ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់ចិន BYD សម្រេចបោះទុន​បង្កើត​រោងចក្រ​ផ្គុំ​ និងដំឡើ​ង​នៅ​ខេត្តព្រះសីហនុ

ភ្នំពេញ ៖ នៅទីបំផុត ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនីរបស់ចិន BYD បាន​សម្រេច​បណ្ដាក់ទុន​វិនិយោគ​ក្នុង​ការ​បង្កើត​រោងចក្រផ្គុំ​ និងដំឡើង​រថយន្ត​​នៅក្នុងប្រទេស​កម្ពុជា ដោយបានជ្រើសរើសទីតាំង​នៅក្នុង​ខេត្ត​ព្រះសីហនុ ក្នុងទំហំទឹកប្រាក់​ដំបូង​ចំនួន៣២​លានដុល្លារ​អាមេរិក ។ ​នេះបើតាម​របាយ​ការ​ណ៍​រ​បស់​​​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាចេញផ្សាយ​នៅពេលថ្មីៗកន្លងទៅនេះ ។

បើតាម​របាយការណ៍​​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ បានបង្ហាញថា​​​ រោងចក្រ​ផ្គុំ​ដំឡើង​រថយន្ត​​មួយ ត្រូវ​បាន​បោះ​ទុន​​វិនិយោគនៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ ដែលគម្រោងនេះនឹង​ផ្ដល់ការងារ​ដល់​ប្រជា​ពល​រដ្ឋ​ ប្រមាណជាង​២០០​កន្លែង ។

តាមរយៈគម្រោង​រោងចក្រផ្គុំ​ដំឡើង​រថយន្ត​នេះ នឹងធ្វើឱ្យ​កម្ពុជា​មានរោងចក្រ​ដំឡើង​រថយន្ត​ក្នុង​ស្រុក​បន្ថែម​មួយ​ទៀត បន្ទាប់ពី​រោងចក្រ​ផ្គុំ​ដំឡើង​រថយន្ត​តូយ៉ូតា​​របស់ជប៉ុន​មួយ​បាន​បើក​សម្ពោធ​ដំណើរការ​​ កាលពី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ២០២៤ ​កន្លងទៅនេះ។​

ឯកឧត្តម​ ស៊ុន ចាន់​ថុល​ ឧបនាយក​រដ្ឋមន្ត្រី និងជា​អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ បានមាន​ប្រ​សាសន៍ថា ពេលនេះក្រុមហ៊ុន​ផលិតរថយន្ត​របស់ចិន​​ BYD កំពុងសាងសង់រោងចក្រ​ផ្គុំ​ដំឡើងរ​ថយ​ន្ត​អគ្គិ​សនីរបស់ខ្លួន​នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ  ហើយរោងចក្រនេះនឹងអាច​រួចរាល់​នៅចុង​ឆ្នាំ២០២៥​ខាងមខុនេះ ។

ឯកឧត្តម​បន្តថា ៖

« ភាគច្រើននៃរថយន្ត​អគ្គិសនី​គឺគេដំឡើង​នៅប្រទេស​ណា​គេលក់​នៅប្រទេស ហើយ​សម្រាប់​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​របស់ចិន​ BYD ជា​ជំហាន​ដំបូង គឺគេដំឡើង​រថយន្ត​ផ្គត់ផ្គង់​នៅកម្ពុជា ដោយ​ជំហា​ន​បន្ទាប់ ក្រុមហ៊ុននេះអាច​នឹង​ផលិត​គ្រឿង​បង្គុំ​រថយន្ត​សម្រាប់នាំចេញទៅកាន់ទីផ្សារ​ប្រទេស​ផ្សេង​ដើ​ម្បី​ដំឡើង​នៅប្រទេស​នោះ​»។

ឯកឧត្តម​បន្តទៀថា មុនពេល​ក្រុមហ៊ុនសម្រេច​ចិត្ត​បណ្ដាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ ក្រុម​ប្រឹក្សា​អភិ​​វឌ្ឍន៍​កម្ពុជា​បាននាំ​ថ្នាក់​ដឹកនាំក្រុមហ៊ុនទស្សនកិច្ច​ និងពិនិត្យមើលទីតាំង​សក្ដានុពល​សម្រាប់​វិនិយោគ​ជា​ច្រើ​​ន​​​កន្លែង តែ​ចុង​ក្រោយ ក្រុមហ៊ុននេះ​បានសម្រេច​យក​តំបន់សេដ្ឋកិច្ចពិសេសក្រុង​ព្រះសីហនុខេត្តព្រះសីហនុ ជាទីតាំង​វិនិយោគ​របស់ខ្លួន ព្រោះទីតាំង​នេះ ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​គ្រឿង​បង្គុំ​ពីខាងក្រៅមកដំឡើង​ក្នុង​​រោងចក្រ រួចហើយដឹកចេញទៅចែកចាយ​តាមបណ្ដាខេត្ត​នានា​រួមទាំង​ភ្នំពេញ​។

កំណើន​អ្នក​ប្រើប្រាស់រថយន្តអគ្គិសនី​នៅកម្ពុជា​មានចំនួន​កាន់តែច្រើនៗពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែង​​នៅក្នុងឆ្នាំ២០២៤​កន្លងទៅ ចំនួន​យានយន្តអគ្គិសនីចុះបញ្ជី​នៅក្រសួងសាធារណការ​និងដឹកជញ្ជូន​មានចំនួន​៧៥៧គ្រឿង បើប្រៀបធៀបនឹង​ឆ្នា ២០២៣​មានកំណើន​រហូតដល់​៣១២​ភាគរយ ។

គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានកំណត់​យក​ខេត្តព្រះសីហនុ ជា​តំបន់សេដ្ឋកិច្ចពិសេសគំរូពហុ​បំណង ដោ​យ​គ្រោ​​ងទាក់ទាញ​គម្រោង​វិនិយោគ​ជាទឹកប្រាក់​ប្រមាណ២០​ពាន់​លានដុល្លារ​អាមេរិកក្នុង​រយៈ​ពេល​១៥​ឆ្នាំ ទាំង​គម្រោង​អចលនទ្រព្យ ​ឧស្សាហកម្ម​ និងទេសចរណ៍ជាដើម ។ នៅដើមឆ្នាំ​ ២០២៥នេះដែរ រដ្ឋា​ភិបា​ល​​​ក៏​​បាន​បន្ត​អនុវត្ត​​ន៍កម្មវិធីពិសេសជំរុញ​ការ​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ រហូតដល់ដាច់ឆ្នាំ ២០២៥​ ហើយ​ក៏​មាន​វិនិយោគិន និងធុរជន​ជាច្រើន​បាននិងកំពុងចែចូវ​លើ​ខេត្តព្រះសីហនុ ដើម្បីបណ្ដាក់ទុន​និង​បង្កើតអាជីវកម្ម​នៅក្នុង​ខេត្ត​នៃតំបន់សមុទ្រ​មួយនេះ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/10/2026

ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦

កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​កងទ័ព ​លោក​ ​Emil ​Eftimov ​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វិមាន​រំលឹក​គុណ​ដល់​កងទ័ព​អាកាស ​ក្នុង​រាជធានី​សូហ្វីយ៉ា ​(​Sofia​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែតុលា ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់


Leave a Reply

Your email address will not be published.Required fields are marked *