យល់ដឹងពីហេតុផលដែលស្វីសក្លាយជាប្រទេសអ្នកមាន និងសុវត្ថិភាពបំផុតមួយរបស់ពិភពលោក

បរទេស ៖ យោងតាមប្រភពពី Expatica បានលើកឡើងថា ស្វីស ត្រូវបានគេស្គាល់ថា ជាប្រទេសអ្នកមានមួយរបស់ពិភពលោកដែលមានភាពរីកចម្រើនខ្លាំងខាងវិស័យធនាគារ និងប្រព័ន្ធពន្ធ ប៉ុន្តែឫសគល់នៃទ្រព្យសម្បត្តិដ៏មហាសាលរបស់ប្រទេសមួយនេះគឺបានមកពីការច្នៃប្រឌិតជាប្រវត្តិសាស្ត្ររបស់ខ្លួន។

ស្វីស មានភាពល្បីល្បាញថាជាប្រទេសអ្នកមាន ដោយសារតម្លៃរស់នៅ និងមានគុណភាពជីវិតខ្ពស់។ ទិន្នន័យពីធនាគារជាតិស្វីសបានបង្ហាញថា អ្នករស់នៅស្វីសមានទ្រព្យសម្បត្តិជាមធ្យម ៤៦០ ០០០ ហ្វ្រង់ស្វីស (៥៤ ១៥០ ដុល្លារអាម៉េរិក) ដោយក្នុងរយៈពេល ២​ទសវត្សរ៍​ចុង​ក្រោយ​នេះ ទ្រព្យសម្បត្តិសម្រាប់មនុស្សពេញវ័យនៅស្វីសបានកើនឡើង ៥៣ ភាគរយនាចន្លោះឆ្នាំ២០០០ និង ២០១៩។

យោងតាមរបាយការណ៍ពី Credit Suisse បានឲ្យដឹងថា ស្វីសមានមហាសេដ្ឋីប្រមាណ ៨ សែននាក់ ក្នុងចំណោមប្រជាជនជិត ៩ លាននាក់។ មិនត្រឹមតែប៉ុណ្ណោះ ស្វីស មានភាពទាក់ទាញចំពោះជនបរទេសដែលមានទ្រព្យសម្បត្តិ ដោយសារប្រាក់ចំណូលខ្ពស់ សេដ្ឋកិច្ចមានស្ថិរភាព និងអត្រាពន្ធអំណោយផល។ លើសពីនេះ ប្រជាជនស្វីសជាង ២៥​ ភាគរយមានដើមកំណើតមកពីបរទេស ហើយប្រហែលពាក់កណ្តាលនៃមហាសេដ្ឋីរបស់ប្រទេសនេះក៏មកពីបរទេសផងដែរ។

យ៉ាងណាក៏ដោយ បើទោះបីជាស្វីសមិនសូវមានធនធានធម្មជាតិច្រើន ប៉ុន្តែប្រទេសនេះបាននាំមុខគេក្នុងវិស័យឧស្សាហកម្មដែលចាប់ផ្តើមរីកដុះដាលយ៉ាងខ្លាំងនៅចុងសតវត្សរ៍ទី ១៩ និងដើមសតវត្សរ៍ទី ២0 ។ ប្រសិនបើគិតពីការច្នៃប្រឌិតដ៏ល្អបំផុតរបស់ប្រទេសស្វីស មនុស្សជាច្រើនប្រហែលនឹកឃើញដល់សូកូឡា និងនាឡិកា ប៉ុន្តែប្រទេសនេះមានប្រវត្តិសាស្ត្រនៃការច្នៃប្រឌិតយូរអង្វែងណាស់មកហើយ។ ស្វីសមានភាពល្បីល្បាញខាងទីផ្សារនាំចេញដ៏រឹងមាំលើផលិតផលច្រើនមុខ រួមមាន ឱសថ ត្បូង សារធាតុគីមី និងគ្រឿងម៉ាស៊ីន។ កត្តាសំខាន់មួយទៀត គឺ ស្វីស យកចិត្តទុកដាក់លើឧស្សាហកម្មរបស់ខ្លួនជាខ្លាំង ដោយពាណិជ្ជកម្មសេរីបានធ្វើឱ្យប្រទេសផ្តោតលើការបង្កើតរបស់ក្នុងស្រុកជាជាងការទិញទំនិញថោកពីប្រទេសផ្សេងទៀត។ នេះជាមូលហេតុមួយដែលធ្វើឲ្យផលិតផលរបស់ ស្វីស មានតម្លៃថ្លៃជាងប្រទេសផ្សេងៗទៀតនៅទ្វីបអឺរ៉ុប។

មិនត្រឹមតែប៉ុណ្ណោះ វិស័យហិរញ្ញវត្ថុ ធនាគារគឺជាកត្តាជំរុញដ៏សំខាន់ដល់សេដ្ឋកិច្ចស្វីស ដោយសារប្រព័ន្ធពន្ធដែលអំណោយផលរបស់ខ្លួនបានទាក់ទាញក្រុមហ៊ុន និងអ្នកមានជាច្រើន។ ពួកគេមកបង្កើនទ្រព្យសម្បត្តិយ៉ាងច្រើននៅស្វីស ដែលជំរុញឲ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំបំផុតមួយរបស់ពិភពលោក។ ប្រព័ន្ធពន្ធដាស្វីមានលក្ខណៈអំណោយផលនៅលើឆាកអន្តរជាតិតាំងពីយូរយារណាស់មកហើយ ដោយតំបន់នីមួយៗមានភាពប្រកួតប្រជែងក្នុងការផ្តល់ជូននូវពន្ធលើប្រាក់ចំណូល និងអត្រាពន្ធសាជីវកម្មដ៏ទាក់ទាញបំផុត។ ជាលទ្ធផល ស្ទើរតែពាក់កណ្តាលនៃប្រាក់នៅក្នុងគណនីធនាគារស្វីសមានប្រភពមកពីក្រៅប្រទេស ដោយសារប្រព័ន្ធពន្ធមានភាពអំណោយផល។ បន្ថែមពីនេះ មរតកគឺជាកត្តាដ៏សំខាន់នៅក្នុងទ្រព្យសម្បត្តិរបស់ប្រទេសស្វីស ដោយសារអ្នកមានទ្រព្យសម្បត្តិជាច្រើននៅក្នុងប្រទេសបានទទួលមរតកពីអាជីវកម្មគ្រួសារបន្តច្រើនជំនាន់។ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប ស្វីស មានប្រព័ន្ធអនុគ្រោះពន្ធមរតក ដែលធ្វើឱ្យមានងាយស្រួលសម្រាប់អ្នកមានបំផុតក្នុងការថែរក្សា និងផ្ទេរទ្រព្យសម្បត្តិរបស់ពួកគេ។ យ៉ាងណាមិញ បន្ទាប់ពីមានការរិះគន់ពីសហភាពអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធពន្ធ រដ្ឋាភិបាលស្វីសបានលុបចោលការអនុគ្រោះដែលផ្តល់ដល់ក្រុមហ៊ុនពហុជាតិ និងបានដាក់ច្បាប់តឹងរ៉ឹងជាងមុនលើជនបរទេសក្នុងារបើកគណនីធនាគារនៅស្វីស។

មួយវិញទៀត ស្ថិរភាពគឺជាគន្លឹះនៃភាពជោគជ័យរយៈពេលវែងរបស់ស្វីស ដោយសារការអនុវត្តគោលការណ៍អព្យាក្រឹត្យ គឺជាគោលការណ៍ដ៏ចម្បងមួយនៃគោលនយោបាយការបរទេសរបស់ស្វីស ដែលមិនត្រូវបានពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ ឬជម្លោះនយោបាយជាមួយបណ្តាប្រទេសផ្សេងឡើយ។ ក្នុងកំឡុងសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២ ស្វីស បានរក្សាអព្យាក្រឹតភាពរបស់ខ្លួន ហើយមិនត្រូវបានឈ្លានពានពីប្រទេសជិតខាងឡើយ ក៏ដោយសារតែសណ្ឋានដី និងភាគច្រើនជាភ្នំផងដែរ។ បន្ថែមពីនេះ ​ស្វីស ​បាន​កសាងប្រព័ន្ធ​ការពារ​ដ៏​មានរឹងមាំ។ ស្វីសមិនបានទទួលរងនូវការបំផ្លិចបំផ្លាញផ្នែកសេដ្ឋកិច្ចមួយចំនួនដែលប្រទេសជិតខាងអឺរ៉ុបជាច្រើនធ្លាប់ជួបនោះទេ។ លើសពីនេះ ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​មាន​ស្ថិរភាព និង​ក្រមសីលធម៌​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​ជួយ​ប្រទេស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ និង​សេដ្ឋកិច្ច។ ដូច្នោះហើយ វិនិយោគិន និងជនបរទេសដែលជាអ្នកមានៗបានមើលឃើញថា ប្រទេសនេះជាកន្លែងសុវត្ថិភាពសម្រាប់រក្សាទុក និងចំណាយប្រាក់។

គួរបញ្ជាក់ដែរថា​ ស្វីស មិនមែនជារដ្ឋសមាជិកនៃសហភាពអឺរ៉ុប (EU) នោះទេ ប៉ុន្តែត្រូវបានផ្សារភ្ជាប់ជាមួយនឹងសហភាពតាមរយៈសន្ធិសញ្ញាទ្វេភាគីជាបន្តបន្ទាប់ ដែលក្នុងនោះប្រទេសស្វីសបានអនុម័តបទប្បញ្ញត្តិផ្សេងៗនៃច្បាប់សហភាពអឺរ៉ុបដើម្បីចូលរួមក្នុងទីផ្សារតែមួយរបស់សហភាព។

យ៉ាងណាមិញ ស្វីស ត្រូវបានចោទប្រកាន់ជាយូរមកហើយពីការទទួលបានអត្ថប្រយោជន៍អព្យាក្រឹតភាពរបស់ខ្លួននៅក្នុងសង្គ្រាមលោកលើកទី២ ដោយអនុញ្ញាតឱ្យពួកណាស៊ីផ្ញើមាសក្នុងចំនួនដ៏ច្រើនចូលទៅក្នុងគណនីធនាគារស្វីស។ ក្នុងឆ្នាំ១៩៩៦ ធនាគារជាតិស្វីសទទួលស្គាល់ថា ខ្លួនទទួលបានប្រាក់ចំណេញប្រហែល ២០ លានហ្វ្រង់ (២៣,៦ លានដុល្លារ) ពីកិច្ចសហប្រតិបត្តិការក្នុងសម័យសង្រ្គាមរបស់ខ្លួនជាមួយធនាគារកណ្តាលអាល្លឺម៉ង់។ នៅក្នុងឆ្នាំ១៩៩៧ ការស៊ើបអង្កេតដោយគណៈកម្មការ Bergier បានរកឃើញថា ៧៦ ភាគរយនៃប្រតិបត្តិការមាសរបស់អាល្លឺម៉ង់បានឆ្លងកាត់ប្រទេសស្វីស ខណៈដែលធនាគារជាតិស្វីសបានទិញមាសពីពួកណាស៊ីជិត ៤០០ លានដុល្លារ ហើយវាមានតម្លៃរាប់ពាន់លានដុល្លារក្នុងពេលបច្ចុប្បន្ននេះ។ របាយ​ការណ៍​ដដែល​នេះ​បាន​ចោទ​ប្រកាន់​ថា ពួក​ណាស៊ី ​​បាន​លួច​មាស​ចំនួន ១៤៦ លាន​ដុល្លារ​ពី​ជន​រងគ្រោះ Holocaust ដែលធ្វើឲ្យស្វីសប្រឈមមុខនឹងការរិះគន់ពាក់ពន្ធនឹងបញ្ហាជនរងគ្រោះ Holocaust ផងដែរ។ ក្នុងឆ្នាំ១៩៩៨ ធនាគារស្វីស បានឈានដល់ការដោះស្រាយជាមួយជនរងគ្រោះ Holocaust ហើយបានចំណាយលើសំណងប្រហែល ១,៣ ពាន់លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ