ភ្នំពេញ ៖ ពីសម័យកាលមួយទៅសម័យកាលមួយ វប្បធម៌នៃការធ្វើជំនួញ (រកស៊ី) បានវិវត្តខ្លួនឥតឈប់ឈ ខណៈដែលការផ្លាស់ប្ដូរទាំងអស់នោះបានកើតចេញពីកត្តាផ្សេងៗគ្នាជាច្រើន ក្នុងនោះអាចមកពីភាពជឿនលឿននៃរបត់សង្គម ការជ្រាបចូលនៃវប្បធម៌លោកបរទេស ក៏ដូចជាកម្រិតនៃការយល់ដឹងរបស់ប្រជាជនទូទៅផងដែរ។

បណ្តាពាណិជ្ជករដែលកំពុងមានសកម្មភាពនៅលើទីផ្សារនាពេលបច្ចុប្បន្នបានលើកឡើងថា វាជារឿងមួយល្អប្រសើរដែលអ្នករកស៊ី ក៏ដូចជាអ្នកធ្វើជំនួញនៅពេលបច្ចុប្បន្ននេះមានភាពឆ្លាតវៃក្នុងការបង្កើតបណ្ដាញទំនាក់ទំនងដោយផ្ទាល់ និងដោយប្រយោជន៍ជាមួយមនុស្សជុំវិញខ្លួន ជាពិសេសមនុស្សដែលស្ថិតនៅក្នុងវិស័យរួមគ្នា ក៏ប៉ុន្តែមានចំណុចមួយក្នុងចំណោមចំណុចជាច្រើនទៀតដែលអាចនាំពួកគេឱ្យឈានទៅរកភាពជោគជ័យយូរអង្វែងនោះគឺការខ្វះភាពអត់ធ្មត់ ខណៈដែលចរិតលក្ខណៈនៃកង្វះខាតការអត់ធ្មត់នេះបានចាក់ចូលជ្រៅទៅក្នុងផ្នត់គំនិតអ្នករកស៊ីមួយចំនួនទៀត ជាពិសេសអ្នករកស៊ីវ័យក្មេង (ថ្មីថ្មោង) ជាហេតុធ្វើឱ្យជំនួញមិនអាចឈរជើងបានយូរ។

លោកបណ្ឌិត ធួន ស៊ីណាន ម្ចាស់ផលិតផលថ្នាំពណ៌ Temple Paint និងជាអ្នកជំនួញក្នុងវិស័យផ្សេងៗទៀតបានមើលឃើញពីចំណុចមួយចំនួនដែលអ្នករកស៊ីបច្ចុប្បន្ននេះគួរតែយកចិត្តទុកចិត្តដាក់ និងពង្រឹងឡើងវិញឱ្យបាន។
ជាមួយនឹងបទពិសោធន៍ក្នុងនាមជាអ្នកធ្វើជំនួញអស់រយៈពេលជាង១០ឆ្នាំ លោកបណ្ឌិត ធួន ស៊ីណាន បានមានប្រសាសន៍ថា ៖
“អ្វីដែលខ្ញុំមើលឃើញ អ្នករកស៊ីនាពេលបច្ចុប្បន្ននេះ ជាពិសេសអ្នករកស៊ីថ្មីថ្មោង និងមានវ័យក្មេង គឺពួកគាត់ចង់មានលឿនពេក ចូលចិត្តចម្លងអ្វីដែលគេមានស្រាប់រួចហើយ និងងប់ងល់ច្រើនជាមួយវប្បធម៌បរទេស ដោយមិនសិក្សាស្វែងយល់ពីតម្រូវការពិតប្រាកដក្នុងស្រុកនោះឡើយ”
លោកបន្ថែមថា ៖
“បច្ចុប្បន្ននេះ អ្នកជំនួញភាគច្រើនមានទុនរកស៊ីស្រាប់ៗ ហើយពួកគេតែងតែព្យាយាមបោះជំហានធំៗ ក្ដូងក្ដាំង ត្រឹមតែមួយរយៈពេលខ្លី ហើយ ក៏ស្ងាត់បាត់ទៅវិញ។ ម្យ៉ាងទៀត ពួកគេមួយចំនួនទៀតមិនមានអត្តសញ្ញាណ (Identity) ផ្ទាល់ខ្លួន ហើយចេះតែទោរទន់ទៅរកទំនោរនេះបន្តិច នោះបន្តិច ដែលមិនយូរមិនឆាប់ ពួកគេនឹងដើរដល់ផ្លូវមួយដែលបាត់បង់អ្វីដែលជាខ្លួនឯង”
លោកបណ្ឌិតបានបន្តឱ្យដឹងថា ជំនួសឱ្យទម្លាប់ចង់មាន ចង់បានលឿនពេកនេះ អ្នករកស៊ីគួរតែពង្រឹងខ្លួនឱ្យទៅជាមនុស្សដែលចង់ចេះចង់ដឹង និងស្វែងរកគំនិតថ្មីៗ ប្រកាន់ខ្ជាប់នូវការអត់ធ្មត់ ធ្វើការសម្រេចចិត្តដោយឆ្លងកាត់តាមដំណាក់កាលពិចារណាត្រឹមត្រូវ ព្រោះថាទោះជាមានលុយក្នុងការរកស៊ី ក៏មិនប្រាកដថាអាចជោគជ័យបាននោះដែរ។ ជាក់ស្ដែង មិនថាចំពោះមុខជំនួញប្រភេទណានោះទេ វាសុទ្ធតែត្រូវការការសិក្សា ស្វែងយល់ឱ្យបានច្បាស់ពីទីផ្សារ និងការប្រកួតប្រជែង ដើម្បីជាជំនួយជួយឱ្យរកឃើញពីចំណុចចន្លោះប្រហោង ហើយបំពេញបន្ថែមនូវចំណុចវិជ្ជមានចូលទៅក្នុងផលិតផលខ្លួន។
លោកបណ្ឌិត ធួន ស៊ីណាន បានបញ្ជាក់ថា ៖
“ចំណុចមួយទៀតដែលអ្នករកស៊ីទូទៅគួរគិតពិចារណាដែរនោះ គឺការប្រកួតប្រជែង ដែលវាតែងតែកើតមានឡើងគ្រប់រូបភាព ប៉ុន្តែយ៉ាងណាក៏ដោយ សម្រាប់អ្នករកស៊ីគួរតែប្រកួតប្រជែងទៅលើគុណភាពទំនិញ និងភាពស្មោះត្រង់ មិនមែនប្រកួតប្រជែងដោយតម្លៃ និងការប៉ែងជើងគ្នានោះឡើយ”
ជាមួយគ្នានេះផងដែរ លោកក៏បានក្រើនរំលឹកឱ្យអ្នករកស៊ីនាពេលបច្ចុប្បន្នគួរបង្វែរការចាប់អារម្មណ៍មកបង្កើតម៉ាកផលិតផល (Brand) ផ្ទាល់ខ្លួន បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួន និងលើកតម្កើងអត្តសញ្ញាណជាតិខ្លួនផងដែរ ជៀសវាងចម្លងយកពីគេធ្វើជាអត្តសញ្ញាណរបស់ខ្លួន ហើយធ្វើការប្រកួតប្រជែងនៅលើទីផ្សាររួមដោយគ្មានភាពស្មោះត្រង់៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content