អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត៣លានតោន

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត ៣លានតោន បើធៀបនឹងឆ្នាំ២០២៣

នៅឆ្នាំ២០២៤ កម្ពុជានាំចេញកសិផលសរុបចំនួន ១១លានតោនទៅកាន់ទីផ្សារ ៩៤ប្រទេស

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកទីផ្សារជូនកសិករ ដោយក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ១១លានតោន

ឆ្នាំ២០២៤ ទំហំទឹក​ប្រាក់​​​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​​ប្រទេស​កម្ពុជា-ចិនបានកើន​​ដល់​កម្រិត​ខ្ពស់

តាមទិន្នន័យអគ្គនាយកដ្ឋានគយឆ្នាំ២០២៤ សកម្មភាពនៃការនាំចូលនាំចេញទំនិញរវាងប្រទេស កម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់សរុបជាង ១៥,១៩ ពាន់លានដុល្លារ

ប្រជាកសិករក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើសុំចូលជាសហគមន៍កសិកម្មទំនើប និងប្តូរចិត្តមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរជំនួសពូជស្រូវវៀតណាម

ប្រជាកសិករក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើសុំចូលជាសហគមន៍កសិកម្មទំនើប និងប្តូរចិត្តមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរជំនួសពូជស្រូវវៀតណាម

ផ្សារមូលបត្រកម្ពុជា រំពឹងទទួលបានក្រុមហ៊ុនឯកជនថ្មីចុះបញ្ជីលក់មូលបត្របន្ថែមទៀត ក្នុងឆ្នាំ២០២៥ ខណៈឆ្នាំ២០២៤ ទទួលបានផ្លែផ្កាច្រើន

ភ្នំពេញ ៖ សម្រាប់ឆ្នាំ២០២៥ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានរំពឹង ជាមួយនឹងភាពជឿជាក់ថា នឹងមានក្រុមហ៊ុនឯកជនជាច្រើនទៀតបន្តចុះបញ្ជីលក់មូលបត្រ ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ខណៈដែលកាលពីឆ្នាំ២០២៤កន្លងទៅនេះ បណ្តាវិនិយោគិនបានបង្ហាញពីការយល់ឃើញថ្មីមកលើភាគហ៊ុន ដែលជាផលិតផលវិនិយោគមានសន្ទនីយភាពខ្ពស់ ងាយស្រួលក្នុងការទិញលក់ និងជឿជាក់ពីការទទួលបានផលចំណេញពីការវិនិយោគ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឱ្យដឹងថា យោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ២០២៤ គឺប្រមាណ ៥.៨% និងបន្តកំណើនទៅដល់ ៦.០%

ឆ្នាំ២០២៤ រដ្ឋាភិបាលបានអនុម័ត​គម្រោង​វិនិយោគចំនួន៤១៤ មានទុនវិនិយោគប្រមាណ​ ៦,៩ពាន់លានដុល្លារអាមេរិក

ក្នុងឆ្នាំ២០២៤កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន៤១៤គម្រោង មានទុនសរុប ៦,៩ពាន់លានដុល្លារអាមេរិក

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ៖ ការនាំចេញ និងនាំចូលក្នុងឆ្នាំ២០​២៤ មានទំហំ ៤.០៧៨ ពាន់លានដុល្លារអាមេរិក

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានទំហំនាំចូល និងនាំចេញសរុបចំនួន ៤.០៧៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ កើនឡើង ២១,៣ ភាគរយ

បើកទំព័រដើមឆ្នាំថ្មី រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា

MISTI ពង្រីកប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ជាមួយនឹងសេវាកម្មសាធារណៈអនឡាញថ្មីចំនួន ៧

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានដាក់ឱ្យដំណើរការសេវាសាធារណៈតាមអ៊ីនធឺណិតចំនួនប្រាំពីរ(៧) បន្ថែមទៀត នៅលើប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ក្នុងគោលដៅបង្កើនភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាព

ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសសមាជិកអាស៊ានសម្រេចបានជាង ១៤ពាន់លានដុល្លារ កើនឡើងជិត ១៣​ភាគរយ

របាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសជាសមាជិកអាស៊ានបានឈានដល់ជាង ១៤,៣ពាន់លានដុល្លារអាម៉េរិក​