សន្និបាតអាស៊ីប៉ាស៊ីហ្វិក២០២៤ បានត្រូវរំពឹងថាជួយបង្កើនសេដ្ឋកិច្ចជាតិប្រមាណជាង៤លានដុល្លារអាមេរិក

ភ្នំពេញ ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ជេស៊ីអាយ (JCI CAMBODIA) និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតអាស៊ីប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ​២០២៤ ​(2024 JCI ASIA-PACIFIC CONFERENCE) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី ០៦ ដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។

វេទិកានេះនឹងមានការចូលរួមពីប្រតិភូជាតិ និងអន្តរជាតិជាង៤០០០នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ដែលមានដូចជា ជប៉ុន កូរ៉េ ហុងកុង តៃវ៉ាន់ សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងបណ្តាប្រទេសជាច្រើនផ្សេងទៀតក្នុងពិភពលោក។

ក្នុងឱកាសនោះ JCI និងសហភាពសហព័ន្ធយុវជនកម្ពុជា រំពឹងថាវេទិកានេះនឹងជួយបង្កើនសេដ្ឋកិច្ចជាតិបានប្រមាណជាង៤លានដុល្លារអាមេរិក តាមរយៈការចូលមកទស្សនា និងចូលរួមកម្មវិធីសន្និបាតអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ នៅក្នុងខេត្តប្រវត្តិសាស្រ្តដ៏ល្បីល្បាញរបស់កម្ពុជា។ បន្ថែមពីនេះ JCI កម្ពុជាក៏នឹងបង្ហាញពីសក្តានុពល និងឱកាស​វិនិយោគនៅកម្ពុជាដល់បណ្តាប្រតិភូអន្តរជាតិទាំងអស់ផងដែរ។

បច្ចុប្បន្ននេះ ក្រុមការងារបាន និងកំពុងរៀបចំការងារស្នូលសំខាន់ៗ ដើម្បីឲ្យការរៀបចំកម្មវិធីនេះដំណើរការទៅដោយរលូន។ ការផលិតវីដេអូផ្សព្វផ្សាយពីវប្បធម៌ អរិយ​ធម៌​ដ៏ផូរផង់ និងការរីកចម្រើនឥតឈប់ឈរនៅកម្ពុជា ក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ផងដែរ ដើម្បីបង្ហាញពីសក្តានុពលដ៏សំបូរបែបរបស់កម្ពុជា។

សន្និបាតអាស៊ីប៉ាស៊ីហ្វិករបស់សភាយុវពាណិជ្ជអន្តរជាតិដែលមានសមាជិកជាង១២០ប្រទេស ត្រូវបានកំណត់ឲ្យរៀបចំមួយឆ្នាំម្តង ដែលប្រទេសជាសមាជិកត្រូវបង្ហាញ​ពី​សមិទ្ធផល និងដេញថ្លៃសម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ។ ក្រោយការខិតខំរបស់ក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិក សមាជិការបស់សភាយុវពាណិជ្ជករអន្តរជាតិ​កម្ពុជា​រយៈពេល​ជាង១០ឆ្នាំកន្លងមកនេះ កម្ពុជាត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះនៃសន្និបាតអាស៊ីប៉ាស៊ី។ ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃសន្និបាតនេះនឹងអនុញ្ញាតឲ្យកម្ពុជាមានឱកាសក្នុងការផ្សព្វផ្សាយតំបន់វប្បធម៌ប្រវត្តិសាស្រ្ដ ទំនៀមទម្លាប់ប្រពៃណីនៃប្រទេសកម្ពុជាឲ្យពិភព​លោក​បានស្គាល់ឱ្យកាន់តែច្បាស់ផងដែរ។

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (Junior Chamber International Cambodia – JCI Cambodia) បានបង្កើតក្នុងគោលបំណងដើម្បីអភិឌ្ឍន៍ធនធានយុវពាណិជ្ចករឱ្យក្លាយជាសហគ្រិនឆ្នើមតាមរយៈការរៀបចំគម្រោងកម្មវិធីនានា ដើម្បីចូលរួមដោះស្រាយបញ្ហាសង្គម ដោយស្របតាមទស្សនៈវិស័យរបស់អង្គភាព និងគោលនយោបាយ​អភិវឌ្ឃន៍នៃប្រទេសកម្ពុជា។ ដោយមានការចូលរួមខិតខំជាច្រើនឆ្នាំក្នុងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ជំរុញឲ្យពួកយើងមានសមាជិកជាង ៥០០នាក់បន្តការងារ​សង្គមជាមួយគ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់កម្សាន្តជិតរាជធានីភ្នំពេញចំនួន០៥កន្លែង ដែលអ្នកភ្នំពេញគួរទៅលេងនៅថ្ងៃបុណ្យចូលឆ្នាំចិន

ជំនួញ, ព្រឹត្តិការណ៍

• 24/01/2025

សម្រាប់បងប្អូនដែលជាអ្នករស់នៅរាជធានីភ្នំពេញ ដែលចង់ចេញទៅកម្សាន្តនៅតំបន់ជាយក្រុង ឬតំបន់ដែលជិតរាជធានីភ្នំពេញ ដើម្បីទទួលទានអាហារជុំគ្នាជាមួយបងប្អូន មិត្តភក្រ្ត ឬសមាជិកក្រុមគ្រួសារ អាចពិចារណាជាមួយទីកន្លែងសម្រាកកម្សាន្តចំនួន ៥កន្លែង

ឧបនាយករដ្ឋមន្ត្រី ​សាយ សំអាល់ ៖ កំពត ជាខេត្តជាប់តំបន់ឆ្នេរដែល​ទាក់​​ទា​ញ​ភ្ញៀវ​ទេ​ស​ច​រ​ច្រើ​នជា​ង​គេ​​រ​ប​ស់​​កម្ពុជា បន្ទាប់ពីខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

ឆ្នាំ២០២៤ ខេត្តកំពតទទួល​បានភ្ញៀវទេសចរ​ជាង ២លាន ៦សែននាក់​ ដែលធ្វើឱ្យ​ខេត្តនេះ​ក្លាយជាខេត្ត​ដែលទទួលបានភ្ញៀវទេសចរ​ច្រើនជាង​គេ​បន្ទាប់ពីសៀមរាប

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/01/2025

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព

ដំណឹងល្អសម្រាប់កសិករដាំស្វាយចន្ទី ពេលនេះមានប្រទេសចំនួន ៤ បានបញ្ជាទិញថែមទៀតហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

ទ្រឹស្តីសេដ្ឋកិច្ចបានលើកឡើងថា នៅពេលមានការផ្គត់ផ្គត់លើសតម្រូវការនឹងធ្វើឱ្យផលិតផលធ្លាក់ថ្លៃ ប៉ុន្តែប្រសិនបើមានតម្រូវការទីផ្សារខ្ពស់នោះផលិតផលប្រាកដជាលក់បានក្នុងតម្លៃថ្លៃមិនខាន

គម្រោងវិនិយោគចំនួន ៤២ ទៀត នៅខេត្តព្រះសីហនុ ក្រោមទុនសរុប ៥៦៤ លានដុល្លារអាមេរិក ទទួល​បាន​ការ​លើ​កទឹ​ក​ចិត្តពិសេស

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/01/2025

គម្រោងវិនិយោគចំនួន ៤២ ទៀត នៅខេត្តព្រះសីហនុ ក្រោមទុនសរុប ៥៦៤ លានដុល្លារអាមេរិក ទទួល​បាន​ការ​លើ​កទឹ​ក​ចិត្តពិសេស

Donald Trump ស្នើសុំឲ្យអង្គការ OPEC និងអារ៉ាប៊ីសាអូឌីត កាត់បន្ថយតម្លៃប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះមកនៅត្រឹម ៧៧,៩៥ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងសប្តាហ័មុនមានតម្លៃ ៨២,០៣ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៧៤,៣១ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងសប្តាហ័មុនមានតម្លៃ ៨០,០៤ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/01/2025

ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អប់អរសាទរដល់យុវជនយុវនារីជាជ័យលាភីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/01/2025

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សូមគាំទ្រលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ និង សហការីទាំងអស់ បន្តចូលរួមចលនារៀបចំរបៀងសេដ្ឋកិច្ចរបស់ខេត្តតាម បណ្តោយឆ្នេរសមុទ្រ ឱ្យបានសកម្ម

លោក ង៉ែត ជូ ណែនាំពីវិធីការពារចំនួន ៧ ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/01/2025

អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិបត្តិនៃជំងឺរាតត្បាតសកល វិបត្តិនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ សុទ្ធតែអាចបង្កជាផលអាក្រក់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់មនុស្សផងទាំងពួង

អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត៣លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/01/2025

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត ៣លានតោន បើធៀបនឹងឆ្នាំ២០២៣

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *