អឺរ៉ុប ៖ ខ្យងបានក្លាយទៅជាអាហារដ៏ពេញនិយមបំផុតនៅអឺរ៉ុប រាប់ចាប់តាំងពីអ៊ីតាលី ប៉ទុយហ្គាល់ អង់គ្លេស ជាពិសេសនៅបារាំងដោយសារតែការចំណាយតិចក្នុងការចិញ្ចឹមដោយការដាក់ចំណីប៉ុណ្ណោះ ប៉ុន្តែលទ្ធផលដែលទទួលបាននោះគឺច្រើនជំនួសឲ្យពីការចំណាយ និងព្យាយាមចំណាយពេលមើលថែមកវិញ។

សត្វខ្យងមួយប្រភេទដែលកំពុងត្រូវប៉ាន់ខ្លាំងសម្រាប់អ្នកចិញ្ចឹមខ្យងនៅក្នុងតំបន់អឺរ៉ុបនោះគឺមានឈ្មោះថា Roman Snail។ លើសពីចំណីអាហារដែលមនុស្សអាចទទួលបានពីសត្វខ្យងមួយប្រភេទនេះ សំបករបស់វាក៏អាចយកមកកែច្នៃធ្វើជាផលិតផលថែរក្សាសម្ផស្សផងដែរ ខណៈដែលពងរបស់ខ្យងគឺមិនត្រូវបានបោះចោលឡើយដោយគេអាចទាញយកវាមកផលិតទៅជាអាហារមួយប្រភេទស្រដៀងទៅនឹងពងត្រី Cavair របស់ត្រីសាលម៉ុនដែរ។

តើប្រើប្រាស់បច្ចេកទេសរួមផ្សំ និងបច្ចេកវិទ្យាយ៉ាងណាខ្លះដើម្បីចិញ្ចឹមសត្វខ្យងមួយប្រភេទនេះ?
ជាធម្មតាខ្យងដែលគេនឹងទិញយកមកធ្វើការចិញ្ចឹមដំបូងគេជាប្រភេទខ្យងដែលរស់នៅក្នុងនិទាឃរដូវ ឬចាប់ពីខែមីនាដល់ខែឧសភា ដែលក្នុងលក្ខខណ្ឌដ៏សមរម្យមួយដែលគេអាចទុកវាចោលក្នុងរយៈ៣ ខែជាប់គ្នា។
ប៉ុន្តែនៅពេលដែលគេចាប់ផ្តើមដំណើរការកសិដ្ឋាននោះទីតាំងចិញ្ចឹមមួយត្រូវត្រៀមរួចជាស្រេច នៅពីខាងក្នុងអគារ (indoor) ដែលបានបំពាក់នូវឧបករណ៍គ្រប់គ្រងសីតុណ្ហភាព និងពន្លឺទំនើប។ អាហារដ៏សំខាន់បំផុតរបស់ខ្យងដែលគេត្រូវប្រើប្រាស់ចាំបាច់នោះគឺជាប្រភេទគ្រាប់ធញ្ញជាតិដែលយកទៅកិនឲ្យម៉ត់។
កន្លែងដែលដាក់ខ្យងគឺជាការតម្រៀបគ្នានៃកូនកែវជ័រតូចៗមានបំពេញទៅដោយដីទន់ៗផុសដែលអាចឲ្យសត្វខ្យងរស់នៅបាន និងពងបានផងដែរ ពីព្រោះថានៅពេលដល់រដូវពងគេនឹងអាចប្រមូលកែវទាំងនោះម្តងមួយៗទៅជ្រើសរើសយកពងវាចេញ។ វិធីមួយទៀតគេក៏អាចធ្វើការចិញ្ចឹមខ្យងនេះនៅទីតាំងក្រៅអគារផងដែរ (outdoor) ហើយអាចទទួលបានទិន្នផលច្រើនជាងការចិញ្ចឹមក្នុងអគារ។ ក្តារបន្ទះធំៗល្មមត្រូវបានគេដាក់តម្រៀបជួរគ្នានៅក្នុងចំការកូនឈើពណ៍បៃតង និងស្មៅដែលជាចំណីរបស់ខ្យង។

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content