រដូវចូលឆ្នំាចិន អ្នកចិញ្ចឹម និងជាឈ្មួញកណ្តាលម្នាក់អាចលក់បង្កងពូជអូស្ត្រាលីបានរហូត៤០០គីឡូក្រាមក្នុងមួយថ្ងៃ

ពោធិ៍សាត់ ៖ ដោយឈរលើគុណភាពសាច់ និងរស់ជាតិឆ្ងាញ់របស់វា បានធ្វើឱ្យបង្កងចិញ្ចឹមពូជអូស្ត្រាលីរបស់អ្នកខេត្តពោធិ៍សាត់មួយកន្លែងមានតម្លៃថ្លៃគួរសម និងមានការបញ្ជាទិញឥតដាច់ពីអតិថិជន ជាពិសេសនៅរដូវចូលឆ្នាំចិនតែម្ដង រហូតដល់កសិដ្ឋានមួយនេះផ្គង់ផ្គង់ឱ្យអ្នកទិញមិនគ្រប់តាមតម្រូវការទៀតផង។

យុវជន យ៉ាន់ ពិសិដ្ឋ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងពូជអូស្ត្រាលីនៅខេត្តពោធិ៍សាត់ មានទីតាំងភូមិក្រញុំា ឃុំផ្ទះរ៉ុង ស្រុកតាឡូសែនជ័យ បានប្រាប់ AMS Economy ឱ្យដឹងថា ជាធម្មតាមានអតិថិជនតាមបណ្តាខេត្តផ្សេងៗបញ្ជាទិញជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃជាមធ្យមចន្លោះពី១០គីឡូក្រាម ទៅ ៣០គីឡីក្រាមប៉ុណ្ណោះ ប៉ុន្តែសម្រាប់​រដូវចូលឆ្នាំចិន ឆ្នាំ២០២៥នេះវិញ អតិថិជនខ្មែរកម្ម៉ង់ទិញហូរហែ ជាពិសេសអតិថិជនដែលជាជនជាតិចិនតែម្ដង ទិញច្រើនៗ ដោយសរុបក្នុងមួយថ្ងៃអាចចន្លោះពី ៣០០ ទៅ ៤០០គីឡូក្រាមឯណោះ។

ម្ចាស់កសិដ្ឋានវ័យក្មេងខាងលើនេះបានអះអាងថា បង្កងចិញ្ចឹមនេះមានឈ្មោះថា បង្កងអូស្ត្រាលី ដែលកសិករខ្មែរនាំចូលតៗគ្នាមកពីប្រទេសថៃ វាមានរស់ជាតិមិនចាញ់បង្កងធម្មជាតិនោះទេ។ បើតាមការឱ្យដឹងពីអតិថិជនដែលជាអ្នកទទួលទានវិញបានបញ្ជាក់ថា បង្កងពូជនេះមានសាច់ស្វិតជាងបង្កងទន្លេ ហើយតម្លៃរបស់វាមិនចាញ់បង្កងចិញ្ចឹមតាមទន្លេនោះទេ ពោលគឺលក់សាច់បង្កងមានខ្នាតតូច ខ្នាត់ធំមួយគីឡូជាង១០ក្បាល រហូតដល់មួយគីឡូមានចំនួនជាង២០ក្បាល ចំណែកតម្លៃរបស់វាខុសគ្នាបន្តិចបន្តួច ប្រភេទលេខ១ តម្លៃ២៥ដុល្លារ ប្រភេទលេខ២ តម្លៃ២០ដុល្លារ។​ ប៉ុន្តែបើជាអតិថិជនម៉ូយដុំ កម្ម៉ង់យកទៅលក់បន្តវិញកសិកដ្ឋានខាងលើលក់ជូនក្នុងតម្លៃ១៨ដុល្លារ ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។

គួរបញ្ជាក់ថា យុវជន ពិសិដ្ឋ បានចាប់ផ្តើមចិញ្ចឹមបង្កងអូស្រ្តាលីនេះមានរយៈពេល០៤ឆ្នាំមកហើយ ចាប់តាំងពីខ្លួនត្រឡប់ពីធ្វើពលករនៅប្រទេសកូរ៉េមក​ ហើយមកទល់បច្ចុប្បន្ន ខ្លួនបានពង្រីកអាងចិញ្ចឹមបង្កងបានចំនួន១២អាង ដែលក្នុងមួយអាង អាចដាក់កូនបង្កងប្រមាណជា ២០០ក្បាល។ បង្កងប្រភេទនេះមានលក្ខណៈងាយស្រួលចិញ្ចឹម ដោយគ្រាន់តែរៀបចំអាង រៀបចំដាក់ទុយោជ័រ ឬគល់ឈើងាប់ៗ ចូលក្នុងទឹកទុកឱ្យបង្កងតោង ឬជ្រក ហើយយកកូនបង្កងដាក់ចិញ្ចឹមជាការស្រេច។ បង្កងមិនស៊ីចំណីច្រើនពេកនោះទេ ហើយក្នុងមួយថ្ងៃ គេត្រូវដាក់ចំណី០២ដងព្រឹកម្តង និងល្ងាចម្តង។ បង្កងងាយស្រួលផ្តល់ចំណីដូចជា ចេកទុំ ត្រឡាច ល្ពៅ បន្លែផ្សេងៗ ឬស្បែកគោក៏ជាចំណីដ៍ឆ្ងាញ់របស់បង្កងដែរ។

សូមជម្រាបថា បច្ចុប្បន្ននេះ យុវជន យ៉ាន់ ពិសិដ្ឋ ក្រៅពីមានកសិដ្ឋានចិញ្ចឹមផ្ទាល់ខ្លួន ក៏មានសហការចិញ្ចឹមជាមួយកសិករផ្សេងទៀតនៅក្នុងតំបន់ផងដែរ ដោយបំបែកកសិដ្ឋានចិញ្ចឹមបានច្រើនកន្លែង ហើយនៅពេលបង្កងធំធាតុត្រូវគីឡូលក់នៅលើទីផ្សារ យុវជនរូបនេះជាអ្នកប្រមូលទិញវិញ និងលក់បន្តឱ្យម៉ូយនៅតាមបណ្តាខេត្តផ្សេងៗផងដែរ។ ជាមួយគ្នានេះ ដោយសារមានការគាំទ្រខ្លាំងដូច្នេះ នៅថ្ងៃខាងមុខនេះ យ៉ាន់ ពិសិដ្ឋ មានមហិច្ឆិតាចង់ពង្រីកកសិដ្ឋានឱ្យបានចំនួនកាន់តែច្រើនឡើងៗ ដើម្បីនាំចេញសាច់បង្កងទៅលក់នៅទីផ្សារ ទាំងនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសថែមទៀតផង៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *