កាណាដា បញ្ចេញលុយជិត៣០ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹក ខណៈកំពុងតានតឹងជាមួយអាមេរិក

បរទេស ៖ អាមេរិកមិនត្រឹមតែចង់បានកាណាដាជារដ្ឋទី៥២ របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបន្តដាក់សំពាធពាណិជ្ជកម្ម និងព្រមានប្រើប្រាស់គ្រប់វិធីទាំងអស់ដើម្បីឲ្យការងារនេះអាចក្លាយទៅជាការពិតទៀតផង នេះបើយោងតាមអ្វីដែលប្រធានាធិបតីអាមេរិក លោក Donald Trump តែងតែគំរាមកំហែងកន្លងមក។

យ៉ាងណាក្តី ទោះបីជាបានរិះគន់ទៅនឹងមហិច្ឆតារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនរួចទៅហើយនោះ ប្រទេសកាណាដាក៏ចាប់ផ្តើមសងសឹកតាមរយៈការដំឡើងពន្ធតបតវិញ និងព្រមទាំងការបង្កើនខ្ទង់ចំណាយយោធាជាច្រើនផងដែរ ដោយចុងក្រោយគឺជាកុងត្រាដែលមានតម្លៃរាប់សិបពាន់លានដុល្លារក្នុងការបង្កើនសមត្ថភាពកងទ័ពជើងទឹកដែលរួមមាននាវាបំបែកផ្ទាំងទឹកកកខ្នាតយក្សចំនួន២គ្រឿងនិងនាវាចម្បាំងជាច្រើនផ្សេងទៀតផងដែរ។

យោងតាមការចេញផ្សាយដោយ The Defense News បានឲ្យដឹងថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងអូតាវ៉ា បានឈានទៅដល់ការសម្រេចចិត្តក្នុងការវិនិយោគជាទឹកប្រាក់ប្រមាណជាង៤ពាន់លានដុល្លារប៉ុណ្ណោះសម្រាប់តែនាវាបំបែកផ្ទាំងទឹកកកចំនួន២គ្រឿង ដើម្បីប្រគល់ឲ្យកងកម្លាំងទ័ពជើងទឹករបស់ខ្លួនក្នុងការប្រើប្រាស់។

នាវាដំបូងដែលមានតម្លៃប្រមាណជា ៣,២ពាន់លានដុល្លារកាណាដា ឬត្រូវជា ២,២ពាន់លានដុល្លារ ត្រូវបានប្រគល់កុងត្រាសាងសង់ទៅឲ្យក្រុមហ៊ុនអ្នកផលិតក្នុងស្រុក Seaspan ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Vancouver ហើយតាមផែនការក្រុមហ៊ុននឹងចាប់ផ្តើមការងារនៅដើមខែមេសាខាងមុខនេះហើយ។

ដោយឡែក នាវាបំបែកផ្ទាំងទឹកកទី២នឹងត្រូវប្រគល់សិទ្ធិសាងសង់ទៅឲ្យក្រុមហ៊ុន Davies ជាមួយនឹងកុងត្រាដែលមានតម្លៃប្រមាណជា ៣,៣ពាន់លានដុល្លារកាណាដា ហើយវារំពឹងទុកថានឹងអាចរួចរាល់នៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ។

យ៉ាងណាក្តី សម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនវិញ ចំពោះប្រភេទនាវាម៉ូដេលនេះវាមិនត្រូវបានបញ្ជាក់ប្រាប់នៅក្នុងយុទ្ធសាស្ត្រនៃកងទ័ពជើងទឹករបស់គេទេ ប៉ុន្តែប្រធានាធិបតី លោក Donald Trump ធ្លាប់បាននិយាយថា ចាំបាច់គាត់ត្រូវតែបញ្ជាទិញនាវាថ្មីៗទាំងនេះយ៉ាងហោចណាស់ក៏៤០គ្រឿងដែរ។

គួរឲ្យដឹងដែរថា ក្រៅតែពីកញ្ចប់លុយជាង៤ពាន់លានដុល្លារនេះហើយ រដ្ឋាភិបាលអូតាវ៉ា ក៏បានប្រកាសបញ្ចេញថវិកាជាតិប្រមាណជា ២២.២ពាន់លានដុល្លារកាណាដាផ្សេងទៀតដើម្បីទិញនាវាចម្បាំងម៉ូដេល River-class destroyers ចំនួន៣គ្រឿងផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីថ្នាក់ជាតិ ស្ដីពី«ប័ណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/01/2026

កម្មវិធីថ្នាក់ជាតិ ស្ដីពី«ប័ណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមប្រធានបទ ៖ បង្កើនជំនាញ បង្កើនឱកាស បង្កើនចំណូល

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បោះឆ្នោតជ្រើស​រើស​ប្រធានថ្មី អាណត្តិទី១៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/01/2026

សមាគម​វាយនភណ្ឌ​ សម្លៀក​បំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ​កម្ពុជា TAFTAC បាន​រៀបចំសន្និបាតលើកទី១៧ និងបោះឆ្នោតជ្រើសរើស​ប្រធានថ្មី

Genki Sushi បើកសាខាថ្មីនៅផ្សារទំនើប អ៊ីអន ម៉ល ទី ១ និងនាំអាហារស៊ូស៊ី Kaiten ដ៏ល្បី​របស់ជប៉ុនសម្រាប់​ប្រជាជនកម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/01/2026

ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២ Genki Sushi បានប្រកាសបើកសាខាថ្មីរបស់ខ្លួននៅផ្សារទំនើប អ៊ីអនម៉លទី ១ ក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យប្រជាជនកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការទទួលបានអាហារស៊ូស៊ី​ដ៏ពេញនិយម ពី​ភោជនីយដ្ឋាន Genki Sushi នេះ​

ខេត្តក្រចេះ នឹងមានរោងចក្រផលិតស៊ីម៉ង់ត៍ខ្នាតយក្សចូលទៅវិនិយោគក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2026

វត្តមាននៃក្រុមហ៊ុនបរទេសចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅខេត្តក្រចេះត្រូវគេមើលឃើញថា នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់

តម្លៃប្រេងបានធ្លាក់ចុះជាង ៤% បន្ទាប់ពីក្តីបារម្ភនៃការវាយប្រហារលើអ៊ីរ៉ង់ពីសំណាក់អាម៉េរិកត្រូវបានកាត់បន្ថយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2026

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ៤,១៥% ឬ ៦៣,៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ៤,៥៦% ឬ ៥៩,២ ដុល្លារក្នុងមួយបារ៉ែល

សមរភូមិទាំង​៥ របស់ក្រសួងរៀបចំដែនដី បាន និងកំពុងគាំទ្រ​ លើកទឹកចិត្ត​ដល់វិស័យឯកជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/01/2026

សមរភូមិទាំង៥​ របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បាន និងកំពុងគាំទ្រ លើកទឹកចិត្ត​ដល់​វិស័យឯកជន​ ដែលធ្វើឱ្យ​វិនិយោគិនកាន់តែមានភាពកក់ក្ដៅ

អាម៉េរិក បន្ថយពន្ធមកត្រឹម ១៥% លើការនាំចូលពីកោះតៃវ៉ាន់ ជាថ្នូរនឹងការវិនិយោគរាប់រយពាន់លានដុល្លារមកលើឧស្សាហកម្មឈីបរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2026

សហរដ្ឋអាម៉េរិកបានយល់ព្រមកាត់បន្ថយអត្រាពន្ធមកនៅត្រឹម ១៥% លើការនាំចូលពីកោះតៃវ៉ាន់ ដែលជាថ្នូរនឹងការវិនិយោគតម្លៃរាប់រយពាន់លានដុល្លាររបស់កោះមួយនេះទៅលើការផលិតបន្ទះសៀគ្វីអេឡិចត្រូនិក

ក្រសួងឧស្សាហកម្ម និងអង្គការដៃគូចំនួន២ រៀបចំកម្មវិធីពង្រីកសេវាទឹកស្អាតធន់នឹងអាកាសធាតុ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/01/2026

ក្រសួងឧស្សាហកម្ម រួមជាមួយអង្គការ UNICEF និងអង្គការ UNCDF បានជួបពិភាក្សាគ្នារៀបចំអភិបាលកិច្ចកម្មវិធីរួមហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងថាមពលឆ្លាតវៃនៅកម្ពុជា

ក្រសួងរៀបចំដែនដី កំពុងត្រួតពិនិត្យទស្សនាទានឆ្ពោះទៅរៀបចំគោលនយោបាយសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/01/2026

ក្រសួងរៀបចំដែនដី កំពុងត្រួតពិនិត្យ ទស្សនាទានឆ្ពោះទៅរៀបចំគោលនយោបាយសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច ដើម្បីគាំពារដល់គុណភាពជីវិតមន្ត្រីរាជការក្រោយចូលនិវត្តន៍

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បង្ហាញការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុដល់កងទ័ពជួរមុខ និងជនភៀសសឹកដោយសារជម្លោះព្រំដែន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/01/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *