ភ្នំពេញ ៖ នៅក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២២ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រដ្ឋាភិបាលទទួលបានចំណូលពន្ធគយសម្រាប់ថវិកាជាតិប្រមាណ ៨១៧ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣១,៦៧ ភាគរយនៃផែនការកំណត់ដោយច្បាប់ថវិកាជាតិប្រចាំឆ្នាំ២០២២។

ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីនៃប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានថ្លែងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលគិតជាទឹកប្រាក់មានចំនួនជិត ៦០០លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹងចំនួន ២៣.១៧ភាគរយ នៃផែនការកំណត់ដោយច្បាប់។ ដោយឡែកក្នុងខែមេសាតែមួយ ការប្រមូលប្រាក់ចំណូលពន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករមានចំនួន ២២០ លានដុល្លារអាមេរិក ស្មើ៨,៥ ភាគរយនៃផែនការ។ តាមផែនការកំណត់របស់អគ្គនាយកដ្ឋានគយ ការប្រមូលពន្ធត្រូវសម្រេចឱ្យបានជាង ២ ៤០០លានដុល្លារក្នុងឆ្នាំ២០២២។

ឯកឧត្ដមបណ្ឌិតបានបញ្ជាក់ថា សម្រាប់ផែនការនៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានគយក្នុងឆ្នាំ២០២២ មានស្ថានភាពទាបជាងឆ្នាំ២០២១ ដោយសារការរៀបចំផែនការក្នុងអំឡុងនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ មានការលំបាក រួមជាមួយនឹងបញ្ហាតានតឹងមួយទៀត គឺការផ្ទុះឡើងនៃសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីដែលបានជះឥទ្ធពលអវិជ្ជមានច្រើននៅតំបន់អឺរ៉ុប និងបានជះឥទ្ធិពលអវិជ្ជមានទូទាំងពិភពលោក ធ្វើឱ្យទំនិញទូទៅ ប្រេង សម្ភារៈសំណង់ ក៏ដូចជាផលិតផលផ្សេងៗឡើងថ្លៃ។
ឯកឧត្ដមបណ្ឌិតបានបញ្ជាក់ដែរថា ចំពោះការប្រមូលចំណូលក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនឹងប្រឹងប្រែងអនុវត្តន៍នូវអ្វីដែលបានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ សកម្មភាពយុទ្ធសាស្រ្ដកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ប៉ុន្ដែទោះជាយ៉ាងនេះក្ដី សេដ្ឋកិច្ចកម្ពុជាត្រូវពឹងផ្អែកលើសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៩ ២៩៥.៧ ប៊ីលានរៀល ស្មើនឹង ២ ២៩៥.២ លានដុល្លារ ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលដែលបានប្រមូលក្នុងឆ្នាំ២០២០៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content