សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារជាតិនៃកម្ពុជា អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធជាង ១០០ស្ថាប័ន បានពិគ្រោះយោបល់លើកកម្ពស់កិច្ចការពារអតិថិជន

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារជាតិនៃកម្ពុជា អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធជាង ១០០ស្ថាប័ន បានពិគ្រោះយោបល់លើកកម្ពស់កិច្ចការពារអតិថិជន

ក្រសួងប្រៃសណីយ៍ បង្ហាញពីវិធីសាស្រ្តការពារខ្លួនពីឧបាយកលឆបោកដោយការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញពីវិធីសាស្រ្តការពារខ្លួនពីឧបាយកលឆបោកដោយការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

អ្នកជំនាញ ៖ កសិករខ្មែរបើចង់ដាំដំណាំលក់ទទួលបានតម្លៃថ្លៃ និងវិលជុំបាន ត្រូវចេះមើលតម្រូវការទីផ្សារក្នុងស្រុក

អ្នកជំនាញកសិកម្ម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធបាននិយាយថា និន្នាការនៃការដាំដំណាំលក់វិលជុំក្នុងស្រុកហាក់មានចំនួនកើនឡើង ប៉ុន្តែកសិករមួយចំនួននៅតែមិនទាន់ចេះសង្កេតមើលពីតម្រូវការទីផ្សារនៅឡើយ ពោលគឺដាំប្រភេទដំណាំផ្អែកតាមចំណង់ចំណូលចិត្ត

ស្វែងយល់វត្តមានរបស់ប្រាក់ដុល្លារអាមេរិក និងការចរាចរយ៉ាងទូលាយនៅកម្ពុជា

ជាទូទៅ ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈសុទ្ឋតែធ្លាប់បានកាន់ និងចាយក្រដាសប្រាក់ដុល្លារគ្រប់ៗគ្នា មិនថាពលរដ្ឋមានជីវភាពមធ្យម ធូធារ អ្នកប្រកបអាជីវកម្ម បម្រើការងារក្នុងវិស័យឯកជន ក៏ដូចជាមន្ត្រីរាជការស្ថាប័នរដ្ឋនោះទេ

កម្ពុជា ទទួលបានការកោតសរសើរពីក្រុមប្រទេស G77 និងចិន

កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ កម្ពុជាទទួលបានការកោតសរសើរយ៉ាងខ្លាំងក្នុងនាមប្រធានដឹកនាំការងារក្រុមប្រទេស G77 បានល្អប្រសើរ និងប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងការដឹកនាំនៅអាណត្តិមុន

វឌ្ឍនភាពគម្រោងស្ថាបនា និងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧

បច្ចុប្បន្នចំពោះតែគម្រោងស្ថាបនា និងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលផ្សារស្គន់រហូតដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម សម្រេចបានប្រមាណ​៣២ភាគរយហើយ

គណៈស្ថាបត្យករកម្ពុជា ជាដៃគូដ៏ធំ និងជាឧបករណ៍ដ៏មុតស្រួចក្នុងការប្រែក្លាយផ្នែកស្ថាបត្យកម្មឱ្យវិវឌ្ឍន៍ឡើងមួយកម្រិតទៀតក្នុងសហសម័យកម្ពុជា

គណៈស្ថាបត្យករកម្ពុជា គឺជាដៃគូដ៏ធំមួយរបស់ក្រសួង និងជាឧបករណ៍ដ៏មុតស្រួចក្នុងការប្រែក្លាយ និងការវិវត្តន៍ផ្នែកស្ថាបត្យកម្មនៅកម្ពុជាឱ្យឈានឡើងមួយកម្រិតទៀតក្នុងសហសម័យកម្ពុជា

រដូវចូលឆ្នំាចិន អ្នកចិញ្ចឹម និងជាឈ្មួញកណ្តាលម្នាក់អាចលក់បង្កងពូជអូស្ត្រាលីបានរហូត៤០០គីឡូក្រាមក្នុងមួយថ្ងៃ

ដោយឈរលើគុណភាពសាច់ និងរស់ជាតិឆ្ងាញ់របស់វា បានធ្វើឱ្យបង្កងចិញ្ចឹមពូជអូស្ត្រាលីរបស់អ្នកខេត្តពោធិ៍សាត់មួយកន្លែងមានតម្លៃថ្លៃគួរសម និងមានការបញ្ជាទិញឥតដាច់ពីអតិថិជន ជាពិសេសនៅរដូវចូលឆ្នាំចិនតែម្ដង

ការប្រើកម្ចីចំគោលដៅផ្តល់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជួយឱ្យប្រជាកសិករមានជីវភាពប្រសើរឡើងជាងមុន

ភ្នំពេញ ៖ ការប្រើប្រាស់កម្ចីចំគោលដៅបានជួយឱ្យប្រជាកសិករមានជីវភាពប្រសើរឡើងជាងមុន ជាពិសេសតាមរយៈការប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានបង្រីកសាខាជាច្រើននៅទូទាំងប្រទេស និងបង្កភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការទទួលបានកម្ចី និងប្រកបដោយបរិយាបន្ន។ ជាក់ស្តែង អ្នកស្រី វ៉ន ឈិន អាយុ ៥២ឆ្នាំ ប្រកបរបរជាអ្នកចិញ្ចឹមសត្វ មានទីលំនៅក្នុងភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង បានប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយបច្ចុប្បន្ន ជីវភាពគ្រួសាររបស់អ្នកស្រីមានភាពល្អប្រសើរជាងមុន។

តម្រូវការជ្រូកខ្វៃថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ក្នុងរាជធានីភ្នំពេញ មានប្រមាណ ៤០០០ក្បាល

តាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា តម្រូវការជ្រូកខ្វៃនៅឆ្នាំនេះមានចំនួនប្រហាក់ប្រ​ហែលនឹងឆ្នាំមុនៗផងដែរ ពោលគឺចន្លោះពី ៣០០០ក្បាលទៅ ៤០០០ក្បាល សម្រាប់តម្រូវការសែនជាក់ស្តែងក្នុងឱកាសចូលឆ្នាំចិននៅក្នុងក្រុងភ្នំពេញ