សិង្ហបុរី ៖ ទីផ្សារភាគហ៊ុនអាស៊ីបានកើនឡើងវិញបន្ទាប់ពីការហក់ឡើងនៃផ្សារហ៊ុនរបស់ Wall Street ខណៈប្រធានាធិបតីអាមេរិកលោក Joe Biden បានវាយបកទៅលើប្រទេសរុស្ស៊ីជាមួយនឹងទណ្ឌកម្មដ៏តឹងរ៉ឹង បន្ទាប់ពីខ្លួនបានបញ្ជូនកងទ័ព រថក្រោះ និងមីស៊ីលទៅកាន់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុនអាមេរិក MSCI បានកើនឡើង ០.៦៨% ខណៈការជួញដូរភាគរយរបស់ក្រុមហ៊ុន Nikkei របស់ជប៉ុនកំពុងជួញដូរកើនឡើង ១.៥៣% និងសន្ទស្សន៍ភាគហ៊ុនរបស់ក្រុមហ៊ុន Hang Seng របស់ហុងកុងបានបន្ថែម ០.១៦%។ ផ្សារហ៊ុននៅអូស្ត្រាលី បានកើនឡើង ០.៣% ដោយការស្ទុះងើបឡើងវិញនៃភាគហ៊ុនបច្ចេកវិទ្យា។

វិនិយោគិនបានគិតគូរឡើងវិញចំពោះហានិភ័យលើការវិនិយោគរបស់ពួកគេ បន្ទាប់ពីការខាតបង់យ៉ាងខ្លាំងជាលើកដំបូង ដោយសន្ទស្សន៍ផ្សារហ៊ុនសំខាន់ៗរបស់សហរដ្ឋអាមេរិកបានប្រកាសពីការកើនឡើងនៅ Wall Street កាលពីថ្ងៃព្រហស្បតិ៍ ដែលភាគច្រើនកើនឡើងនភក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា។ ទោះជាយ៉ាងណាក៏ដោយ ភាគហ៊ុននៅសហរដ្ឋអាមេរិកបានធ្លាក់ចុះនៅក្នុងការជួញដូរនៅអាស៊ី ដោយភាគហ៊ុនក្រុមហ៊ុន S&P500 ធ្លាក់ចុះ ០.៦១% ហើយភាគហ៊ុរបស់កុ្រមហ៊ុន Nasdaq ធ្លាក់ចុះ ០.៩២% ខណៈដែលអ្នកវិភាគបង្ហាញក្តីបារម្ភថា ការកើនឡើងនៃផ្សារហ៊ុនអាចនឹងមានរយៈពេលខ្លី។
លោក Kyle Rodda អ្នកវិភាគនៅក្រុមហ៊ុន IG Markets នៅទីក្រុងម៊ែលប៊ឺន ប្រទេសអូស្ត្រាលី បាននិយាយថា ៖
“ការដាក់ទណ្ឌកម្ម និងការស្ទាក់ស្ទើរក្នុងការបញ្ជូនកងទ័ពរបស់លោក Biden គឺផ្តល់នូវការសម្រាលនូវស្ថានការបានខ្លះ។ ប៉ុន្តែជម្លោះនេះនឹងក្លាយជាបញ្ហាអូសបន្លាយ និងបន្ថែមសម្ពាធអតិផរណាពិភពលោក ដែលនឹងធ្វើឱ្យធនាគារកណ្តាលនានាឱ្យបន្តការរឹតបន្តឹងបន្ថែម”
លោកបន្តថា៖
“ស្ថានភាពបច្ចុប្បន្នមិនអីទេសម្រាប់ពេលនេះ ប៉ុន្តែក្នុងរយៈពេលវែង ទីផ្សារនឹងអាចធ្លាក់ចុះ”
តម្លៃប្រេង ដែលបានហក់ឡើង ដោយសារការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានកើនឡើងម្តងទៀតកាលពីថ្ងៃសុក្រ ដោយសារការព្រួយបារម្ភអំពីការរំខានការផ្គត់ផ្គង់។ ប្រេងឆៅបានកើនឡើង ២% នៅក្នុង ១០១.២០ ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅរបស់ក្រុមហ៊ុន US West Texas Intermediate (WTI) ក៏បានកើនឡើងដល់ ៩៤.៤៦ ដុល្លារ ទោះបីជាតម្លៃប្រេងទាំងពីរបានធ្លាក់ចុះពីកម្រិតខ្ពស់រួចហើយក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ តម្លៃមាស (Spot Gold) បានធ្លាក់ចុះ ០.៤% មកនៅត្រឹម ១ ៩១០.៩៦ ដុល្លារក្នុងមួយអោន (រង្វាស់អន្តរជាតិ) បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២ ដោយមានតម្លៃ ១ ៩៧៣.៩៦ ដុល្លារ ខណៈវិនិយោគិនចាត់ទុកថាមាសជាការវិនិយោគដ៏មានសុវត្ថិភាព។ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណសំខាន់ៗ បានកើនឡើង ០.១២% ដល់ ៩៦.៩៨ ដែលនេះជាការកើនឡើងកាលពីថ្ងៃព្រហស្បតិ៍ ចាប់តាំងពីវិបត្តិជំងឺឆ្លងរាតត្បាត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content