សកម្មភាពសង្វាក់ផលិតកម្មរោងចក្រ និងសេវាកម្មយឺតយ៉ាវរបស់ជប៉ុន ធ្វើឲ្យប៉ះពាល់ដល់ក្តីរំពឹងកំណើនសេដ្ឋកិច្ច

ម្ចាស់អាជីវកម្មនៅក្នុងវិស័យសេវាកម្មបានបន្តជួបប្រទះបញ្ហាកើនឡើងនៃតម្លៃថ្លៃដើមគ្រប់ប្រភេទទំនិញ ហើយគិតត្រឹមតែតម្លៃអង្ករប៉ុណ្ណោះ បច្ចុប្បន្នកំពុងហក់ឡើងដល់ទៅ៨០ភាគរយ

អាមេរិក ចេញយន្តហោះចម្បាំងជំនាន់ទី៦ F-47 តែមិនឱ្យកុងត្រាទៅ Lockheed Martin

ប្រធានាធិបតីអាមេរិកលោក Donald Trump នៅអាណត្តិថ្មីនេះបានប្រកាសអំពីផែនការអភិវឌ្ឍនិងផលិតយន្តហោះចម្បាំងជំនាន់ថ្មីជំនាន់ទី៦ ដំបូងបំផុតលើពិភពលោក ដែលលោកប្រធានាធិបតីបានហៅឈ្មោះវាថា F-47 ប៉ុន្តែអ្នកដែលទទួលបានកុងត្រាផ្គត់ផ្គង់ត្រកូល F លើកនេះមិនមែនក្រុមហ៊ុន Lockheed martin ឡើយ។

គណៈកម្មការមូលបត្រអាមេរិកកោះហៅ លោក Elon Musk សាជាថ្មី ជុំវិញបញ្ហាលាក់បាំងភាគហ៊ុននៅ​​​ Twitter

លោក Musk បានចំណាយលុយ៤៤ពាន់លានដុល្លារទិញយក Twitter ហើយប្តូរឈ្មោះវាទៅជា X និងបានធ្វើឲ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃធូរថ្លៃ

ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»

លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង

ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក

អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់

មន្ទីរបញ្ចកោណកំពុងតាមដានយ៉ាងដិតដល់ដោយសង្ស័យថា រុស្ស៊ី និងចិន បង្កើន និងធ្វើតេស្តសមត្ថភាពយោធាក្នុងទីអវកាស

កាលពីឆ្នាំ២០២៤កន្លងទៅ CNN ធ្លាប់បានស្រាវជ្រាវរកឃើញអំពីកិច្ចខិតខំរបស់ប្រទេសរុស្ស៊ីក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផ្កាយរណបដែលអាចបំពាក់អាវុធនុយក្លេអ៊ែរបាននៅទីអវកាស

Haiphong ជាទីក្រុងកំពង់ផែគំរូ ដែលកំពុងទាញប្រយោជន៍យ៉ាងខ្លាំងចេញពីជម្លោះពាណិជ្ជកម្មចិន-អាមេរិក

ទីក្រុង Haiphong បានកសាងកេរ្ត៍ឈ្មោះក្លាយទៅជាទីក្រុងកំពង់ផែដ៏មមាញឹកបំផុតមួយក្នុងចំណោមទីក្រុងផ្សេងទៀតរបស់ពិភពលោកដោយក្នុងនោះអាចនាំទំនិញគ្រប់ប្រភេទចេញពីវៀតណាមដល់ទៅ២៦ពាន់លានដុល្លារជារៀងរាល់ឆ្នាំ និងក្លាយទៅជាកម្លាំងស្នូលនៃកំណើនសេដ្ឋកិច្ចជាតិរបស់វៀតណាមថែមទៀតផង

យល់ដឹង ៖ អ្វីទៅជា Tariff (ពន្ធនាំចូល) តើវាមានសារៈសំខាន់យ៉ាងណាសម្រាប់ប្រជាជាតិមួយ?

ក្នុងគោលដៅធ្វើឲ្យមានតម្លាភាព និងកិច្ចការពារផលិតផលក្នុងស្រុក រដ្ឋាភិបាលនានាបានប្រើប្រាស់ពន្ធមួយប្រភេទដែលយើងស្គាល់ថាជាពន្ធនាំចូល ឬ Tariff ដើម្បីអាចជារបាំងទប់ស្កាត់ការហូរចូលទំនិញពីខាងក្រៅខ្លាំងពេក

Volkswagen ខាតបង់ច្រើនឆ្នាំពេកចង់ងាកមកផលិតអាវុធវិញ ខណៈតំបន់អឺរ៉ុបត្រៀមទម្លាក់កញ្ចប់លុយដល់ទៅ៨៧០ពាន់លានដុល្លារ

Volkswagen ធ្លាប់ជាអ្នកផលិតរថយន្តយោធាសម្រាប់កងទ័ពណាហ្ស៊ីសអាល្លឺម៉ង់កាលពីអំឡុងសង្គ្រាមលោកទី២ ដែលក្នុងនោះមានទាំងម៉ូដេល Kubelwagen និង Schwimmwagen ផងដែរ

កាណាដា បញ្ចេញលុយជិត៣០ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹក ខណៈកំពុងតានតឹងជាមួយអាមេរិក

កាណាដា ចាប់ផ្តើមសងសឹកទៅកាន់អាម៉េរិក តាមរយៈការតម្លើងពន្ធលើមុខទំនិញ និងបង្កើនខ្ទង់ចំណាយយោធាដោយក្នងនោះមានកុងត្រាដែលមានតម្លៃច្រើនពាន់លានដុល្លារ