រដ្ឋ​បាលខេត្ត​មណ្ឌលគីរី ប្ដេជ្ញា​ក្នុងការ​បញ្ចប់ការវាស់​វែង និង​ចុះបញ្ជី​ដីធ្លីទៅតាម​ការ​គ្រោងទុក​របស់​ក្រសួង​

មណ្ឌលគិរី ៖ យោងតាមប្រសាសន៍ឯកឧត្តម​ សាយ សំអាល់ ឧ​បនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួង​ រៀប​ចំ​ដែន​​ដី នគរូបនីយកម្ម និងសំណង់ បាន​បញ្ជាក់​ថា​ ការ​ងារ​​វាស់វែង និង​ចុះបញ្ជីដីធ្លី​​នឹង​ត្រូវ​បញ្ចប់ទាំង​ស្រុង​នៅ​ក្នុងអំឡុង​មុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ​ខាងមុខ ដោយបច្ចុប្បន្ន​ក្រុមការងារ​បាន និងកំពុង​ពន្លឿនសកម្មភាពឈានទៅរកការ​បញ្ចប់​នៅ​តាមតំបន់​មួយចំនួន ។ ដោយឡែក​ រដ្ឋ​បាលខេត្ត​មណ្ឌលគិរី បាន​ប្ដេជ្ញា​ក្នុងការ​បញ្ចប់ការ​វាស់វែង​ និង​ចុះ​បញ្ជី​ទៅតាមការ​គ្រោង​ទុករ​បស់​ក្រសួង​ ។

ឯកឧត្តម ងិន សុវិមាន​ អភិបាល​រង​ខេត្ត​មណ្ឌលគីរី បានមានប្រសាសន៍ថា ​ការងារ​ចុះបញ្ជីដីធ្លី​​នៅក្នុង​ខេត្ត​មណ្ឌល​គិរី​​នៅសល់តិច​តួច ហើយរដ្ឋបាល​ខេត្ត​មណ្ឌល​គីរី​នឹង​ខិតខំធ្វើ​យ៉ាង​ណា​ឱ្យការងារ​នេះ​បានបញ្ចប់​រួច​រាល់​ទៅតាម​ផែនការ​របស់​ក្រសួង​រៀបចំដែន​ដី នគរូបណីយកម្ម ​និង​សំណង់ ។

ឯកឧត្តម​​បន្តថា​ ៖

«សម្រាប់​ដីរបស់ពលរដ្ឋ​នៅក្នុង​ខេត្ត​មណ្ដលគិរី បានបញ្ចប់​ការ​វាស់វែង និងចុះបញ្ជី​ស្ទើរតែរួចរាល់អស់ទៅ​ហើយ ប៉ុន្តែនៅសេស​សល់​ដីមួយចំនួនទៀត ដែលកំពុង​ដោះស្រាយ​ ដូចជាដីដែលជាកម្មសិទ្ធិ​របស់​ក្រសួង ស្ថាប័ន​ផ្សេងទៀត​​ ដែលពាក់ព័ន្ធទៅនឹ​ងដីគម្របព្រៃ»។​

បើតាមឯកឧត្តម​អភិបាលរង​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា​ បច្ចុប្បន្ន​នេះ ខេត្ត​មណ្ឌលគិរី​​មាន​ការចាប់អារម្មណ៍ពី​សំណាក់​វិនិយោគិន​ ទាំងក្នុង និងក្រៅប្រទេស​ ជាពិសេស​គម្រោង​វិ​និ​យោគ​លើវិស័យ​ទេសចរណ៍ និងកសិកម្ម​ ។ ​ក្រៅពីនោះក៏មានគម្រោង​ថាមពលអគ្គិសនី​ដើរ​ដោយខ្យល់ ដែ​លក្រុ​ម​ហ៊ុ​ន​បាន​ចុះមកសិក្សា​ និង​រកទីតាំង​ឃើញហើយ ដោយរង់ចាំតែពេល​អនុវត្ត​ន៍​ប៉ុណ្ណោះ ។​

ឯកឧត្តម​បានបន្ថែមថា​ រដ្ឋ​បាល​ខេត្ត​ស្វាគមន៍​នូវ​គម្រោង​វិនិយោគ​នានា​ ខណៈដែលតម្លៃដីធ្លីនៅក្នុង​ខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ន​នេះក៏នៅមានកម្រិតទាប ដែលអាច​​ជា​ឱកា​ស​​​​សម្រាប់អ្នកវិនិយោគ​ក្នុងការ​ស្វែងការ​បណ្ដាក់ទុនវិនិយោគ​លើគម្រោងណាមួយរបស់ខ្លួនដើម្បីទទួលយកចំណេញ ជាពិសេសវិស័យ​កសិ​កម្ម និងទេសចរណ៍ ដែលជា​វិស័យ​មានសក្ដានុពលខ្ពស់​នៅក្នុង​ខេត្ត​មណ្ឌលគិរី ។

យោងតាម​របាយការណ៍​របស់​មន្ទីររៀបចំដែនដី ​នគរូបនីយកម្ម​ និង​សំណង់ និងសុរិយោដី ដែល​បានបង្ហាញនៅក្នុង​សន្និបាត​កាលពីពេលថ្មីៗនេះបានឱ្យដឹងថា មន្ទីរ​បានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដោយសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់ ដែលក្នុងនោះតាមរយៈការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលបានប្រកាសតំបន់វិនិច្ឆ័យរួចទាំងស្រុងក្នុងភូមិសរុបទាំង ៩២ភូមិ ២១ ឃុំ/សង្កាត់ ៥ក្រុង/ស្រុក បានចុះបញ្ជី និងចេញបណ្ណសរុបចំនួន ៤០ ៣២៣បណ្ណ ស្មើនឹងទំហំ ៨៩ ៧៧៦ហិកតា និងបានចុះបញ្ជីដីរដ្ឋរួចទំហំ ៣៣១ ៤៣៩ហិកតា ។ ដោយឡែក ចំពោះការចុះបញ្ជីដីសមូហភាព ខេត្តមណ្ឌលគីរី មានសហគមន៏ជនជាតិដើមភាគតិចដែលបានទទួលស្គាល់ជានីតិបុគ្គល សរុបចំនួន ៣៦សហគមន៏ បានដាក់ពាក្យស្នើសុំចុះបញ្ជីចំនួន ២៧សហគមន៏ ដោយក្នុងនោះ ចេញបណ្ណរួច ៧សហគមន៏ និងមានសហគមន៏ដែលកំពុងដំណើរការចុះបញ្ជីចំនួន ១២ ។

គួរ​បញ្ជាក់ថា​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ក៏ធ្លាប់បាន​ជំរុញ​ និងលើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក ឱ្យបណ្ដាក់​ទុន​វិនិយោគ​នៅក្នុង​ខេត្ត​តាមព្រំដែន ជាពិសេស​ខេត្តមណ្ឌលគិរី ក្រចេះ​ ស្ទឹង​ត្រែង និង​ខេត្ត​រតនគិរី ដែល​ការ​វិនិយោគនៅក្នុង​ខេត្តទាំង​នេះ នឹ​ងជួយបង្កើន​សេដ្ឋកិច្ច​នៅខេត្ត​ទាំង​នោះ ​បង្កើតការងារជូនប្រជាពលរដ្ឋ​នៅ​នឹង​កន្លែង អាច​ផ្ដល់​ប្រាក់ចំណូលជូនពលរដ្ឋ​ក្នុងតំបន់ ដោយមិនចាំបាច់ធ្វើដំណើរ​ចំណាក​ស្រុកទៅ​ខេត្ត​ផ្សេង​ដើម្បីរកការងារ​ធ្វើ​នោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម


Leave a Reply

Your email address will not be published.Required fields are marked *