អ្នកជំនាញ ៖ កសិករខ្មែរបើចង់ដាំដំណាំលក់ទទួលបានតម្លៃថ្លៃ និងវិលជុំបាន ត្រូវចេះមើលតម្រូវការទីផ្សារក្នុងស្រុក

ត្បូងឃ្មុំ ៖ អ្នកជំនាញកសិកម្ម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធបាននិយាយថា និន្នាការនៃការដាំដំណាំលក់វិលជុំក្នុងស្រុកហាក់មានចំនួនកើនឡើង ប៉ុន្តែកសិករមួយចំនួននៅតែមិនទាន់ចេះសង្កេតមើលពីតម្រូវការទីផ្សារនៅឡើយ ពោលគឺដាំប្រភេទដំណាំផ្អែកតាមចំណង់ចំណូលចិត្ត ឬដាំទៅតាមទម្លាប់របស់ខ្លួនដែលធ្វើតៗគ្នាតែប៉ុណ្ណោះ។

លោក ប៉ត សុផល ប្រធានអង្គការបណ្តុះបណ្តាលថ្នាក់មូលដ្ឋាន ដែលមានទីតាំងនៅក្នុងឃុំជីរោ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ប្រជាពលរដ្ឋភាគច្រើននៅក្នុងសហគមន៍ដាំដំណាំទៅតាមទម្លាប់ ដូចជា ពោត សណ្តែក ឬថ្នាំជក់ នៅមិនទាន់មានការផ្លាស់ប្តូរទម្លាប់នៅឡើយបើទោះដឹងថា ដំណាំទាំងនោះនៅមិនទាន់មានទីផ្សារច្បាស់លាស់ក៏ដោយ។ ទីផ្សារមិនទាន់ច្បាស់លាស់នៅត្រង់ថា នៅពេលដែលពួកគាត់ដាំបានផល ពេលខ្លះឈ្មួញទិញថ្លៃ ពេលខ្លះឈ្មួញទិញថោក ហើយទោះតម្លៃថោក ឬថ្លៃមិនសំខាន់ សំខាន់គាត់ត្រូវតែលក់ ព្រោះថាពួកគាត់មានតម្រូវការយកប្រាក់សងគេថ្លៃទិញវត្ថុធាតុដើម ដូចជា ត្រូវសងថ្លៃទិញគ្រាប់ពូជ ទិញជីកសិកម្ម ប្រេងសាំង ឬប្រេងម៉ាស៊ូតជាដើម។


លោក ប៉ត សុផល បានបញ្ជាក់ថា ៖ «តាមការសង្កេតរបស់ខ្ញុំ បច្ចុប្បន្ននេះ នៅក្នុងសហគមន៍ឃុំជីរោ ឃើញថា មានប្រជាពលរដ្ឋ ក៏ដូចជាកសិករមួយចំនួនបានចាប់ផ្តើមផ្លាស់ប្តូរ ទម្លាប់ដាំដុះខ្លះៗហើយ ដោយពួកគាត់ងាកកមកដាំដំណាំមានតម្រូវការហូបចុកប្រចាំថ្ងៃ ឬតម្រូវការចំបាច់នៅលើទីផ្សារ ដូចជា ល្ហុង សណ្តែក ត្រប់ ត្រសក់ ននោង ត្រឡាច ប៉េងប៉ោះ ត្រឡាចជាដើម ដើម្បីដាក់លក់នៅក្នុងសហគមន៍ជាប្រចាំមិនដែលដាច់ទេ។ ផលដំណាំទាំងនេះ មិនត្រឹមតែប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះទេដែលមានតម្រូវការយកទៅធ្វើម្ហូបហូបចុកប្រចាំថ្ងៃ សូម្បីអ្នកដំណើរឆ្លងកាត់ក៏យានយន្តទិញយកទៅផ្ទះផងដែរ ជាពិសេសអ្នកភ្នំពេញពេលធ្វើដំណើរឆ្លងកាត់ទៅនោះ គឺទិញបន្លែទុកហូបច្រើនៗតែម្តង»។

លោក សេង ហឿន ម្ចាស់ចំការត្រប់នៅក្នុងសហគមន៍ជីរោបានឱ្យដឹងថា ចំការរបស់លោកគឺផ្តោតលើការដាំដំណាំត្រប់វែង ឬត្រប់សណ្តាយ ដើម្បីលក់ឱ្យឈ្មួញយកទៅលក់បន្តនៅក្នុងសហគមន៍ ឬយកទៅលក់នៅផ្សារក្នុងតំបន់ជិតៗផ្ទះ ដោយក្នុងមួយថ្ងៃប្រមាណ ៣០០ ទៅ ៤០០គីឡូក្រាម ជាមួយតម្លៃបោះដុំចន្លោះពី ៥០០ ទៅ ៧០០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែតម្លៃនៅលើទីផ្សារលក់រាយ អាចមានតម្លៃថ្លៃជាង១០០០រៀល ឬឈានទៅជិតដល់២០០០រៀលក៏មាន អាស្រ័យតាមទិន្នផលនៅលើទីផ្សារជន់ជោរ ឬអត់តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ម្ចាស់ចំការរូបនេះបានបញ្ជាក់ថា ទោះជាតម្លៃលក់ចេញពីចំការត្រូវបានឈ្មួញកណ្តាលឱ្យទាបបន្តិចបើប្រៀបធៀបទៅនឹងតម្លៃលក់រាយ ប៉ុន្តែអ្នកដាំដុះនៅតែអាចទទួលបានប្រាក់ចំណេញ ហើយអ្វីដែលសំខាន់គឺផ្លែត្រប់មានតម្រូវការច្រើន។ ទោះចំណេញតិច ប៉ុន្តែលក់បានច្រើន ហើយមិនបារម្ភពីរឿងគ្មានទីផ្សារ។

សូមជម្រាបថា កសិករដាំដំណាំកសិកម្មនៅក្នុងសហគមន៍ជីរោខាងលើ នៅពេលប្រមូលផលម្ដងៗ ពួកគាត់បានយកទៅលក់ឱ្យឈ្មួញកណ្តាលនៅក្នុងសហគមន៍ផង យកទៅលក់នៅផ្សារទីរួមខេត្តត្បូងឃ្មុំ និងផ្សារកំពង់ចាមផង ខណៈដែលឈ្មួញកណ្តាលក៏មានការដឹកជញ្ជូនមកលក់នៅតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញផងដែរ៕ វិន ឈុនហ៊ាត

​​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *