ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជំរុញការកៀរគរទុនវិនិយោគពីវិស័យឯកជនឲ្យបានកាន់តែច្រើន ដើម្បីចាក់បញ្ចូលទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម

ភ្នំពេញ ៖ ថ្លែងក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឱ្យមានការចូលរួមកៀរគរទុនវិនិយោគពីវិស័យឯកជនឲ្យបានកាន់តែច្រើន ដើម្បីចាក់​បញ្ចូលទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម សំដៅរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងមុនពេល និងក្រោយពេលប្រមូលផល។

ឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យមានការសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទីផ្សារសម្រាប់កសិករចូលរួមបង្កើនការអនុវត្ត​ផលិតកម្មកសិកម្ម​តាម​កិច្ចសន្យាឲ្យបានកាន់តែទូលំទូលាយ ព្រមទាំងចូលរួមជួយជំរុញការកែច្នៃ និងការនាំចេញនូវផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងទៀតថា ក្នុងស្មារតីជំរុញប្រសិទ្ធភាពប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការចូលរួម​អនុវត្ត​គោលនយោបាយរបស់រាជរដ្ឋាភិបាល សូមស្នើឲ្យក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ធនាគារយកចិត្តទុកដាក់គិត​គូរ​ដាក់​ចេញនូវ​វិធានការ និងផែនការសកម្មភាពលម្អិត ស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ដោយសហការជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តឱ្យ​សម្រេចបានលទ្ធផលល្អនូវភារកិច្ចទាំងឡាយដែលរាជរដ្ឋាភិបាលប្រគល់ជូន nigបន្តចូលរួមក្នុងដំណើរការរៀបចំតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យកសិកម្ម និងការអភិវឌ្ឍជនបទដើម្បីមានកាលានុវត្តភាពបន្ថែមក្នុងការបញ្ជា្របផលិតផល និងសកម្មភាពរបស់ធនាគារឲ្យកាន់តែច្រើន និងទូលំទូលា​យ។

ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញឱ្យធនាគារបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញការពង្រីកសេវាធនាគារតាមបែបឌីជីថល ស្របតាម​គោលនយោបាយអភិវឌ្ឍន៍ធុរកិច្ចឌីជីថល តាមរយៈការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតផលិតផលថ្មីព្រមទាំងបន្ត​ជំរុញការធ្វើ​ពិពិធកម្ម​នៃការផ្តល់ឥណទាន ដោយបែងចែកតាមតំបន់ និងវិស័យអាទិភាពតាមរយៈការបង្កើនការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ និងការបង្ខិតសេវាឲ្យ​កាន់តែ​កៀកនឹងអតិថិជន។ ជំរុញការផ្តល់ហិរញ្ញប្បទានបៃតង (Green Financing) ដើម្បីធានាការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព តាមរយៈការរៀបចំផ្តល់ការអនុគ្រោះបន្ថែម ឬផ្តល់លក្ខខណ្ឌពិសេសជាដើមនិងចូលរួមលើកកម្ពស់ការអភិវឌ្ឍកសិករ ដែលផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាកសិករសហគ្រិន តាមរយៈការផ្តល់ឥណទាន​សម្រាប់​ពង្រីក និងលើកកម្ពស់ផលិតកម្មកសិកម្ម។

សូមជម្រាបថា ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ និងត្រូវបានធ្វើបរិវត្តកម្មទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅឆ្នាំ ២០១៩។ សមិទ្ធផលធំៗ ២៥ឆ្នាំរបស់ធនាគារ ARDB សម្រេចបានមាន៖១-មូលនិធិភាគទុនិក របស់ធនាគារបានចាប់ផ្តើមពី ២.៥លានដុល្លារ នៅឆ្នាំ១៩៩៨ និងបានកើនទៅ ដល់ប្រមាណជា ១៧០លានដុល្លារ នៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យមប្រមាណ ២២% ក្នុងមួយឆ្នាំ។២-សំពៀតឥណទាន បានចាប់ផ្តើមពី ០.៥២លានដុល្លារនៅឆ្នាំ១៩៩៨ និងបានកើនទៅដល់ប្រមាណជា ៤២៣ លានដុល្លារ នៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យម ប្រមាណ ២៨% ក្នុងមួយឆ្នាំ។៣-ទ្រព្យសកម្មសរុប បានចាប់ផ្តើមពី ២.៥លាន ដុល្លារនៅឆ្នាំ១៩៩៨ និងបានកើនដល់ប្រមាណជា ៤៦០លានដុល្លារនៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យម ប្រមាណ ២៣% ក្នុងមួយឆ្នាំ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *