សកម្មភាពសង្វាក់ផលិតកម្មរោងចក្រ និងសេវាកម្មយឺតយ៉ាវរបស់ជប៉ុន ធ្វើឲ្យប៉ះពាល់ដល់ក្តីរំពឹងកំណើនសេដ្ឋកិច្ច

បរទេស ៖ កំណើនសេដ្ឋកិច្ចជាតិរបស់ជប៉ុនដែលអាចនឹងទទួលបានកំណើនឡើងវិញនៅឆ្នាំនេះប្រហែលជាត្រូវជួបប្រទះបញ្ហាសាជាថ្មីដោយសារតែការធ្លាក់ចុះនៃសកម្មភាពផលិតកម្មក្នុងស្រុកបូករួមទាំងវិស័យសេវាកម្មផងដែរ។

តួលេខដែលត្រូវបានបង្ហាញកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះត្រូវបានគេសង្កេតឃើញថា ទំហំនៃប្រតិបត្តិការរោងចក្រនៅក្នុងស្រុកមានសកម្មភាពយឺតបំផុត ឬអាចនិយាយបានថាកំពុងដាំក្បាលចុះនៅក្នុងឆ្នាំនេះ។ សន្ទស្សនៃការបញ្ជាទិញវត្ថុធាតុដើមនៅតាមរោងចក្រនានា (Purchasing Managers’ Index) មានត្រឹមតែ ៤៨,៣ ភាគរយប៉ុណ្ណោះ ពោល គឺថយចុះធៀបទៅនឹងឆ្នាំចាស់ដែលធ្វើបានរហូតដល់ទៅ៤៩ភាគរយ។

ជារបាយការណ៍ស្រាវជ្រាវដែលធ្វើឡើងដោយធនាគារ au Jibun ក៏បានបង្ហាញដែរថា សន្ទស្សឆ្នាំនេះគឺស្ថិតនៅក្រោមសន្ទស្សគោល (៥០) ដែលប្រើប្រាស់សម្រាប់កំណត់ថា ជាអត្រាកំណើនសម្រាប់ប្រតិបត្តិការរោងចក្រ ហើយក្នុងនោះទាំងការបញ្ញាទិញទំនិញ និងសកម្មភាពផលិតសុទ្ធតែធ្លាក់ចុះដូចគ្នា។

ក្រុមហ៊ុនអាជីវកម្មនានាបានបង្ហាញពីក្តីព្រួយបារម្ភរបស់ខ្លួនថា ជាកត្តាដែលធ្វើឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំង ក្រៅតែពីវិបត្តិកើនឡើងនៃតម្លៃថ្លៃដើមហើយនោះ បញ្ហាកង្វះខាតធនធានមនុស្ស ព្រមទាំងភាពមិនច្បាស់លាស់នៃភាពតានតឹងលើវិស័យពាណិជ្ជកម្មដាក់គ្នារវាងមហាអំណាច គឺសុទ្ធតែជាឬសគល់នៃការធ្លាក់ចុះតួលេខនេះ។

ដោយឡែកសម្រាប់វិស័យសេវាកម្មដែលជាឧស្សាហកម្មធ្លាប់តែមានកំណើនល្អជាងគេនោះក៏ចាប់ផ្តើមមានភាពយឺតយ៉ាវដូចគ្នាដែរ។ សន្ទុះនៃកំណើនបានថយចុះដោយសារសកម្មភាពអាជីវកម្មនានាចាប់ផ្តើមធ្លាក់ចុះក្នុងរយៈពេល៥ខែចុងក្រោយនេះ។

របាយការណ៍ដែលចេញដោយ Au Jibun ដដែលបានបញ្ជាក់ថា សន្ទស្សរបស់វិស័យសេវាកម្មបានធ្លាក់ចុះមកត្រឹមតែ ៤៩,៥ នៅត្រឹមខែមីនានេះ ខណៈដែលសន្ទស្សកាលពីខែកន្លងទៅសម្រេចទៅដល់ ៥៣,៧។

គួរឲ្យដឹងដែរថា ម្ចាស់អាជីវកម្មនៅក្នុងវិស័យសេវាកម្មបានបន្តជួបប្រទះបញ្ហាកើនឡើងនៃតម្លៃថ្លៃដើមគ្រប់ប្រភេទទំនិញ ហើយគិតត្រឹមតែតម្លៃអង្ករប៉ុណ្ណោះ បច្ចុប្បន្នកំពុងហក់ឡើងដល់ទៅ៨០ភាគរយធៀបទៅនឹងតម្លៃកាលពីឆ្នាំទៅ។

អ្នកវិភាគជាច្រើនបានរៀបរាប់ប្រាប់អ្នកកាសែតរ៉យទ័រថា អត្រាអតិផរណាដែលកំពុងវាយប្រហារទៅលើវិស័យធំៗទាំងពីរនេះ នឹងបន្តដាក់សំពាធទៅដល់សេដ្ឋកិច្ចរបស់ជប៉ុន ហើយជឿជាក់ថាក្នុងពេលប៉ុន្មានខែខាងមុខនេះ ធនាគារជាតិជប៉ុននឹងអាចពិចារណាក្នុងការបង្កើនអត្រាការប្រាក់បន្ថែមទៀត ដើម្បីទប់ស្កាត់វិបត្តិទាំងនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *