គិតត្រឹមខែតុលា SME Bank ផ្តល់កម្ចីជាង ៥៤លានដុល្លារ ដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួនជាង៣៥០
គិតត្រឹមខែតុលា ឆ្នាំ២០២៣ ធនាគារ SME បានអនុម័តកម្ចីដល់អាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួនជាង ៣៥០ ឱ្យទទួលបានហិរញ្ញប្បទាន ពី គម្រោង សហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ជាមួយទំហំហិរញ្ញប្បទានចំនួនជាង ៥៤ លានដុល្លារអាមេរិក ឬស្មើនឹង ជាង៣៦ភាគរយនៃគម្រោងថវិកាសរុប ១៥០ លានដុល្លារអាមេរិក។ នេះបើយោងតាមលោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME Bank)។




វិថីហិរញ្ញវត្ថុ














Account
Security
Favourite Content