ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ទុនរយលានដុល្លារសម្រាប់ជួយអភិវឌ្ឍវិស័យកសិកម្ម

២៥ ឆ្នាំ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ទុនរយលានដុល្លារអភិវឌ្ឍវិស័យកសិកម្មដូចជាការសាងសង់ឃ្លាំងស្តុក, ឡសម្ងួតស្រូវ និងម៉ាស៊ីនកិនស្រូវ

ក្រុមហ៊ុនដ៏ធំមួយរបស់ថៃ ប្រមូលទិញផលិតផលកសិកម្មក្នុងស្រុកពីកម្ពុជា

ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា នារសៀលថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ ជាមួយក្រសួងពាណិជ្ជកម្ម កម្ពុជានៅទីស្តីការក្រសួងពាណិជ្ជកម្មក្រោមវត្តមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជំរុញការកៀរគរទុនវិនិយោគពីវិស័យឯកជនឲ្យបានកាន់តែច្រើន ដើម្បីចាក់បញ្ចូលទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម

ឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យមានការសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទីផ្សារសម្រាប់កសិករ ចូលរួមបង្កើនការអនុវត្ត​ផលិតកម្មកសិកម្ម​តាម​កិច្ចសន្យា ឲ្យបានកាន់តែទូលំទូលាយ ព្រមទាំងចូលរួមជួយជំរុញការកែច្នៃ និងការនាំចេញនូវផលិតផលកសិកម្ម និង កសិ-ឧស្សាហកម្ម។

ក្រសួងដែនដី និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាន និងកំពុងប្រែក្លាយភូមិឋាននៅទីជនបទឱ្យទៅជាបុរីជនបទ

ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រែក្លាយ ភូមិឋាននៅទីជនបទ ឱ្យទៅជាបុរីជនបទ ប្រកបដោយភាពរីកចម្រើន និងលើកស្ទួយជីវភាពរស់នៅ

កម្ពុជា រៀបចំជំនួបពាណិជ្ជកម្មជំរុញការនាំចេញផលិតផលសក្តានុពលខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជានឹងរៀបចំជំនួបពាណិជ្ជកម្ម​ ស្តីពី “ការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ”នាថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣។

កម្ពុជា ស្នើក្រសួងផែនការ-វិនិយោគវៀតណាម កៀរគរវិនិយោគិនមកវិនិយោគនៅកម្ពុជា ដើម្បីផលិតនាំចេញទៅកាន់ទីផ្សារតំបន់ និងសកល

កម្ពុជា​បានសំណូមពរភាគីវៀតណាមរួមគ្នាក្នុងការជំរុញការវិនិយោគបង្កើតខ្សែច្រវាក់តម្លៃក្នុងតំបន់ នៃប្រទេសទាំងពីររួមទាំងប្រទេសឡាវផងដែរ

កម្ពុជា ចុះអនុស្សរណៈយោគយល់ចំនួន៣ជាមួយវៀតណាម

កម្ពុជា ចុះអនុស្សរណៈយោគយល់ចំនួន៣ជាមួយវៀតណាម លើវិស័យពាណីជ្ជកម្ម វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ និងការទូត

សភាពាណិជ្ជកម្មកម្ពុជា និងវៀតណាម បន្តជួយជំរុញ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជា និងវៀតណាម នឹងចុះអនុស្សរណៈយោគយលបន្តជួយជំរុញ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រទេសទាំង២

អេបបាគង មានការកើនឡើងចំនួនគណនីរហូតដល់ប្រមាណ ១១លានគណនី

គិតត្រឹមខែតុលា ឆ្នាំ២០២៣ អេប បាគង មានគណនីប្រមាណ១១លានគណនី ដែលក្នុងនោះរួមមានអ្នកប្រើប្រាស់ដោយផ្ទាល់ និងមិនផ្ទាល់។

រាជរដ្ឋាភិបាល ពន្លឿនការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

គណៈកម្មការអន្តរក្រសួង នាថ្ងៃទី៧ និង៨ខែធ្នូ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” និងដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។