ស្វែងយល់ពីគន្លឹះសំខាន់ៗដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាពហិរញ្ញវត្ថុ

ភ្នំពេញ ៖ មនុស្សម្នាក់ៗតែងតែមានក្តីស្រមៃចង់មានលំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ លុះត្រាតែមានផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងពិនិត្យមើលសុខភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានទៀងទាត់ ទើបឈានដល់ការសម្រេចក្ដីស្រមៃនេះបាន។  

ជាទូទៅតែងតែមានសំនួរលើកឡើងថា តើសុខភាពហិរញ្ញវត្ថុជាអ្វី? សុខភាព​ហិរញ្ញវត្ថុ​សំដៅ​លើស្ថានភា​ហិរញ្ញវត្ថុផ្ទាល់​របស់​អ្នក។ បើនិយាយពីសុខភាពហិរញ្ញវត្ថុ គឺ​ត្រូវ​គិត​ដល់​ពិន្ទុ​ឥណទាន ស្ថានភាព​បំណុល ការ​សន្សំ​ ការចំណាយ​ចំណូលប្រចាំខែ ផែនការ​ចូលនិវត្តន៍ និងកិច្ចការ​ជាច្រើន​ទៀត។

សុខភាព​ហិរញ្ញវត្ថុ​​អាចមាន​ន័យ​​ផ្សេង​ៗ​សម្រាប់​មនុស្ស​ម្នាក់ៗ។ សម្រាប់​អ្នក​ខ្លះ វា​មាន​ន័យ​ថា មានលទ្ធភាពចំណាយលើរបស់របរ និងអ្វី​ៗដែល​ពួក​គេ​ចង់​បាន ​ដូច​ជា ​ផ្ទះ​ថ្មី វិស្សមកាល​វែង ឬ​ការ​ចាប់​ផ្តើម​គ្រួសារថ្មីជាដើម។ សម្រាប់​អ្នកខ្លះទៀត វា​​មាន​ន័យ​ថា ​សន្តិភាព​ផ្លូវ​ចិត្ត ឬ​ភាព​រីករាយ​ដោយមិន​បាច់​ព្រួយ​បារម្ភ​អំពី​លុយ។

ទោះបីជាយ៉ាងណាក៏ដោយ សុខភាពហិរញ្ញវត្ថុគួរតែមានការពិនិត្យឱ្យបានទៀងទាត់ ដូចជាសុខភាពផ្លូវកាយ និងផ្លូវចិត្ត  ហើយធ្វើការកែតម្រូវតាមការចាំបាច់។ ខាងក្រោមនេះ គឺគន្លឺះមួយចំនួន ដែលជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ៖

១- ចាប់ផ្តើមសន្សំ ៖ ការសន្សំពិតជាសំខាន់ណាស់ បើទោះបីជាចាប់ផ្តើមសន្សំ ២, ៣, ឬ ៤ រៀល ក្នុងមួយសប្តាហ៍ក៏ដោយ។ គួរបើកគណនីសន្សំនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ហើយនៅពេលអ្នកដាក់សន្សំ វាជួយបង្កើនលុយរបស់អ្នកទៀតផង តាមរយៈការទទួលបានការប្រាក់ប្រចាំឆ្នាំពីគ្រឹះធនាគារ និងហិរញ្ញវត្ថុ ដែលអ្នកបានយកលុយទៅសន្សំ។

២- ទូទាត់សងកម្ចី ៖ ប្រសិនបើអ្នកជាប់កម្ចី ត្រូវចាត់វិធានការដើម្បីទូទាត់សងកម្ចីឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ នៅពេលអ្នកទូទាត់កម្ចីរួចរាល់ នោះវានឹងជួយសម្រាលបន្ទុកចំពោះស្ថានភាពហិរញ្ញវត្ថុរបស់អ្នកច្រើន ហើយអ្នកអាចបង្កើនការសន្សំ ដើម្បីសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់អ្នក។

៣- ពិនិត្យឱ្យបានជាប់លាប់ជាមួយផែនហិរញ្ញវត្ថុ ៖ អ្នកជោគជ័យក្នុងការរៀបចំផែនការហិរញ្ញវត្ថុ គឺតែងតែដឹងពីចំណាយ និងចំណូលច្បាស់លាស់។ នៅពេលដែលអ្នកដឹងថាតើលុយរបស់ចំណាយលើអ្វីខ្លះ ត្រូវបង្កើតផែនការមួយដើម្បីបន្ថយការចំណាយ ហើយសន្សំកាន់តែច្រើន។ កិច្ចការដែលសំខាន់មួយទៀតនោះគឺ ត្រូវមានបញ្ជីស្នាមឱ្យច្បាស់លាស់ នោះអ្នកនឹងដឹងកាន់តែច្បាស់លំហូរសាច់ប្រាក់របស់អ្នក។

៤- ផែនការសម្រាប់គ្រាអាសន្ន ៖ ត្រូវត្រៀមខ្លួន ពិសេសរៀបចាំកញ្ចប់ថវិកាសម្រាប់បញ្ហាដែលអាចកើតឡើងដោយមិនបានព្រាងទុក។ ធ្វើដូច្នេះ វាអាចជួយបង្កើនសុខភាពហិរញ្ញវត្ថុទូទៅរបស់អ្នក។ មនុស្សចំនួនតែងតែជួបនូវហិរញ្ញវត្ថុ នៅពេលពួកគេមិនបានរៀបចំ​កញ្ចប់ថវិកាសម្រាប់គ្រាអាន្ន។ អ្នកគួរចំណាយពេលពេលមួយចំនួន ដើម្បីបង្កើតយុទ្ធសាស្រ្ត ដែលនឹងការពារហានីភ័យណាមួយដែលកើតឡើង។

៥- ផែនការ​ចូលនិវត្តន៍ ៖ ជាធម្មតា មនុស្សម្នាក់ៗតែងតែមានផែនការចូលនិវត្តន៍ នៅពេលដែលខ្លួនចាស់ទៅ។ នៅពេលអ្នកចាប់ផ្តើមចេញធ្វើការ ហើយទទួលបានចំណូល អ្នកគួររៀបចំកញ្ចប់ថវិកាមួយសម្រាប់ការចូលនិវត្តន៍។ ការរៀបចំកញ្ចប់ថវិកានេះនឹងធើ្វឱ្យអ្នកមិនមានការព្រួយបារម្ភលើការចំណាយ នៅពេលអ្នកចូលនិវត្តន៍ ព្រោះអ្នកមានកញ្ចប់ថវិកាផ្ទាល់ខ្លួន ដែលអាចរ៉ាប់រងលើការទូទាត់ចំណាយផ្សេងៗបានដោយខ្លួនឯង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ