កម្ពុជា ស្នើក្រសួងផែនការ-វិនិយោគវៀតណាម កៀរគរវិនិយោគិនមកវិនិយោគនៅកម្ពុជា ដើម្បីផលិតនាំចេញទៅកាន់ទីផ្សារតំបន់ និងសកល

ហាណូយ ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយលោកជំទាវ ង្វៀន ធីប៊ិច ង៉ុក(Nguyen Thi Bich Ngoc) អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម ដើម្បីពិភាក្សាការងារស្តីពីការជំរុញការវិនិយោគទ្វេទិសរវាងកម្ពុជា និងវៀតណាម។

ជំនួបនារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកកាន់រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងជំនួនបនោះ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា​បានសំណូមពរភាគីវៀតណាមរួមគ្នាក្នុងការជំរុញការវិនិយោគបង្កើតខ្សែច្រវាក់តម្លៃក្នុងតំបន់ នៃប្រទេសទាំងពីររួមទាំងប្រទេសឡាវផងដែរ ជាពិសេសជួយជំរុញការបង្កើតមូលដ្ឋានផលិតកម្មកែច្នៃវត្ថុធាតុដើម ដូចជាជ័រកៅស៊ូ​ជាដើមក្នុងប្រទេសកម្ពុជា ហើយ​នាំចេញ​តាម​ប្រទេសវៀតណាម។

ឯកឧត្តមអគ្គលេខាធិការក៏បានស្នើក្រសួងផែនការ និងវិនិយោគវៀតណាមពិនិត្យលទ្ធភាពរុញច្រានវិនិយោគិន​វៀតណាមដើម្បីមក​ស្វែងរកឱ​កាស​វិនិយោគសំដៅ​ធ្វើ​យ៉ាង​ណា​​តភ្ជាប់ខ្សែច្រវាក់ផលិតកម្មកម្ពុជា-វៀតណាម ដើម្បីរួមគ្នាកែច្នៃនាំចេញទៅកាន់ទីផ្សារតំបន់ និងសកល។

ឯកឧត្តមមានទំនុកចិត្តថា កិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងផែនការ និងវិនិយោគវៀតណាម នឹងបន្តមានវឌ្ឍនភាពជាលំដាប់ ក្នុងគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិនិយោគិន ព្រមទាំងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធផលនូវខ្លឹមសារដូចមានចែងក្នុងកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការជំរុញ និងកិច្ចការពារវិនិយោគ។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការក៏បានស្នើក្រសួងផែនការ និងវិនិយោគមេត្តាពិនិត្យលទ្ធភាពរុញច្រានវិនិយោគិនវៀតណាមដើម្បីមកស្វែងរកឱកាសវិនិយោគសំដៅ​ធ្វើយ៉ាងណាតភ្ជាប់ខ្សែច្រវាក់ផលិតកម្មកម្ពុជា-វៀតណាម ដើម្បីរួមគ្នាកែច្នៃនាំចេញទៅកាន់ទីផ្សារតំបន់ និងសកល។

ជាការឆ្លើយតប លោកជំទាវ ង្វៀន ធីប៊ិច ង៉ុក បានឯកភាព និងលើកសំណើនេះទៅរដ្ឋាភិបាលវៀតណាម។ ជាមួយគ្នានេះ លោកជំទាវអនុរដ្ឋមន្រ្តី ក៏បានស្នើក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បន្តកិច្ចសហការល្អជាមួយក្រសួងផែនការ និងវិនិយោគវៀតណាមដើម្បីជំរុញការវិនិយោគរបស់ប្រទេសទាំងពីរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

នំបញ្ចុកកំប៉ុង ជាអាហារកែច្នៃថ្មី ប្លែក បង្កើតឡើងដោយកូនខ្មែរ និងកំពុងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2024

កូនខ្មែរមួយរូបដែលបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសកូរ៉េ បានកែច្នៃ និងផលិតជានំបញ្ចុកកំប៉ុង រួមជាមួយនឹងល្បោយជាប្រភេទបន្លែក្រៀម ដែលមានរសជាតិឆ្ងាញ់ ងាយស្រួលចម្អិន អាចរក្សាទុកបានយូរ

ខេត្តចំនួន៦ ទាក់ទាញបានគម្រោងវិនិយោគ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានទំហំទឹកប្រាក់ជិត៣០០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

ខេត្តចំនួន៦ទាក់ទាញបានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងផ្សេងៗដែលមានទំហំទឹកប្រាក់ជិត៣០០លានដុល្លារអាមេរិក

កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៤ ផ្តោតលើប្រធានបទសំខាន់ៗ៤ ខណៈផលិតផលក្នុងស្រុកសរុបមានជិត៤ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ«អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាព

អ្នកអភិវឌ្ឍន៍​ផ្សារទំនើប គួរ​សិក្សា​ពីទីផ្សារ​ឱ្យបានច្បាស់មុន​ចាប់ផ្ដើម​គម្រោង​ថ្មីៗ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/10/2024

ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិយោគលើ​ផ្សារទំនើប​​កម្រិតមធ្យម និងបែបសហគមន៍ បានកើនឡើងគួរឱ្យ​កត់សម្គាល់​ ជាពិសេស​នៅរាជធានីភ្នំពេញ

ចិន ដាក់ពន្ធលើការនាំចូលស្រាកូញ៉ាក់របស់អឺរ៉ុប បន្ទាប់ពីសហភាពអឺរ៉ុបដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

ចិនបានសងសឹកទៅលើសហភាពអឺរ៉ុបតាមរយៈការកំណត់ និងដាក់ពន្ធលើការនាំចូលស្រាកូញ៉ាក់របស់អឺរ៉ុបបន្ទាប់ពីសហភាពអឺរ៉ុបបានកំណត់ និងដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន។

ធនាគារជាតិអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2024

ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចពោះកម្ចីក្រៅផ្លូវការ និងការដាក់លុយវិនិយោគដើម្បីទទួលបានការប្រាក់ខ្ពស់ ដើម្បីកុំធ្លាក់ចូលក្នុងអន្ទាក់បំណុល និងការបោកប្រាស់ពីសំណាក់ជនខិលខូច

ចេតនាទុច្ចរិតគេចវ៉េសមិនផ្ទេរប្រាក់ត្រឡប់ជូនគណនីម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2024

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បញ្ជាក់ថា ការមានចេតនាទុច្ចរិត គេចវ៉េសមិនផ្ទេរត្រឡប់ជូនគណនីម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ

ធនាគារពិភពលោកព្រមានអំពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ចចិន និងឥទ្ធិពលអវិជ្ជមានមកលើតំបន់អាស៊ីខាងកើត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2024

ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចមហាយក្សចិន នឹងមិនអាចសម្រេចបានតាមផែនការរបស់រដ្ឋាភិបាលក្រុងប៉េកាំងឡើយ ហើយបន្តជះឥទ្ធិពលអវិជ្ជមានទៅដល់ប្រទេសអភិវឌ្ឍផ្សេងទៀតដែលស្ថិតនៅក្នុងតំបន់ ជាពិសេសគឺអាស៊ីខាងកើត

វិធីសាស្ត្រងាយៗដើម្បីទប់ចិត្តមិនឱ្យចាយវាយលើសខ្ទង់ និងបង្កើនការសន្សំ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2024

ជំហានដំបូងដើម្បីកុំឱ្យប៉ះពាល់ដល់ការចាយវាយប្រចាំថ្ងៃ ពេលបានចំណូលមក គឺត្រូវដកទុកមួយចំណែកសម្រាប់ចំណាយចាំបាច់ដូចជា ថ្លៃផ្ទះ ថ្លៃទឹកភ្លើង និងថ្លៃម្ហូបអាហារជាដើម។

សង្រ្គាមនៅមជ្ឈិមបូព៌ានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរ ជាពិសេសលើវិស័យថាមពល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2024

ភាពតានតឹងកាន់តែខ្លាំងឡើងនៃសង្រ្គាមនៅមជ្ឈិមបូព៌ានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរ ជាពិសេសលើវិស័យថាមពល

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *