្គលិក ដែលមានចំណេះជំនាញសមស្របឲ្យបំពេញការងារនៅតាមស្ថាប័ន សហគ្រាសរបស់ខ្លួន។

ជាមួយនឹងពាក្យស្លោក «ផ្សារភ្ជាប់យុវជនទៅនឹងឱកាសការងារនាថ្ងៃអនាគត» បេសកកម្ម និងគោលដៅចម្បងរបស់ក្រុមហ៊ុន MR Training & Jobs Center គឺរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការពង្រឹង និងពង្រីកសក្តានុពលរបស់វិស័យឯកជន ក៏ដូចជាចូលរួមចំណែកក្នុងការកសាងធនធានមនុស្សដែលជាកម្លាំងចលករដ៏មានសារសំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចតាមរយៈកំណើននៃអត្រានិកម្មភាពក្នុងទីផ្សារការងារផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content