ភ្នំពេញ ៖ កសិករជាច្រើននៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាបបាននាំគ្នាបង្កើនសកម្មភាពកែប្រែដីតូចៗរបស់ខ្លួនដែលនៅទំនេរឱ្យទៅជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូនៗ ដោយខែវស្សាពួកគាត់នាំគ្នាធ្វើស្រែ ហើយបន្ទាប់ពីខែវស្សាចូលដល់រដូវប្រាំងពួកគាត់ក៏នាំគ្នាដាំបន្លែ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ និងក្នុងខេត្តសៀមរាបទាំងមូល ដោយមានដីក្នុងម្នាក់ៗត្រឹមតែ ២០ម៉ែត្រគុណនឹង ៤០ម៉ែត្រ ឬ ធំជាងនេះតិចតួចប៉ុណ្ណោះ ។

លោកស្រី ធឿន សាវង់ កសិករក្នុងភូមិគោកឫស្សី ស្រុកសូត្រនិម ខេត្តសៀមរាប បានឱ្យដឹងថា ប្រជាកសិករក្នុងសហគមន៍របស់អ្នកស្រីនៅភាគច្រើនក្រៅពីការធ្វើស្រែពួកគាត់បានបន្ថែមរបរមួយទៀតគឺដាំបន្លែ និងដំណាំផ្សេងៗ នៅក្នុងក្បែរៗផ្ទះ ហើយម្នាក់ៗមិនមានដីធំៗ សម្រាប់ដាំដុះនោះទេ ជាក់ស្ដែងអ្នកស្រីមានដីទំនេរត្រឹមតែប្រមាណ២០ម៉ែត្រគុណនឹង៣០ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែអ្នកស្រីបានដាំបន្លែផ្សេងៗ នៅលើដីនោះដើម្បីរកប្រភពចំណូលបន្ថែម ។

អ្នកស្រីបន្តថា ៖
“យើងមានដីទំនេរតូចៗតែយើងមិនចង់ឱ្យដីនោះទំនេរអត់ប្រយោជន៍ក៏យកវាមកដាំដំណាំពេលរដូវប្រាំង ដូចជា ដាំម្ទេស ល្ពៅ ត្រសក់ជាដើម ជាជាងដែលយើងនៅទំនេរ ហើយអត់មានប្រភពចំណូលសោះតែម្ដង ។ ណាមួយការដាំដុះបន្លែបង្កានៅក្បែរៗផ្ទះនេះ ក៏ជារបរមួយដែលមិនចាំបាច់ឱ្យយើងធ្វើចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស ឬនៅរាជធានីភ្នំពេញឆ្ងាយពីផ្ទះដែរ។ ក្នុងមួយរដូវៗ បើគិតសរុបពីចំណូលដែលលក់កសិផលជុំវិញផ្ទះបានប្រមាណ៤លានរៀលទៅ៥លានរៀលដែរ និងអាចផ្គត់ផ្គង់គ្រួសារបានមួយកម្រិត សម្រាប់កូនៗសិក្សាផងដែរ ហើយធ្វើឱ្យជុំវិញផ្ទះមើលទៅស្រស់ស្អាត មានដំណាំ មានរុក្ខជាតិលម្អទៀតផង”
អ្នកស្រីថា ៖
“កសិករនៅក្នុងសហគមន៍យើងមិនមានដីធំៗនោះទេ ម្នាក់ៗមានត្រឹមកន្លះហិចតា ឬយ៉ាងច្រើនមួយហិចតាប៉ុណ្ណោះ ដោយត្រូវចំណាយលើសង់ផ្ទះផង និងសល់ខ្លះសម្រាប់ទុកដាំបន្លែបង្ការកចំណូល”
លោកស្រីបញ្ជាក់ថា ដំណាំ និងបន្លែដែលកសិករក្នុងស្រុកសហគមន៍ដាំដុះជាបន្លែសុវត្ថិភាព មិនប្រើប្រាស់ថ្នាំពុលគីមី តែមកប្រើប្រាស់ថ្នាំពុលធម្មជាតិជំនួសវិញ ដោយមានការគាំទ្រពីអង្គការ GRET Cambodia ។ ដូច្នេះ បន្លែ និងកសិផលដែលនាំចេញពីសហគមន៍ មិនប៉ះពាល់ដល់អ្នកប្រើប្រាស់ ឬអ្នកបរិភោគ ហើយអ្នកដាំក៏មានសុវត្ថិភាពមិនប៉ះពាល់ដល់សុខភាពនោះដែរ។

លោក សាន សំណាង កសិករនៅភូមិត្រពាំងថ្នល់ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាបក៏បានឱ្យដឹងដែរថា លោកមានដីទំនេរនៅក្បែរផ្ទះទំហំប្រមាណ៣០គុណនឹង៥០ម៉ែត្រ ហើយលោកបានប្រើប្រាស់ដីនេះសម្រាប់ដាំម្ទេសផ្គត់ផ្គង់ទៅទីផ្សារនៅក្នុងខេត្តសៀមរាប។
លោកថា ៖
“ពេលយើងដាំដំណាំបានផល យើងអត់ព្រួយពីទីផ្សារក្នុងការលក់ចេញទេ ដោយមានឈ្មួញកណ្ដាលចុះមកទិញទំនិញរបស់យើងនៅដល់ផ្ទះតែម្ដង។ កត្តាទាំងនេះបានជំរុញឱ្យកសិករក្នុងសហគមន៍យើងបាននាំគ្នាដំាំបន្លែបង្កាផ្សេងៗ ដើម្បីរកចំណូលបន្ថែមពីដីទំនេរនៅក្បែរៗផ្ទះ”
លោកបន្តថា ជាការកត់សម្គាល់ឃើញថា ក្រោយពីកសិករបាននាំគ្នាកែប្រែដីទំនេរនៅក្បែរៗផ្ទះឱ្យទៅជាសួនបន្លែ និងដំណាំផ្សេងៗទៀត បានធ្វើឱ្យជីវភាពរបស់កសិករបានប្រសើរបន្តិច ហើយយ៉ាងហោចណាស់ក៏ពួកគាត់មិនធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសបែកពីប្រពន្ធ កូនដែរ ដោយបានរស់នៅជុំគ្រួសារ និងមានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ ។
លោកបន្ថែមថា ៖
“បច្ចុប្បន្ននេះមានអង្គការមួយបានបណ្ដុះបណ្ដាលពួកយើង និងជួយពួកយើងឱ្យមានជំនាញ និងបច្ចេកទេសក្នុងការដាំដុះដោយមិនប្រើថ្នាំគីមី ដោយប្រើថ្នាំធម្មជាតិជំនួសវិញ ដូចជាការផ្សំដើមរុក្ខជាតិនៅជុំវិញផ្ទះធ្វើជាសម្លាប់សត្វល្អិតបំផ្លាញដំណាំជាដើម ហើយបើសិនជាអង្គការនេះអស់គម្រោងសម្រាប់បន្តជួយពួកយើង ពួកយើងអាចនឹងមានចំណេះដឹងខ្លះៗក្នុងការជួយខ្លួនឯង ឬអាចរកដៃគូផ្សេងមកជួយគាំទ្រដែរ”
លោកបញ្ជាក់ថា សម្រាប់កសិករដទៃទៀតមិនថានៅតែក្នុងខេត្តសៀមរាប ឬបណ្ដាខេត្តនោះទេ បើសិនជាមានដីទំនេរៗ អាចប្រើប្រាស់ក្នុងការបង្កើនចំណូលបន្ថែម ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេស តែអាចកែប្រែដីតូចៗរបស់ខ្លួនឱ្យទៅជាប្រភពចំណូលសម្រាប់គ្រួសារ និងអាចនៅជួបជុំគ្នាកូនៗ បានរៀនសូត្រខ្ពស់ៗផងដែរ ជាពិសេសថែមទាំងជួយដល់បរិស្ថាន និងសុខភាពខ្លួនឯងដោយមិនទិញរបស់ពីខាងក្រៅដោយមិនដឹងប្រភពច្បាស់លាស់ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content