ប្រជាកសិករក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើសុំចូលជាសហគមន៍កសិកម្មទំនើប និងប្តូរចិត្តមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរជំនួសពូជស្រូវវៀតណាម

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រោយមានការផ្សព្វផ្សាយយ៉ាងទូលាយពីសារប្រយោជន៍ដែលទទួលបានពីការចូលរួមជាសមាជិកសហគមន៍កសិកម្មបែបទំនើប ជាពិសេសបន្ទាប់ពីតម្លៃស្រូវប្រភេទពូជ OM របស់វៀតណាមធ្លាក់ថ្លៃយ៉ាងគំហុកនោះ ពេលនេះមានបងប្អូនប្រជាកសិករចំនួន២៨៥គ្រួសារ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានផ្តិតមេដៃស្ម័គ្រចិត្តស្នើសុំចងក្រងគ្នាជា​សហគមន៍កសិកម្មទំនើបដើម្បីផលិតស្រូវសែនក្រអូប ដែលជាពូជរបស់ខ្មែរវិញម្ដង។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពេលនេះថែមបានមួយសហគមន៍ទៀតហើយ ដែលស្ម័គ្រចិត្តស្នើសុំចងក្រងគ្នាជា​សហគមន៍កសិកម្មទំនើប ដើម្បីផលិតស្រូវសែនក្រអូប ដោយមានផ្ទៃដីដាំដុះស្រូវសរុបជិត៣៣០០ ហិកតា នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីផលិតស្រូវសែនក្រអូបក្នុងតម្លៃកុងត្រាទុកមុន ១៣៥០រៀលក្នុងមួយគីឡូក្រាម។

ឯកឧត្តម បានលើកឡើងថា កសិករទាំងនេះ ភាគច្រើនជាអ្នកកំពុងផលិតស្រូវអូអឹម OM ដែលជាពូជស្រូវរបស់ប្រទេសវៀតណាម។ ដោយមើលឃើញពីអត្ថប្រយោជន៍ទីផ្សារល្អនៃស្រូវសែនក្រអូប ស្របពេលដែលពូជស្រូវវៀតណាមកំពុងជួបបញ្ហាថ្លៃ ពួកគាត់បាននាំគ្នាងាកមករួមគ្នាផលិតជាសហគមន៍ និងចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាវិញម្តង។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖

«ក្រៅពីទទួលបានការធានាថ្លៃពិសេសទុកជាមុន កសិករជាសមាជិកសហគមន៍កសិកម្មទំនើបទាំងអស់ក៏នឹងទទួលបានទុនកម្ចីការប្រាក់ទាប និងការគាំទ្រទាំងស្រុងខាងផ្នែកបច្ចេកទេសពីក្រសួងកសិកម្មផងដែរ។ សហគមន៍ថ្មីនេះគ្រោងនឹងចាប់ផ្តើមផលិតកម្មស្រូវសែនក្រអូបរបស់ខ្លួនក្នុងខែមេសា ២០២៥ ក្រោយពេលប្រមូលផលជុំចាស់រួច»។

ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានផ្ញើសារអំពាវឱ្យប្រជាកសិករខ្មែរងាកមកប្រើពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជាដូចដែលក្រសួងធ្លាប់បានលើកឡើងជារឿយៗក្នុងពេលកន្លងមក តែពិតជាគ្មានពេលណាសមស្របជាងពេលនេះក្នុងការជំរុញការដាំដុះពូជស្រូវក្រអូបរបស់ខ្មែរនោះឡើយ។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ទៀតថា ៖

«ក៏សូមបងប្អូនកសិករថ្លឹងថ្លែងឱ្យបានច្បាស់លាស់ពីអត្ថប្រយោជន៍ និងភាពខុសគ្នារវាងការដាំពូជបរទេសរៀងៗខ្លួនជាលក្ខណៈគ្រួសារ ហើយប្រឈមទៅនឹងហានិភ័យទីផ្សារខ្ពស់ និងការរួមគ្នាផលិតពូជអង្ករក្រអូបរបស់យើង ជាសហគមន៍ដោយទទួលបានការគាំពារ គាំទ្រ និងអន្តរាគមន៍ជួយពីកម្មវិធីគោលនយោបាយក្នុងករណីចាំបាច់»។

សូមជម្រាបថា សហគមន៍កសិកម្មទំនើបផលិតស្រូវសែនក្រអូបថ្មីនេះគ្រោងនឹងចាប់ផ្តើមផលិតកម្មស្រូវសែនក្រអូបរបស់ខ្លួនក្នុងខែមេសា ឆ្នាំ២០២៥នេះ ក្រោយពេលប្រមូលផលជុំចាស់រួច។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ កាលពីពេលកន្លងទៅថ្មីៗនេះ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិកររស់នៅសង្កាត់រកាកណ្ដាល ក្រុងក្រ​ចេះ​ ខេត្តក្រចេះ ក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្រោយពេលបានស្ដាប់ការណែនាំពីមន្ត្រីជំនាញកសិកម្មរបស់ក្រសួងរួចរាល់ មានបងប្អូនប្រជាកសិករមួយចំនួនបានបង្ហាញពីការចាប់អារម្មណ៍ និងសម្រេចចិត្តប្តូរមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរវិញ ជំនួសពូជស្រូវពីបរទេសនៅរដូវកាលក្រោយ។

ប្រជាកសិករនៅក្នុងមូលដ្ឋានខាងលើ បានគូសបញ្ជាក់ថា ពួកគាត់នឹងងាកមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរវិញ ព្រោះវាមានតម្លៃខ្ពស់ ទោះបីជាវាផ្តល់ទិន្នផលទាបជាងស្រូវពូជផ្សេងក៏ដោយ តែស្រូវសែនក្រអូបជាង៣តោន ក្នុង១ហិកតាអាចលក់បានលុយច្រើនជាងស្រូវពូជផ្សេងដែលមានទម្ងន់រហូតទៅដល់៥តោន ក្នុង១ហិកតា។

ចៅសង្កាត់រងទី១ នៃសង្កាត់រកាកណ្តាល ក្រុងក្រចេះ លោក អ៊ន ស៊ាង បានលើកឡើងថា ចំពោះពូជស្រូវសែនក្រអូបនេះទិន្នផលរបស់វាបានទាបមែន ដោយក្នុង១ហិកតាទទួលបានទិន្នផលប្រហែល៣,៥តោន ប៉ុន្តែតម្លៃ​របស់វា១៣០០រៀល ក្នុង១គីឡូក្រាម ។ បើគណនាទៅក្នុង១ហិកតាអាចលក់បានលុយប្រមាណ ៤ ៥៥០ ០០០រៀល ហើយបើធៀបទៅនឹងស្រូវ អូអឹម OM ដែលអាចផ្តល់ទិន្នផលខ្ពស់ក្នុង១ហិកតា៥តោន ក៏ពិតមែន តែតម្លៃស្រូវប្រ​ភេទ​នេះបានត្រឹមតែ៨៥០រៀល ក្នុង១គីឡូក្រាម ឬទាបជាងនេះ។

លោក អ៊ន ស៊ាង បានបញ្ជាក់ថា ៖

«ស្រូវ OM បើយើងថាអាចលក់បាន៨៥០រៀល ក្នុង១គីឡូក្រាម សរុប៥តោនបានតែ៤ ២៥០ ០០០រៀលតែប៉ុណ្ណោះ គឺចាញ់ស្រូវសែនក្រអូប ដែលក្នុង១ហិកតាទទួលបានទិន្នផលត្រឹមតែជាង៣តោនក៏ពិតមែន តែអាចលក់បានលុយរហូតដល់ជាង ៤លានរៀល(៤ ៥៥០ ០០០)ឯណោះ »។

លោកចៅសង្កាត់រងទី១រូបនេះបានឱ្យដឹងថា អាជ្ញាធរសង្កាត់បានធ្វើការផ្សព្វផ្សាយទៅដល់បងប្អូនប្រជាកសិករឱ្យចាប់អារម្មណ៍មកលើការធ្វើស្រូវពូជសែនក្រអូបវិញ ដែលមិនភ័យនឹងតម្លៃរបស់វាឡើយ ព្រោះវាមានតម្រូវការនៅក្រៅប្រទេសច្រើន ធ្វើឱ្យកសិករមានទំនុកចិត្តក្នុងការដាំដុះ និងបានណែនាំឱ្យប្រជាកសិកម្មចងក្រងគ្នាជាក្រុមដើម្បីធ្វើការដាំដុះជាការពិសោធន៍សិន តែស្ថិតក្រោមការជ្រោម​ជ្រែងសព្វបែបយ៉ាងពីផ្នែកមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធនានា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

«កម្ពុជា គឺជាក្រុមហ៊ុនវិនិយោគរួមដ៏ធំមួយ ដែលឯកជន និងរដ្ឋជាម្ចាស់ភាគហ៊ុន!»

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/11/2025

«កម្ពុជា គឺជាក្រុមហ៊ុនវិនិយោគរួមដ៏ធំមួយ ដែលឯកជន និងរដ្ឋជាម្ចាស់ភាគហ៊ុន!» នេះ ជាការលើកឡើងដោយ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធនាការ «១០០ សហគ្រិន ១០០ ស្លាកសញ្ញាខ្មែរ»

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/11/2025

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមអបអរសាទរ និងបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធនាការ “១០០ សហគ្រិន ១០០ ស្លាកសញ្ញាខ្មែរ”

ក្រសួងរៀបចំដែនដី ប្រកាសដាក់ឱ្យដំណើរការនូវ​គម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា និងសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/11/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យដំណើរការគម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា និងសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរជាផ្លូវការ

មន្ត្រីជាន់ខ្ពស់ ​CDC រំពឹងថា សម្ព័ន្ធធុរកិច្ច​ Baiyi Club នឹងជំរុញ​វិនិយោគិន​ចិន​មកបណ្ដាក់ទុន​នៅកម្ពុជា​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2025

មន្ត្រីជាន់ខ្ពស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​បង្ហាញក្ដីរំពឹង​ថា សម្ព័ន្ធធុរកិច្ចមួយរបស់ចិន នឹង​ជំរុញវិនិយោគិន​ចិនមកកម្ពុជា​បន្ថែម​ទៀត

តម្លៃប្រេងបានឡើងថ្លៃ ២% បន្ទាប់ពីអ៊ុយក្រែនវាយប្រហារឃ្លាំងប្រេងនៅកំពង់ផែសមុទ្រខ្មៅរបស់រុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2025

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ២,‌១៣% ឬ ៦៤,៣៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៣៩% ឬ ៦០ ដុល្លារក្នុងមួយបារ៉ែល

កំពូលនាវាមុជទឹកទំនើបៗលើពិភពលោក លេចមុខដូចឈុតឆាកកាលពីសម័យសង្គ្រាមលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/11/2025

សមយុទ្ធ Playbook Merlin 25 នៃសម្ព័ន្ធមិត្តអង្គការណាតូត្រូវបានចាប់ផ្តើមតាំងពីថ្ងៃទី១០ រហូតដល់ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងតំបន់សមុទ្រប៉ាល់តិក

៩ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១១លានតោន កើនឡើងប្រមាណ ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2025

រយៈពេល៩ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង១១លានតោន កើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤

ក្រសួងរៀបចំដែនដី និង​ភាគីពាក់ព័ន្ធ ប្រជុំពិនិត្យ​ពិភាក្សា​ ដើម្បីកំណត់អត្តសញ្ញាណបុរាណដ្ឋាននៅកម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/11/2025

ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បាន​បើកកិច្ច​ប្រជុំ​ដើម្បីកំណត់អត្តសញ្ញាណ​បុរាណដ្ឋាន​នៅតំបន់អង្គរ​ និងឈានទៅដល់ការកំណត់​នៅទូទាំងប្រទេស​

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេសលើវិស័យកសិអាហារ ការងារសំខាន់ចំនួន២ ដែលត្រូវពង្រឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2025

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេសលើវិស័យកសិអាហារ ការងារសំខាន់ចំនួន២ ដែលត្រូវពង្រឹង គឺការអនុវត្តកិច្ចសន្យា និងការអនុវត្តជំនាញឯកទេស

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE25) មានការដាក់តាំងបង្ហាញផលិតផលកសិផលខ្មែរដ៍សម្បូរបែប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2025

ស្របតាមផែនការដែលបានគ្រោងទុក វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ ហៅកាត់ CAFE25 បានប្រារព្វឡើងរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *