ភ្នំពេញ ៖ កម្ពុជាបាន និងកំពុងលើកកម្ពស់របាយការណ៍ឥណទាន និងការវាយតម្លៃហានិភ័យឥណទានតាមរយៈការិយាល័យឥណទានកម្ពុជាដែលមានកាតព្វកិច្ចផ្តល់ទិន្នន័យឥណទានទាន់ពេលវេលា ដើម្បីជួយគ្រប់គ្រងហានិភ័យឥណទាន។ លើសពីទៅទៀត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៍មានយន្តការ និងយុទ្ធសាស្ត្រនានាដើម្បីបញ្ចៀសឥណទានផងដែរ។

ទាក់ទងនឹងការលើកកម្ពស់របាយការណ៍ឥណទាន និងការវាយតម្លៃហានិភ័យឥណទាន កើតឡើងដោយសារសកម្មភាពឥណទានកើនឡើងយ៉ាងឆាប់រហ័ស ប្រសិទ្ធភាពនៃការតាមដាន និងការត្រួតពិនិត្យទីផ្សារឥណទានមានសារៈសំខាន់ក្នុងការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ បទប្បញ្ញត្តិត្រួតពិនិត្យដែលមានប្រសិទ្ធភាពចាំបាច់ត្រូវពង្រឹង ដើម្បីបញ្ចៀសការខ្ចីប្រាក់ពីច្រើនគ្រឹះស្ថាន និងបំណុលលើសលប់។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុតែងតែមានយន្តការ និងយុទ្ធសាស្ត្រនានាដើម្បីជាដំណោះស្រាយជូនអតិថិជនដែលជួបនឹងបញ្ហាឥណទានរបស់ខ្លួន ដែលនេះហើយត្រូវបានស្គាល់ជាប្រភេទឥណទានមានហានិភ័យ។ លោកបន្តថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុតែងតែលើកកម្ពស់របាយការណ៍ឥណទាន និងការវាយតម្លៃហានិភ័យឥណទាន ដើម្បីជួយគ្រប់គ្រងហានិភ័យឥណទានដែលអាចកើត។
បច្ចប្បន្ន ទាក់ទៅនឹងឥណទានមានហានិភ័យមានការកើនឡើង លោក តុងងី បានលើកឡើថា វាគឺជារឿងដែលត្រូវបានរំពឹងទុកជាមុនហើយ ដោយសារតែធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីចាកចេញពីវិបត្តិកូវីដ១៩ ប៉ុន្តែស្ថិតក្នុងអត្រាគ្រប់គ្រងបាន។
លោកបានបន្តថា ៖
“កាលពី២ឆ្នាំមុន យើងមានការបន្ធូរបន្ថយច្រើនដើម្បីសម្រួលដល់អតិថិជនដែលរងផលប៉ះពាល់ ប៉ុន្តែចាប់ពីឆ្នាំ២០២២ នេះទៅ យើងត្រូវការពង្រឹងវិស័យរបស់យើងឡើងវិញ ដូច្នេះបានជាយើងរឹតបន្តឹងលើការរៀបចំឥណទានឡើងវិញជូនអតិថិជនពីឆ្នាំ ២០២២ នេះ ហើយយើងក៏ដឹងថា វានឹងជំរុញឱ្យមានឥណទានមានហនិភ័យមានកើន ប៉ុន្តែស្ថិតក្នុងការគ្រប់គ្រងបាន”
លោក តុងងី បានឱ្យដឹងបន្តថា ទាក់ទៅនឹងឥណទានមានហានិភ័យ និងទាក់ទងនឹងយន្តការដោះស្រាយនៅពេលដែលអតិថិជនមានបញ្ហា វាមានច្បាប់ច្រើនទាក់ទងនឹងរបៀបដោះស្រាយ ហើយបើផ្អែកលើប្រកាស និងច្បាប់ផ្សេងៗ ទើបគ្រឹះស្ថាននីមួយៗ មានរៀបចំជាសកម្មភាព និងគោលនយោបាយផ្ទៃក្នុងរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាជូនអតិថិជន។
លោកបានថ្លែងថា នៅពេលអតិថិជនមានបញ្ហា គ្រឹះស្ថាននឹងធ្វើការស្វែងយល់ថា តើអតិថិជនពិតជាមានបញ្ហាប្រឈមមែន ឬគាត់មានការគេចវេស ប៉ុន្តែបើគេរកឃើញថា អតិថិជនពិតជាមានបញ្ហាប្រឈមមែន គេនឹងផ្តល់ដំណោះស្រាយផ្សេងៗ។ ឧទាហរណ៍ គេអនុញ្ញាតឱ្យគាត់ (អតិថិជន) បង់តែការប្រាក់ ឬពន្យាពេលនៃការសងត្រឡាប់។ លោកបន្តថា ក្នុងករណីខ្លះ គេអាចបន្ថែមឥណទានដើម្បីស្រោចស្រង់អាជីវកម្មរបស់គាត់ ហើយអំឡុងប្រទេសមានប្រក្រតីឡើងវិញពីវិបត្តិកូវីដ១៩ យុទ្ធសាស្ត្រនៃការសងអាចប៉ះពាល់លើប្រភេទឥណទាន ឬអាចធ្លាក់ក្រេឌីតនៅ CBC។
ជាក់ស្ដែងនៅ ( Latest Data of CDC) គុណភាពនៃឥណទានបុគ្គលដែលវាស់វែងដោយអនុបាតនៃឥណទានសំណងយឺតលើសពី៣០ថ្ងៃ (30+DPD) មានភាពប្រសើរជាងមុន ដោយអនុបាតបានធ្លាក់ចុះយ៉ាងគំហុកនៅគ្រប់តំបន់។ អនុបាទ 30+DPD ធ្លាក់ចុះពី ២,៥៧%នៅត្រីមាសទី២ ដល់ ២,០៣% ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ នេះ។ ក្នុងចំណោមផលិតផលទាំងបីនោះ ផលិតផលដែលមាន អនុបាទ ៣០+DPD ខ្ពស់បំផុតគឺ ប័ណ្ណឥណទាន ជាមួយនឹងអនុបាតចំនួន ៤,៥៨%។ ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការធ្លាក់ចុះជារួម -១៧% នៅទូទាំងតំបន់។ ការធ្លាក់ចុះដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃគឺនៅ តំបន់ឆ្នេរដែលបានធ្លាក់ចុះ ចំនួន -២៤%, តំបន់ទំនាបធ្លាក់ចុះចំនួន -១៩% តំបន់ខ្ពង់រាបចំនួន -១៤%, ហើយតំបន់ទន្លេសាបមានការធ្លាក់ចុះចំនួន -៩%។
យោងតាមធនាគាជាតិនៃកម្ពុជា បានឱ្យដឹងថា ការិយាល័យឥណទានកម្ពុជាមានកាតព្វកិច្ចផ្តល់ទិន្នន័យឥណទានទាន់ពេលវេលា ដើម្បីជួយគ្រប់គ្រងហានិភ័យឥណទាន តាមរយៈការវាយតម្លៃហានិភ័យឥណទានឲ្យបានសមរម្យ។ កង្វះទិន្នន័យទាន់ពេលវេលា អំពីអ្នកខ្ចីប្រាក់ ឬបញ្ហាដែលកើតឡើងពីការប្រើប្រាស់អត្តសញ្ញាណបណ្ណច្រើនប្រភេទរបស់អ្នកខ្ចីប្រាក់ ធ្វើឲ្យព័ត៌មានផ្ដល់ដោយការិយាល័យឥណទានកម្ពុជាមានភាពខ្វះចន្លោះ។ ដោយសារសហគមន៍ សង្គហសមាគម កំពុងក្លាយជាអ្នកផ្តល់ឥណទានដ៏សំខាន់ ការតាមដាន និងការអនុវត្តកាតព្វកិច្ចរាយការណ៍របស់សហគមន៍ សង្គហសមាគម ទៅការិយាល័យ ឥណទានកម្ពុជាជាការចាំបាច់។ ដើម្បីពង្រឹងការគ្រប់គ្រងឥណទានឲ្យកាន់តែមានប្រសិទ្ធភាព ការងារអាទិភាព គឺការពង្រឹងការិយាល័យឥណទានកម្ពុជានិងកាតព្វកិច្ចរាយការណ៍ ដើម្បីវាយតម្លៃលទ្ធភាពសងរបស់អ្នកខ្ចីប្រាក់សក្តានុពល៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content