ក្រសួងដែនដី និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាន និងកំពុងប្រែក្លាយភូមិឋាននៅទីជនបទឱ្យទៅជាបុរីជនបទ

កំពង់ឆ្នាំង ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាន និងកំពុងប្រែក្លាយភូមិឋាននៅទីជនបទឱ្យទៅជាបុរីជនបទ ប្រកបដោយការអភិវឌ្ឍរីកចម្រើន ចូលរួមចំណែកបង្ខិតគម្លាតរវាងជនបទ និងទីក្រុងឱ្យកាន់តែខិតជិតគ្នា និងបានលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោល នយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំងបានផ្ដល់ដីសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ដើម្បីសាងសង់លំនៅឋានសមរម្យ និងធ្វើកសិកម្ម សំដៅលើកស្ទួយជីវភាពរបស់ពួកគេ តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច គម្រោង LASED III។ ជាមួយគ្នានេះ ក្រសួង និងរដ្ឋបាលខេត្តបានយកចិត្តទុកដាក់កសាងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តបណ្ដាញទឹក និងអគ្គិសនី ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ដើម្បីផ្ដល់ឱកាសឱ្យមានភាពស្មើគ្នា និងតម្លាភាពសម្រាប់អ្នកស្នើសុំសម្បទានដីសង្គមកិច្ចនៃគម្រោង LASED III គណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត បានរៀបចំកំណត់ជាគោលការណ៍ និងនីតិវិធីនៃការចាប់ឆ្នោតជ្រើសរើសដីដូចតទៅ ៖

១.មុខសញ្ញាអ្នកទទួលដីអាទិភាពដែលស្នើសុំដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម ចំនួន ២០៧ គ្រួសារ បានចាប់ឆ្នោតជ្រើសរើសយកដីឡូត៍ ពីលេខរៀងទី ០០១ ដល់លេខរៀងទី ២០៧ (២០៧ គ្រួសារ ទទួលបានដីលំនៅឋាន ១ឡូត៍ និងដីកសិកម្ម ១ឡូត៍ក្នុង ១គ្រួសារ)។

២. មុខសញ្ញាអ្នកទទួលដីអាទិភាពដែលស្នើសុំតែដីឡូត៍លំនៅឋាន ចំនួន ២៤ គ្រួសារស្មើនឹង ២៤ ឡូត៍ ចាប់ឆ្នោតជ្រើសរើសយកដីឡូត៍ពីលេខរៀងទី ២០៨ ដល់លេខរៀងទី ២៣១

៣. មុខសញ្ញាអ្នកទទួលដីអាទិភាពដែលស្នើសុំតែដីឡូត៍កសិកម្ម (១ឡូត៍) ចំនួន ១៨ គ្រួសារ ចាប់ឆ្នោតជ្រើសរើសយកដីឡូត៍កសិកម្មពីលេខរៀងទី ២០៨ ដល់លេខរៀងទី ២២៥។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានយកចិត្តទុកដាក់ខ្ពស់លើការងារលំនៅឋានសម្បទានដីសង្គមកិច្ច តាមរយៈការអភិវឌ្ឍលំនៅឋានដី សង្គមកិច្ចប្រកប ដោយចីរភាព ពិសេសផលិតកម្មកសិកម្ម ប្រព័ន្ធគាំពារសង្គមកិច្ច សេវាអប់រំនិងសុខាភិបាល ព្រមទាំងសេវាសង្គមកិច្ចនានា ដែលអាចទ្រទ្រង់ការអភិវឌ្ឍសហគមន៍ ពិសេសនិរន្តរភាពជីវភាព និងសេដ្ឋកិច្ចគ្រួសារ។

ជាមួយគ្នានេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឯកភាពគ្នាពន្លឿនការចុះបញ្ជីដីធ្លីដែល​នៅសេសសល់ក្នុងភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់សម្ភារៈ និងកម្លាំងសរុបរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីអ្នកស្ម័គ្រចិត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ណគរូបនីយកម្ម និងសំណង់​បានថ្លែងនាកិច្ចប្រជុំលើការរៀបចំចុះបញ្ជីដីធ្លីក្នុង​ភូមិសាស្រ្ត​ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ថា ៖

«ការពន្លឿនការងារចុះបញ្ជីដីធ្លីគឺជាកិច្ចការដែលក្រសួង រួមជាមួយមន្ទីររៀបចំដែនដី ខេត្តកំពង់ឆ្នាំង និងរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលមូលដ្ឋាន បាន និងកំពុងឆ្លើយតប​ទៅនឹង​គោល​នយោ​បាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការកាន់​កាប់ដីធ្លីស្របច្បាប់ដែលនឹងជួយលើក​ស្ទួយជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ»។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានគិតគូរលើការរៀបចំកែលម្អទីប្រជុំជននានា និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុង​ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់ថវិកាជាតិ និងការរួមចំណែកក្រោមគម្រោងនានារបស់ដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនសោភ័ណភាពខេត្ត សំដៅទាក់ទាញភ្ញៀវ​ទេសចរ​ចូលមកទស្សនាកំសាន្តឱ្យកាន់តែច្រើន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់ជូននូវឧបករណ៍បច្ចេកទេស និងសម្ភារៈបរិក្ខារសម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ឆ្នាំងរួមមាន ម៉ាស៊ីន​​វាស់វែង Topoon Hyper SP ចំនួន២០គ្រឿង ម៉ាស៊ីនវាស់វែង SINO GNSS T300 ចំនួន៧គ្រឿង កុំព្យូទ័រលើតុ ចំនួន ១៥គ្រឿង និងម៉ាស៊ីនព្រីន ចំនួន ១៦គ្រឿង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​រក​ចំណូល​បាន​ជាង ​​១០០ លាន​ដុល្លារ ពី​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ១៧៧​,​៧០០​ តោន​ទៅកាន់​ប្រទេស​ចិន ​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កើនឡើង​ ៥២​.​៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥ ​និង​រក​ចំណូល​បាន​ប្រមាណ​ ​១០៥​ ​លាន​ដុល្លារ​

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​


Leave a Reply

Your email address will not be published.Required fields are marked *