សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទិន្នន័យជំរឿនសេដ្ឋកិច្ចជាផែនទី និងជាត្រីវិស័យនៃការរៀបចំគោលនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ទិន្នន័យជំរឿនសេដ្ឋកិច្ចជាផែនទី និងជាត្រីវិស័យនៃការរៀបចំគោលនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់

កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ ជិត៥០ម៉ឺននាក់ ក្នុងរយៈពេល១១ខែ

កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ​៤​៩​៨​ ​២​៥​០​នាក់​ ​ក្នុង​អំឡុង​ពេល​១​១​ ​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ ស្មើនឹង​ ​១​០​,​១​ ​ភាគរយ​នៃ​ទេសចរ​បរទេស​សរុបដែលមកទស្សនាកម្ពុជា

កម្ពុជា-ជប៉ុន គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែថ្នាក់តំបន់

ព្រះរាជាណាចក្រកម្ពុជា និង មិត្តជប៉ុន កំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជួយប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យក្លាយទៅជាកំពង់ផែប្រចាំតំបន់ ((The Regional Port) និង បង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន(Cambodia-Japan Special Economic Zone) ។

ឆ្នាំ២០២៣ សហគ្រាស និងក្រុមហ៊ុនចំនួន ១០ ៧៣២ បានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា៖ នៅក្នុងឆ្នាំ២០២៣នេះ មានសហគ្រាសនិងក្រុមហ៊ុន ចំនួន ១០ ៧៣២ ក្រុមហ៊ុន បានចុះបញ្ជីពាណិជ្ជកម្ម និង បញ្ជីម៉ាក នៅក្រសួងពាណិជ្ជកម្ម ហើយក្រសួងបានផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ១០៤ ក្រុមហ៊ុន ចុះបញ្ជីម៉ាក​តាមប្រព័ន្ធជាតិ បានចំនួន ៤ ១៤៥ ម៉ាក និងតាមប្រព័ន្ធអន្តរជាតិ ចំនួន ៣ ៧២៤ ម៉ាក។

សន្និបាតអាស៊ីប៉ាស៊ីហ្វិក២០២៤ បានត្រូវរំពឹងថាជួយបង្កើនសេដ្ឋកិច្ចជាតិប្រមាណជាង៤លានដុល្លារអាមេរិក

(JCI CAMBODIA) និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតអាស៊ីប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ​២០២៤ ​(2024 JCI ASIA-PACIFIC CONFERENCE) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី ០៦ ដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤

សម្តេចធិបតី ៖ គម្រោង«ព្រែកជីកហ្វូណនតេជោ» គឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានបញ្ជាក់ថា« គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ​និងការ​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹកជៅនៅខេត្តព្រះសីហនុ គ្មានអ្វីដែលជាអាថ៌កំបាំងដូចដែលក្រុមប្រឆាំងលើកឡើងឡើយ ប៉ុន្តែគឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជាឲ្យកាន់​តែរីក​ចម្រើននិង​ជួយ​សម្រួលដល់ជីវភាពរស់នៅឲ្យប្រជាជនកម្ពុជាកាន់តែ​រីកធូរធារ។

ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ លើកទឹកចិត្តឱ្យធុរជន និងក្រុមហ៊ុនជប៉ុនមកវិនិយោគនៅកម្ពុជា

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យធុរជន ក៏ដូចជាក្រុមហ៊ុនជប៉ុន មកវិនិយោគ​ជាមួយ​ក្រុមហ៊ុនកម្ពុជាឱ្យបានច្រើន ដើម្បីទទួលបានផលប្រយោជន៍នានាពីរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

កម្ពុជានាំចេញផ្លែមៀនស្រស់បានជាង ១៨លានដុល្លារ ក្នុងរយៈពេល១១ខែ

កម្ពុជាបាននាំចេញផ្លែមៀនស្រស់ក្នុងទំហំទឹកប្រាក់ប្រមាណ ១៨.៥៤លានដុល្លារអាមេរិកដែលកើនឡើងរហូត ដល់ជិត១ពាន់ភាគរយ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ។

រយៈពេល ២ សប្តាហ៍ខែធ្នូ CDC អនុម័តគម្រោងវិនិយោគចំនួន ១៥ មានទុនសរុបជាង២៤៧លានដុល្លារ

២សប្តាហ៍នៃខែធ្នូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ១៥ ដែលមានទុន​វិនិយោគ​ប្រមាណជាង ២៤៧លានដុល្លារ

រយៈពេល១០ឆ្នាំ វិស័យដឹកជញ្ជូន និងភស្តុភារកម្មត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រពន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ មាន ១៧៤​គម្រោង និងត្រូវការទុនប្រមាណ ៣៦,៦ ពាន់លានដុល្លារ។