កម្ពុជា ទទួលបានការកោតសរសើរពីក្រុមប្រទេស G77 និងចិន

ប្រទេសស្វីស ៖ នៅក្នុងពិធីប្រកាសផ្ទេរតួនាទីជាផ្លូវការប្រធានសម្រាប់ដឹកនាំបន្តរបស់ក្រុមប្រទេស G77 និងចិន នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ កម្ពុជាទទួលបានការកោតសរសើរយ៉ាងខ្លាំងក្នុងនាមប្រធានដឹកនាំការងារបានល្អប្រសើរ និងប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងការដឹកនាំនៅអាណត្តិមុន។

ក្នុងកម្មវិធីនេះ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិនានាពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស និងក្នុងនាមជាប្រធានចប់អា​ណត្តិ​របស់ក្រុមប្រទេស G77 និងចិន បានផ្ទេរតួនាទីជាផ្លូវការជូនលោក Cristóbal MELGAR PAZOS ភារៈធារីស្ដីទីនៃស្ថានបេសកកម្មប៉េរូ ដើម្បីធ្វើជាប្រធានបន្តពីកម្ពុជាសម្រាប់អាណត្តិឆ្នាំ២០២៥។

ពិធីផ្ទេរតួនាទីនេះ ក៏មានវត្តមានចូលរួមរបស់លោក Pedro Manuel MORENO អគ្គលេខា​ធិការរងសន្និសីទអង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (UNCTAD) និងជាតំណាងរបស់លោកជំទាវ Rebeca GRYNSPAN អគ្គលេខាធិការអង្គការ UNCTAD ព្រមទាំងសមាជិកក្រុមប្រទេស G77 និងចិន ផងដែរ។

សូមជម្រាបជូនថា ក្រុមប្រទេស G77 និងចិន គឺជាក្រុមចរចាធំជាងគេនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ និងដែលបច្ចុប្បន្នមានសមាជិកសរុប១៣៤ ប្រទេស ក្នុងនោះ គណៈប្រតិភូកម្ពុជាបានទទួលធ្វើជាអនុប្រធានក្រុមនេះចាប់តាំងពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងជាប្រធានចាប់តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

នៅក្នុងអាណត្តិជាប្រធាន គណៈប្រតិភូកម្ពុជាបានធ្វើជាតំណាងក្រុមចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សា និងចរចា ក្រោមក្របខ័ណ្ឌអង្គការ UNCTAD សរុបប្រមាណ ៩៥លើក រួមទាំងការសម្របសម្រួល ផ្ដល់ធាតុចូលនានារបស់ក្រុមនេះទៅក្នុងកិច្ចពិភាក្សានៅទីក្រុងញូវយ៉ក ព្រមទាំងបានដឹកនាំការពិភាក្សា និងបង្កើតក្រុមការងារចំនួន៣ គឺក្រុមការងារស្តីពីសេដ្ឋកិច្ចឌីជីថល និងឌីជីថលរូបនីយកម្មសម្រាប់អភិវឌ្ឍន៍ ក្រុមការងារស្តីពីហិរញ្ញប្បទានសម្រាប់​អភិវឌ្ឍន៍ និងក្រុមការងារស្តីពីបម្រែបម្រួលអាកាសធាតុ ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។

បន្ថែមពីនេះ គណៈប្រតិភូកម្ពុជាបានសម្របសម្រួលរៀបចំខួបលើកទី៦០ឆ្នាំនៃការបង្កើតក្រុមG77 និងចិន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ និងផ្លែផ្កា ដោយមានការរៀបចំវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ និងបានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមកម្រិតអគ្គរាជ/រដ្ឋទូត និងសេចក្តីប្រកាសព័ត៌មានជាអាទិ៍ ព្រមទាំងបានដឹកនាំ និងសម្របសម្រួលកិច្ចពិភាក្សា និងចរចាផ្ទៃក្នុង សម្រាប់ស្វែងរកជំហររួម ដើម្បីជាមូលដ្ឋានគោលសម្រាប់ចូលរួមចរចានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអង្គការ UNCTAD លើកទី១៦ ដែលគ្រោងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២៥ ខាងមុខ។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការរងបានថ្លែងអំណរគុណ និងកោតសរសើរគណប្រតិភូកម្ពុជា ក្នុងការដឹកនាំក្រុមប្រទេស G77 និងចិន ប្រកបដោយការទទួលខុសត្រូវ និងមានគោលដៅច្បាស់លាស់ ព្រមទាំងគូសបញ្ជាក់អំពីការបន្តគាំទ្រ ការចរចាសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងលើកកម្ពស់ប្រព័ន្ធពហុភាគីនិយមសម្រាប់ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ ផងដែរ។

បន្ថែមលើការប្តេជ្ញាដឹកនាំក្រុមរបស់ប្រទេសប៉េរូជាប្រធានដឹកនាំថ្មី តំណាងក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ក្រុមប្រទេសអាហ្វ្រិក ក្រុមប្រទេសអាម៉េរិកឡាទីន និងការ៉ាអ៊ីព ក្រុមប្រទេសអារ៉ាប់ ក្រុមប្រទេសកម្រងកោះកំពុងអភិវឌ្ឍន៍ និងសមាជិកជាច្រើន ក៏បានចូលរួមផុលផុសធ្វើបទអន្តរាគមន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូកម្ពុជា ក្នុងការដឹកនាំក្រុមប្រទេសG77 និងចិន ក្នុងអាណត្តិរបស់ខ្លួនប្រកបដោយផ្លែផ្កា និងសមិទ្ធផលជាច្រើន បើទោះបីកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី៕​ វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង


Leave a Reply

Your email address will not be published.Required fields are marked *