វិស័យ​រ៉ែ​ថ្មអា​រ ​រំពឹងអាច​ផ្ដល់​ចំណូល​ដល់រដ្ឋប្រមាណ ១០០០លានដុល្លារ​ក្នុងមួយឆ្នាំ​នាពេលអនាគត

រដ្ឋ​អាចនឹងទទួលបានចំណូល​រហូតដល់ជិត​១ពាន់លានដុល្លារអាមេរិក ពីអាជីវកម្មរ៉ែ​ថ្មអារក្រោយពេលអាជីវកម្មនេះ​មានការ​វិនិយោគ​បន្ថែម ​និងនាំចេញទៅកាន់ទីផ្សារក្រៅស្រុកកាន់តែច្រើន

រដ្ឋ​បាលខេត្ត​មណ្ឌលគីរី ប្ដេជ្ញា​ក្នុងការ​បញ្ចប់ការវាស់​វែង និង​ចុះបញ្ជី​ដីធ្លីទៅតាម​ការ​គ្រោងទុក​របស់​ក្រសួង​

ការងារ​ចុះបញ្ជីដីធ្លី​​នៅក្នុង​ខេត្ត​មណ្ឌល​គិរី​​នៅសល់តិច​តួច ហើយរដ្ឋបាល​ខេត្ត​មណ្ឌល​គីរី​នឹង​ខិតខំធ្វើ​យ៉ាង​ណា​ឱ្យការងារ​នេះ​បានបញ្ចប់​រួច​រាល់​ទៅតាម​ផែនការ​របស់​ក្រសួង​រៀបចំដែន​ដី នគរូបណីយកម្ម ​និង​សំណង់

ឆ្នាំ២០២៥ ការវិនិយោគ និងសាងសង់​សំណង់​ថ្មី​ៗនៅតាមតំបន់ព្រំដែន​កំពុង​មាន​សន្ទុះកើនឡើង​​

នៅ​ដើមឆ្នាំ ២០២៥​នេះ និន្នកា​រនៃការ​វិនិយោគ និងសាងសង់​សំណង់​នានា​នៅតំបន់ព្រំដែន​ប្រទេស​កម្ពុជា​កំពុងមានកំណើន ខណៈដែលរាជរដ្ឋាភិបាលកំពុងបន្តលើកទឹកចិត្តដល់បណ្តាធុរជន

គ្រប់បណ្ដាខេត្តទូទាំងប្រទេសកំពុងពន្លឿន​ការចុះបញ្ជីដី​បង្ហើយ​នៅ​ដើមឆ្នាំ២០២៥​នេះ ខណៈក្រសួង​កំណត់​បញ្ចប់ឱ្យ​បានមុន​ចូលឆ្នាំខ្មែរ​

ការ​វាស់វែង​ និង​ចុះបញ្ជីដីធ្លី​ នៅតាម​តំបន់នានា​ទូទាំងប្រទេស​កម្ពុជា​នឹងឈានដល់ការ​បញ្ចប់ទាំង​ស្រុង​នៅមុន​ចូល​ឆ្នាំថ្មីប្រពៃណី​ខ្មែរ​​ខាងមុខនេះ

រដ្ឋ​មន្ត្រីក្រសួង​ដែនដី ជំរុញឱ្យ​ស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ថែរក្សា​បឹង​ទន្លេសាប​ឱ្យ​បានគង់វង្ស​សម្រាប់មនុស្ស​ជំនាន់​ក្រោយ

ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី ​នគរូប​នីយកម្ម​ និង​សំណង់ បានជំរុញឱ្យអន្តរក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ឆ្នាំងត្រូវរួមគ្នា​ទទួលខុសត្រូវចំពោះការថែរក្សាបឹងទន្លេ​សាបដែ​លជាធ​នធាន​ធម្មជា​តិដ៏មា​ន​តម្លៃ​ឱ្យ​បាន​គង់​វង្ស​សម្រាប់​មនុ​ស្សជំនាន់ក្រោយ

តម្រូវការ​សម្ភារៈសំណង់​​នៅ​ដើមឆ្នាំ២០២៥​ចាប់​ផ្ដើម​មាននិន្នាការ​កើនឡើង ដែលជាសញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​សំណង់​

នៅដើមឆ្នាំ ២០២៥​នេះ និន្នាការ​នៃការ​ប្រើ​ប្រាស់​សម្ភារៈ​សំណង់​​ចាប់​ផ្ដើម​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ ជាពិសេស​នៅតាមតំបន់​ព្រំដែន និងតំបន់សេដ្ឋកិច្ចពិសេស

ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់ចិន BYD សម្រេចបោះទុន​បង្កើត​រោងចក្រ​ផ្គុំ​ និងដំឡើ​ង​នៅ​ខេត្តព្រះសីហនុ

ទី​បំផុ ក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនី​របស់ចិន បាន​សម្រេច​បោះទុនវិនិយោគបង្កើត​រោងចក្រ​ដំឡើង​រថយន្តអគ្គិសនី​នៅកម្ពុជា​ហើយ​

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា​មានអ្នក​ប្រើទូរសព្ទចល័ត​ចំនួន ២០,៦លាន ខណៈអ្នកប្រើប្រាស់សេវាអ៊ីនធើណេត​មានចំនួន ១៩​លាន​

គិតត្រឹម​ចុងឆ្នាំ២០២៤ ទូទាំង​ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់ទូរសព្ទចល័ត​ចំនួន ​២០​លាន ​៦សែន ដែល​មានន័យ​ថា មនុស្ស​ម្នាក់អាច​មានទូរសព្ទ ២គ្រឿង​ និងខ្លះ​ ៣គ្រឿង

ខេត្ត​បាត់ដំបង ត្រៀម​បញ្ចប់​ការ​ចុះបញ្ជីដីធ្លីបង្ហើយ​នៅពេលឆាប់ៗនេះ ខណៈ​ក្រសួង​គ្រោង​បញ្ចប់​ទាំង​ស្រុង​នៅអំឡុង​ចូលឆ្នាំខ្មែរ​

ក្នុងអំឡុងខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ការវាស់វែង និង​ចុះបញ្ជីដី​ធ្លី រំពឹងបញ្ចប់​ទាំង​ស្រុង ខណៈដែលតាមបណ្តាខេត្តមួយចំនួនកំពុងពន្លឿនការវាស់វែង និងចុះបញ្ជីឱ្យចប់សព្វគ្រប់

រដ្ឋាភិបាល គ្រោង​បង្កើត​សួនឌីជីថល ដើម្បីគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល និងកសាង​សហគ​មន៍​ឌី​ជី​ថល​

ក្រសួង​ប្រៃសណីយ៍​ និងទូរគមនា​គមន៍​កម្ពុជា​ ដែលជាសេនា​ធិការរបស់​រដ្ឋាភិបាល បាន​បង្ហាញគម្រោង​ក្នុងកា​របង្កើត​សួនឌីជីថល​នៅពេលឆាប់ៗនេះ​