កម្ពុជា-ជប៉ុន គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែថ្នាក់តំបន់

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងមិត្តជប៉ុន កំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជួយប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យក្លាយទៅជាកំពង់ផែប្រចាំតំបន់ ((The Regional Port) ជាមួយនឹងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុនរួមគ្នា(Cambodia-Japan Special Economic Zone) ។

ដើម្បីអនុវត្តគម្រោងការនេះ គាភីកម្ពុជា និងជប៉ុន កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានពិភាក្សាលើវិស័យភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែដែល​ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីជប៉ុនដឹកនាំដោយ ឯកឧត្ដម UENO Atsushi ឯក​អគ្គ​រដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

កិច្ចប្រជុំអន្តរក្រសួងនេះដែរ ក៏មានការចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានឱ្យដឹងថា ៖ អង្គប្រជុំបានជជែកពិភាក្សាដោយផ្តោតសំខាន់លើការងារធំៗចំនួន០២ រួមមាន៖ (១) ការពង្រីកវិសាលភាព​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែប្រចាំតំបន់ (The Regional Port) និង (២) គម្រោងសិក្សា និងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone) ដែលជាតំបន់​សេដ្ឋកិច្ចពិសេសមួយបង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុនឱ្យងាកមកវិនិយោគនៅកម្ពុជា​ឱ្យបាន​ច្រើន។

ក្នុងនោះដែរ អង្គប្រជុំក៏បានលើកឡើងអំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (Comprehensive Intermodal Transport and Logistics Masterplan 2023-2033 – CIT-MP) ដែលសហការរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ដោយមានការជួយគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍សំខាន់ៗ។ ផែនការមេមួយនេះ ត្រូវបានរៀបចំឡើងដោយការធ្វើសំយោគ​បញ្ចូលគ្នានូវផែនការ​មេ​សំខាន់ៗចំនួន០៧ ឱ្យមានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ-អ្នកដំណើរ-សេវា ទាំងក្របខណ្ឌក្នុងប្រទេស ក្នុងតំបន់ និង​ពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចតេជោ ហ៊ុន សែន ស្នើជប៉ុន​បង្កើន​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យជប៉ុនបង្កើនការវិនិយោ​គ​​បន្ថែមទៀតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

កម្ពុជាទទួលបានទេសចរជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

កម្ពុជាទទួលបានទេសចរជាតិ និង អន្តរជាតិ ជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ គិតចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤

IMF បង្កើនការព្យាករណ៍កំណើន GDP របស់ចិន ខណៈកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

IMF បានបង្កើនការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប​ (GDP) របស់ចិនសម្រាប់ឆ្នាំនេះ ខណៈដែលព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចធ្លាក់ចុះនៅឆ្នាំក្រោយ

កំពង់ស្ពឺ ​និងស្វាយរៀង ​ជា​ខេត្ត​ទទួល​បានគម្រោង​វិនិយោគ​ច្រើនជាង​គេ​ក្នុង​រយៈ​ពេល៦ខែ​ដើមឆ្នាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2024

គិតត្រឹម​ឆមាសទី១​ឆ្នាំ ២០២៤ ខេត្ត​កំពង់ស្ពឺ និងស្វាយរៀង​ជា​ខេត្ត​ដែលទទួលបានគម្រោ​ងវិនិយោគ​ច្រើនជាង​គេក្នុង​ចំណោម​បណ្ដាខេត្ត​នានា​

ADB ៖ ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកកើនដល់ ៥%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

ADB ព្យាករថាឆ្នាំ ២០២៤ កំណើនសេដ្ឋកិច្ចនៃ ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និង ប៉ាស៊ីហ្វិកនឹងកើនដល់៥% ដែលការព្យាករលើកមុនតែ ៤.៩ ភាគរយ

រដ្ឋាភិបាលចេញ​ប្រកាសលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

រាជរដ្ឋាភិបាល​ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្ដីពី ការណែនាំអនុវត្តអនុក្រឹត្យស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ប្រធានសហគមន៍ជីផាត ៖ ភ្ញៀវក្នុងស្រុកមានទំនោរទៅទស្សនាតំបន់ធម្មជាតិច្រើនជាងឆ្នាំមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សហគមន៍អេកូទេសចរណ៍ជីផាត ជាសហគមន៍ចំណាស់មួយ ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៧ នៅក្នុងស្រុកថ្មបាំងខេត្តកោះកុង

ស្មៅដំរី ជាដំណាំសម្រាប់ជាចំណីសត្វ ងាយស្រួលដាំ និងបានផលច្រើនដែលកសិករគួរសាកល្បង

ជំនួញ, ព្រឹត្តិការណ៍

• 17/07/2024

ស្មៅដំរី ជាប្រភេទដំណាំចំណីសត្វមួយដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ងាយស្រួលដាំ និងអាចជួយបំប៉នដល់ការលូតលាស់របស់សត្វបានល្អ

អាល្លឺម៉ង់ គ្រោងកាត់ផ្ដាច់ក្រុមហ៊ុនចិន Huawei ចេញពីបណ្តាញ 5G របស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

នៅក្រោមកិច្ចព្រមព្រៀងនេះ គ្រឿងបន្លាស់ដែលផលិតដោយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ 5G ឈានមុខគេរបស់ប្រទេសចិន នឹងត្រូវហាមឃាត់ពីហេដ្ឋារចនាសម្ព័ន្ធបណ្តាញស្នូលដែលរសើបរបស់អាល្លឺម៉ង់មុនចុងឆ្នាំ ២០២៦

មូលនិធិអភិវឌ្ឍន៍ជំនាញ បានបណ្តុះបណ្តាលធនធានមនុស្សជាង១ម៉ឺន៤ពាន់នាក់ នៅឆមាសទី១ឆ្នាំ២០២៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2024

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបណ្តុះបណ្តាលធនធានមនុស្សជាង ១ម៉ឺន ៤ពាន់នាក់ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដែលស្ម;នឹង ៥៦ ភាគរយនៃផែនការមេ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *