គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ ទីផ្សារមូលបត្រកម្មសិទ្ធិនៅកម្ពុជាមានទំហំប្រមាណ ២,៧ ប៊ីលានដុល្លារ

ភ្នំពេញ ៖ បច្ចុប្បន្ន ទីផ្សារមូលបត្រនៅកម្ពុជា ក្លាយជាច្រកមួយសម្រាប់ការធ្វើពិពិធកម្មហិរញ្ញប្បទានដល់ក្រុមហ៊ុន និងជាឱកាសវិនិយោគសម្រាប់វិនិយោគិន។​ ជាក់ស្តែង គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២៤ ទីផ្សារមូលបត្រកម្មសិទ្ធិនៅកម្ពុជាមានទំហំទឹកប្រាក់ចំនួនប្រហែល ២,៧៣ ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ “ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគប្រចាំត្រីមាសទី២ ឆ្នាំ២០២៤” របស់និយ័តករមូលបត្រកម្ពុជា។

របាយការណ៍បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជា (ផមក) មានផលិតផលចំនួន ២ប្រភេទ គឺមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមូលបត្របំណុលដែលកំពុងត្រូវបានជួញដូរនៅលើទីផ្សារ។ ចំពោះទីផ្សារមូលបត្រកម្មសិទ្ធិមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១១ ក្រុមហ៊ុន ដោយនៅក្នុងនោះមានក្រុមហ៊ុនចំនួន ៩ បានចុះបញ្ជីនៅទីផ្សារគោល និងក្រុមហ៊ុនចំនួន ២ បានចុះបញ្ជីនៅទីផ្សារកំណើន។ រីឯទីផ្សារមូលបត្របំណុលមានក្រុមហ៊ុនចំនួន ១២ បានបោះផ្សាយលក់មូលបត្របំណុល (ក្នុងនោះមូលបត្របំណុលដែលកំពុងចុះបញ្ជីមានចំនួន ១០ ហើយមានមូលបត្របំណុលចំនួន ៧ បានដល់ឥណប្រតិទាន)។

របាយការណ៍បានបង្ហាញថា គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២៤ ទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិមានចំនួនប្រហែល ១១,២២ ទ្រីលានរៀល (ប្រហែល ២,៧៣ ប៊ីលានដុល្លារអាមេរិក) និងទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១០.៥៨៧.០៣៧ ភាគហ៊ុន ដែលទំហំជួញដូរនៅក្នុងទីផ្សារគោលមានប្រហែល ៩២,៣៩% និងទីផ្សារកំណើនមានចំនួនប្រហែល ៧,៦១% នៃទំហំជួញដូរសរុប។ ដោយឡែកចំពោះ ទីផ្សារមូលបត្របំណុលពុំមានការជួញដូរលើសញ្ញាបណ្ណសាជីវកម្មណាមួយទេ។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ទីផ្សារមូលបត្របាន និងកំពុងតែមានការរីកចម្រើន និងបានឆ្លុះបញ្ចាំងឱ្យឃើញថា ទាំងក្រុមហ៊ុន និងវិនិយោគិនកំពុងផ្តល់ទំនុកចិត្តដល់ទីផ្សារមួយនេះ ខណៈដែលទីផ្សារមូលបត្រនេះបានក្លាយជាច្រកមួយសម្រាប់ការធ្វើពិពិធកម្មហិរញ្ញប្បទានដល់ក្រុមហ៊ុន និងជាឱកាសវិនិយោគសម្រាប់វិនិយោគិនផងដែរ។

គួរបញ្ជាក់ផងដែរថា ឆ្នាំ ២០២៣ កន្លងទៅនេះ គឺជាឆ្នាំមួយដែលផ្សារមូលបត្រកម្ពុជា ទទួលបានចំនួនក្រុមហ៊ុនចុះបញ្ជីច្រើនជាងគេ រួមមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន២ និងសញ្ញាបណ្ណសាជីវកម្មចំនួន៣។ គិតត្រឹមចុងឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន២២ ដែលរួមមានក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីជាមូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុន១១ ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម ហើយក្រុមហ៊ុនទាំង ២២ នេះ បានប្រមូលទុនពីផ្សារមូលបត្រសរុបប្រមាណជា ៣៥៩ លានដុល្លារអាមេរិក។

ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា ផ្សារមូលបត្រកម្ពុជា ក៏មានមហិច្ឆតាចង់ឱ្យចំនួនគណនីជួញដូរនឹងកើនឡើងដល់ ១០ ម៉ឺនគណនីជួញដូរក្នុងឆ្នាំ២០២៤ ខាងមុខនេះ និងសម្រេចបានទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម ១០០ លានដុល្លារអាមេរិកត្រឹមឆ្នាំ២០៣០។ ជាមួយគ្នានេះ ក៏បានស្នើសុំឱ្យមានការចូលរួម និងគាំទ្រពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអភិវឌ្ឍទីផ្សារមួយនេះបោះជំហានទៅមុខមួយកម្រិតទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ