ឥណ្ឌា និងកាណាដា ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលជាប់គាំងឡើងវិញ បន្ទាប់ពីមានជម្លោះការទូតរយៈពេល ២ ឆ្នាំ

បើទោះជាមានជម្លោះការទូតក្ដី ប៉ុន្តែទំហំពាណិជ្ជកម្មរវាងកាណាដា និងឥណ្ឌា នៅរីកចម្រើនធម្មតា ហើយបានឈានដល់ប្រមាណ ២១,៩៨ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ ជាមួយនឹងគោលបំណងបង្កើនឱ្យដល់ ៥០ ពាន់លានដុល្លារអាម៉េរិកត្រឹមឆ្នាំ២០៣០

តម្លៃប្រេងបន្តធ្លាក់ចុះជាង ២% បន្ទាប់ពីអាម៉េរិកជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៩% ឬ ៦២,៧៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១% ឬ ៥៨,៣៩ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅទាំងពីរធ្លាក់ចុះជាង ២% ប្រចាំសប្តាហ៍នេះ

ក្មេងៗអូស្ត្រាលីក្រោមអាយុ ១៦ ឆ្នាំនឹងត្រូវហាមឃាត់មិនឱ្យប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Meta

Meta ដែលជាក្រុមហ៊ុនមេរបស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងបីនេះ (Instagram, Facebook និង Threads) ចាប់ផ្តើមជូនដំណឹងដល់អ្នកប្រើប្រាស់នៅប្រទេសអូស្ត្រាលីដែលមានអាយុចន្លោះពី ១៣ ទៅ ១៥ ឆ្នាំ តាមរយៈអ៊ីមែល និងក្នុងកម្មវិធីជាសារអក្សរបញ្ជាក់ថា គណនីរបស់ពួកគេនឹងចាប់ផ្តើមបិទដំណើរការចាប់ពីថ្ងៃទី ៤ ខែធ្នូ

ជម្លោះការទូតកាន់តែតានតឹង ធ្វើឲ្យចិនផ្អាកនាំចូលគ្រឿងសមុទ្រពីជប៉ុនជាលើកទី២

ក្រសួងការបរទេសចិន លើកឡើងថា ចិននឹងមិនមានទីផ្សារសម្រាប់គ្រឿងសមុទ្រជប៉ុននោះទេ ដោយសារជប៉ុនបរាជ័យក្នុងការផ្តល់ឯកសារពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារដែលខ្លួនបានសន្យា ខណៈដែលការអធិប្បាយរបស់នាយករដ្ឋមន្រ្តី លោកស្រី Sanae Takaichi លើបញ្ហាតៃវ៉ាន់បានបង្កឱ្យមានការខឹងសម្បារជាសាធារណៈនៅក្នុងប្រទេសចិន

អ្នកធ្វើដំណើរជនជាតិចិនរាប់សែននាក់ លុបចោលសំបុត្រយន្តហោះទៅកាន់ប្រទេសជប៉ុន ដោយសារជម្លោះការទូត

ភ្ញៀវទេសចរ ឬអ្នកធ្វើដំណើរជនជាតិចិនរាប់សែននាក់ បានលុបចោលសំបុត្រយន្តហោះទៅកាន់ប្រទេសជប៉ុន ដោយសារជម្លោះការទូតកាន់តែមានភាពតានតឹងពាក់ព័ន្ធនឹងគោលជំហររបស់ជប៉ុនចំពោះតៃវ៉ាន់

ឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌា កើនឡើងដល់ ៤១,៧ ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន

ឱនភាពពាណិជ្ជកម្មទំនិញរបស់ឥណ្ឌាត្រូវបានជំរុញដោយការកើនឡើងនៃការនាំចូលមាស ខណៈដែលការនាំចេញទៅកាន់អាម៉េរិកទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីអត្រាពន្ធគយខ្ពស់

តុលាការកំពូលរបស់ប្រទេសថៃបង្គាប់ឱ្យ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា សងសំណងពន្ធប្រហែល ៥៤០ លានដុល្លារ

កាលពីឆ្នាំ ២០០៦  លោក ថាក់ស៊ីន ត្រូវបានជាប់ចោទប្រកាន់ពីបទពុករលួយ និង ​ភាព​ចម្រូងចម្រាស​ជុំវិញ​ការ​លក់​ក្រុមហ៊ុន Shin Corp ដោយ​មិន​​បាន​បង់ពន្ធ​ចូល​រដ្ឋ​​

ក្រុមហ៊ុនកូរ៉េធំៗ មានផែនការវិនិយោគក្នុងស្រុករាប់រយពាន់លានដុល្លារ ដើម្បីទប់ទល់ការវិនិយោគនៅក្នុងឧស្សាហកម្មអាម៉េរិក

ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងបានប្រកាសពីផែនការវិនិយោគថ្មីៗក្នុងស្រុកដែលមានទុនរាប់ពាន់លានដុល្លារ ដើម្បីឲ្យមានតុល្យភាពជាមួយនឹងការវិនិយោគនៅក្នុងឧស្សាហកម្មអាម៉េរិក

ក្នុងត្រីមាសទី៣ សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះជិត ២% ដោយសារពន្ធគយរបស់អាម៉េរិក និងការចំណាយរបស់ពលរដ្ឋក្នុងស្រុកថយចុះ

នៅក្នុងត្រីមាសទីបី សេដ្ឋកិច្ចរបស់ជប៉ុនបានធ្លាក់ចុះ ១,៨% (គិតពីខែកក្កដាដល់ខែកញ្ញា) បើធៀបនឹងកំណើននៅត្រីមាសទី២ មានអត្រា ២,៣% និងទាបជាងការព្យាករ ២,៥%

អាម៉េរិក យល់ព្រមលក់គ្រឿងបន្លាស់យន្តហោះចម្បាំងក្នុងតម្លៃ ៣៣០ លានដុល្លារអាមេរិកទៅឱ្យកោះតៃវ៉ាន់

សហរដ្ឋអាម៉េរិក បានអនុម័ត និងយល់ព្រមលក់គ្រឿងបន្លាស់យន្តហោះចម្បាំងក្នុងតម្លៃ ៣៣០ លានដុល្លារអាម៉េរិកទៅឱ្យកោះតៃវ៉ាន់ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA