១០ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករជាង៥២ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៣៧៧លានដុល្លារ

ភ្នំពេញ ៖ កម្ពុជាបាននាំចេញអង្ករបានជិត ៥៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់ចំនួន ៣៧៧លានដុល្លារ និងនាំចេញស្រូវចំនួនជាង ៣លានតោន ដែលគិតជាទឹកប្រាក់ ៨៦២លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវងអង្ករកម្ពុជា។

ក្រុមហ៊ុននាំចេញអង្ករចំនួន៥៧ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះ ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តមានចំនួន ១៧៧ ២៨៥ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១១៥.៣០លាន ដុល្លារអាម៉េរិក។ ប្រទេសនៅទ្វីបអឺរ៉ុបចំនួន២៦ប្រទេស បានចំនួន ២១៧ ០៦៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៥៥.៥៨ លានដុល្លារអាម៉េរិក, នាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៦ ប្រទេស បានបរិមាណចំនួន ៦២ ៤៩២ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២.៣២ លានដុល្លារ​អាម៉េរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ចំនួន២៥​ប្រទេស បានចំនួន៧៣ ០៧៩ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៦៤.៣០ លានដុល្លារ​អាម៉េរិក។

របាយការណ៍ដដែលបានឱ្យដឹងថា៖សម្រាប់ខែតុលា ឆ្នាំ ២០២៣ កម្ពុជាបានធ្វើការនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជាលើកដំបូងបានចំនួន ៦ ៥០០​តោន ដែលគិតជាទឹកប្រាក់​បានចំនួន ៤.២២លានដុល្លារសហរដ្ឋអាមេរិកដែលក្នុងនោះចំនួន៣៥០០តោនបានដឹកទៅដល់កំពង់ផែប្រទេស​ឥណ្ឌូនេស៊ី​រួចហើយ។

ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទវិញ នាំចេញបានចំនួន ៨១.៧៩% អង្ករស ចំនួនជិត ១៣.៣០% អង្ករចំហុយចំនួន ៣.២៤% អង្ករសរីរាង្គចំនួន ១.៦៥% និង អង្ករ​សគ្រាប់ខ្លីចំនួន ០.០១%។

ជាងនេះទៀត ក្នុងរយៈពេល១០ខែមកនេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៣០៨ ៦៤៨ តោន ដែលគិតជាទឹកប្រាក់បានប្រមាណជា ៨៦២.៤៦ លាន​ដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះជាង ៦០% បាននាំចេញដោយបានឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ចផងដែរ។ នេះបើ​តាមការបញ្ជាក់បន្ថែមពី សហព័ន្ធស្រូវអង្ករកម្ពុជា។

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករចំនួន ៦៣៧,០០០ តោនទៅកាន់ប្រទេសចំនួន៥៩ ជុំវិញពិភពលោក ដែល​នាំ​មក​នូវប្រាក់ចំណូលជិត ១,៣ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះទីផ្សារចិនស្រូបចំនួន ៤៥% ទីផ្សារអឺរ៉ុបស្រូបចំនួន ៣៥% នៅសល់គឺប្រទេសអាហ្វ្រិក អាមេរិក រុស្ស៊ី និង​ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។ កម្ពុជាក៏បាននាំចេញស្រូវ ជាង ៣,៤ លានតោនទៅប្រទេសវៀតណាមផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចតេជោ ហ៊ុន សែន ស្នើជប៉ុន​បង្កើន​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យជប៉ុនបង្កើនការវិនិយោ​គ​​បន្ថែមទៀតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

កម្ពុជាទទួលបានទេសចរជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

កម្ពុជាទទួលបានទេសចរជាតិ និង អន្តរជាតិ ជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ គិតចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤

IMF បង្កើនការព្យាករណ៍កំណើន GDP របស់ចិន ខណៈកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

IMF បានបង្កើនការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប​ (GDP) របស់ចិនសម្រាប់ឆ្នាំនេះ ខណៈដែលព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចធ្លាក់ចុះនៅឆ្នាំក្រោយ

កំពង់ស្ពឺ ​និងស្វាយរៀង ​ជា​ខេត្ត​ទទួល​បានគម្រោង​វិនិយោគ​ច្រើនជាង​គេ​ក្នុង​រយៈ​ពេល៦ខែ​ដើមឆ្នាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2024

គិតត្រឹម​ឆមាសទី១​ឆ្នាំ ២០២៤ ខេត្ត​កំពង់ស្ពឺ និងស្វាយរៀង​ជា​ខេត្ត​ដែលទទួលបានគម្រោ​ងវិនិយោគ​ច្រើនជាង​គេក្នុង​ចំណោម​បណ្ដាខេត្ត​នានា​

ADB ៖ ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកកើនដល់ ៥%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

ADB ព្យាករថាឆ្នាំ ២០២៤ កំណើនសេដ្ឋកិច្ចនៃ ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និង ប៉ាស៊ីហ្វិកនឹងកើនដល់៥% ដែលការព្យាករលើកមុនតែ ៤.៩ ភាគរយ

រដ្ឋាភិបាលចេញ​ប្រកាសលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

រាជរដ្ឋាភិបាល​ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្ដីពី ការណែនាំអនុវត្តអនុក្រឹត្យស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ប្រធានសហគមន៍ជីផាត ៖ ភ្ញៀវក្នុងស្រុកមានទំនោរទៅទស្សនាតំបន់ធម្មជាតិច្រើនជាងឆ្នាំមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សហគមន៍អេកូទេសចរណ៍ជីផាត ជាសហគមន៍ចំណាស់មួយ ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៧ នៅក្នុងស្រុកថ្មបាំងខេត្តកោះកុង

ស្មៅដំរី ជាដំណាំសម្រាប់ជាចំណីសត្វ ងាយស្រួលដាំ និងបានផលច្រើនដែលកសិករគួរសាកល្បង

ជំនួញ, ព្រឹត្តិការណ៍

• 17/07/2024

ស្មៅដំរី ជាប្រភេទដំណាំចំណីសត្វមួយដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ងាយស្រួលដាំ និងអាចជួយបំប៉នដល់ការលូតលាស់របស់សត្វបានល្អ

អាល្លឺម៉ង់ គ្រោងកាត់ផ្ដាច់ក្រុមហ៊ុនចិន Huawei ចេញពីបណ្តាញ 5G របស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

នៅក្រោមកិច្ចព្រមព្រៀងនេះ គ្រឿងបន្លាស់ដែលផលិតដោយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ 5G ឈានមុខគេរបស់ប្រទេសចិន នឹងត្រូវហាមឃាត់ពីហេដ្ឋារចនាសម្ព័ន្ធបណ្តាញស្នូលដែលរសើបរបស់អាល្លឺម៉ង់មុនចុងឆ្នាំ ២០២៦

មូលនិធិអភិវឌ្ឍន៍ជំនាញ បានបណ្តុះបណ្តាលធនធានមនុស្សជាង១ម៉ឺន៤ពាន់នាក់ នៅឆមាសទី១ឆ្នាំ២០២៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2024

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបណ្តុះបណ្តាលធនធានមនុស្សជាង ១ម៉ឺន ៤ពាន់នាក់ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដែលស្ម;នឹង ៥៦ ភាគរយនៃផែនការមេ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *