ឆ្នាំ២០២៤ ទំហំទឹក​ប្រាក់​​​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​​ប្រទេស​កម្ពុជា-ចិនបានកើន​​ដល់​កម្រិត​ខ្ពស់

ភ្នំពេញ៖ ​​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ ទំហំទឹក​ប្រាក់​​​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​​ប្រទេស​កម្ពុជា និងប្រទេសចិន បានកើន​​ដល់​កម្រិត​ខ្ពស់​បំផុត គឺប្រមាណ​ជាង ១៥,១៩ ពាន់​លាន​ដុល្លារ​ ដោយ​ចំនួន​នេះ​ស្មើ​នឹង​ជិត៣០ភាគ​រយ​នៃ​ទំហំ​ពាណិ​ជ្ជកម្ម​សរុប​របស់​កម្ពុជាក្នុង​ឆ្នាំ២០២៤ ដែល​មានចំនួន​ ៥៤,៧៤ ពាន់លាន​ដុល្លារអាម៉េរិក ធៀបទៅនឹងឆ្នាំ២០២៣ កើនឡើងប្រមាណ២៣,៨ភាគរយ ដែលមានត្រឹម ១២,២៦ពាន់លានដុល្លារអាម៉េរិក។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​​​ចិន​នាំ​មក​កម្ពុជាមាន​ចំនួន ១៣,៤៤ ពាន់​លាន​ដុល្លារ កើន​ឡើង ២៤,៦ ភាគរយ ចំណែកទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន ១,៧៥ ពាន់​លាន​ដុល្លារ កើន ១៨,៤ ភាគរយ។​

​យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ប្រទេសចិន គឺជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា ដែលមានចំនួនជិត៥០ ភាគរយនៃចំនួនវិនិយោគសរុបកាលពីឆ្នាំមុន។ តួលេខពី CDC បានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៃទុនវិនិយោគសរុបចំនួន ៦.៩ ពាន់លានដុល្លារអាមេរិក ចិនបានរួមចំណែក ៤៩,៨ ភាគរយ ឬស្មើនឹង ៣,៤៣ ពាន់លានដុល្លារ។ 

អ្នកឧកញ៉ា លឹមហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់ AMS ថា សម្រាប់កាវិនិយោគ វាគឺជាប្រវត្តិសាស្ត្រដែលមានក្រុមហ៊ុនចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មាន​គម្រោងវិនិយោគចំនួន ៤១៤ ជាមួយនឹងទុនវិនិយោគប្រមាណ ៦,៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤នេះ។

អ្នកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា៖

«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានផ្តល់សន្ទុះបន្ថែមទៀតដល់ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ដោយទាក់ទាញការវិនិយោគថ្មីៗបន្ថែមពីលើគម្រោងដែលមានស្រាប់»។

អ្នកឧកញ៉ាបានលើកឡើងបន្ថែមថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ប្រទេសអារ៉ាប់រួម និងប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង RCEP ធ្វើឱ្យចំនួននៃការនាំចេញ-នាំចូល កាន់តែមានកំណើន ​និង​​បន្ត​​កើន​ឡើង​ថែម​ទៀត​​​​ពេល​អនាគត។

សូមជ្រាបថា ភាគច្រើន​នៃ​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន ជាផលិតផលកសិកម្ម គ្រឿង​សង្ហារឹម គ្រឿង​អលង្ការ និង​ផលិតផល​វាយនភណ្ឌ ចំណែក​ទំនិញ​ដែល​ប្រទេស​ចិន​នាំ​មក​កម្ពុជា​ មាន​ដូចជា ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ/​សហគ្រាស ផលិត​ផលប្រើ​ប្រាស់​ប្រចាំថ្ងៃ ​​អាហារ/ភេសជ្ជៈ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​សំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក ឱសថ … និងជីកសិកម្ម។ល។ 

បណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយ​ថា ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​កម្ពុជា​បាន​នាំ​ចូល​ទំនិញ​ជា​ច្រើន​ពី​ប្រទេស​ចិន​មក​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក និង​បង្កើន​សមត្ថភាព​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​។ ដូច្នេះ ការព្យាករនៃកំណើនសេដ្ឋកិច្ច​ពិតជាបានទទួលដូចការគ្រោងទុក ព្រោះវាមិនមែនជាការកើតឡើងដោយចៃដន្យទេ។

លោក​បណ្ឌិតបានបញ្ជាក់ថា ៖

«កើនឡើង ដោយសារយើងមានកិច្ចព្រមព្រៀងដ៏ជិតស្និទ្ធទ្វេភាគី កម្ពុជា-ចិន , កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងច្រករបៀងស្រូវ និងមច្ឆា ជាកិច្ចព្រមព្រៀងថ្មី​ដែលរដ្ឋាភិបាលទាំង២កំពុងអនុវត្តន៍។ ពោលគឺយើងមានកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ គេហៅថាកិច្ចប្រតិបត្តិការត្បូងពេជ្រ ដែលនិយាយថា យើងមិនទាន់មានផលិតកម្មគ្រប់គ្រាន់ យើងត្រូវការទំនិញ ត្រូវការផលិតផលនាំចូលពីចិនច្រើន ជាពិសេសយើងត្រូវការវត្ថុធាតុដើម ដែលកម្ពុជាមានតម្រូវការ ក្រៅពីនោះផលិតកម្មបច្ចេកវិទ្យា គ្រឿងយន្តជាដើម»។

បណ្ឌិត ហុង វណ្ណៈ បានលើកឧទាហរណ៍ បើប្រទេសចិនមានតម្រូវការទិញដូងពីកម្ពុជា នោះកម្ពុជានឹងពិបាកផ្គត់ផ្គង់ឱ្យប្រទេសចិន ព្រោះតាមតម្រូវការប្រទេសចិនចំពោះផ្លែដូង គឺមានចំនួនរហូតដល់ទៅជាង ២០០០ លានដូងក្នុង១ឆ្នាំ ដូច្នេះ សំណួរសួរថា តើដល់ពេលណាដែលកម្ពុជាអាចផ្គត់ផ្គង់ដូងទៅចិនបាន ?

លោក​បណ្ឌិត បានកត់សម្គាល់ថា ៖

«អ្វីដែលខ្ញុំចង់បញ្ជាក់ គឺទីផ្សារប្រទេសចិនធំណាស់។ បើទោះជាទំហំសេដ្ឋកិច្ចរបស់ចិនធំក៏ដោយចុះ ក៏ចិននៅតែមានកង្វះខាត ចិននៅត្រូវការទំនិញ នៅមានតម្រូវការផលិតផល បើចិនត្រូវការកសិផលរបស់កម្ពុជាដែលមានសក្តានុពល នោះជាចំណុចល្អ ដែលយើងត្រូវមានផែនការ គោលដៅច្បាស់លាស់ យើងនឹងក្លាយជាជង្រុកកសិកម្មសម្រាប់ផ្គត់ផ្គង់ទៅចិន នោះសេដ្ឋកិច្ចកម្ពុជានឹងស្ទុះលឿនតាមរយៈការកំណត់ទំនិញយុទ្ធសាស្ត្រសម្រាប់ទីផ្សារចិន»៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *