សិង្ហបុរី ៖ យោងតាមប្រភពព័ត៌មានពី South China Morning Post បានរាយការណ៍ថា ធនាគារដ៏ធំមួយរបស់សិង្ហបុរី Bank of Singapore គឺជាភាគីមួយក្នុងចំណោមភាគីជាច្រើន មានបំណងចង់បន្តដំណើរការនូវសកម្មភាព ឬកម្មវិធីបែបផ្ទាល់ៗឡើងវិញជាបណ្តោះអាសន្ន បើទោះបីជាមានហានិភ័យពីជំងឺរាតត្បាតក៏ដោយ ពីព្រោះវាមានការពិបាកក្នុងការចូលរួមពីមនុស្សជំនាន់ក្រោយ។

យោងតាមសន្ទស្សន៍មហាសេដ្ឋីពី Bloomberg បានបង្ហាញថា មហាសេដ្ឋីចំនួន ៧២ នាក់ក្នុងចំណោម ១៤១ នាក់នៅអាស៊ី មានអាយុលើសពី ៦០ ឆ្នាំ និងមានទ្រព្យសម្បត្តិចំនួន ១,១ ទ្រីលានដុល្លារអាមេរិក។ ដូចនេះ ចំពោះធនាគារ វាពិតជាសំខាន់ណាស់ក្នុងការទទួលបានអតិថិជនដែលមានអាយុនៅក្មេង ដើម្បីបង្កើតទំនាក់ទំនងជាមួយត្រកូលអ្នកមានបំផុតនៅពេលដែលកូនពួកគេកាន់កាប់មុខជំនួញ ឬក្លាយជាអ្នកមានបន្តពីឪពុកម្តាយ ខណៈផ្នែកខាងហិរញ្ញវត្ថុដែលបរាជ័យបានបង្កើតទំនាក់ទំនងជាមួយពួកក្មេងៗដែលមានទ្រព្យសម្បត្តិ។

កាលពីខែឧសភាកន្លងទៅនេះ កម្មវិធីមួយរបស់ធនាគារ Bank of Singapore ដែលមានឈ្មោះថា “ជំរុំសហគ្រិន” ដែលត្រូវបានគ្រោងទុកសម្រាប់ខែតុលា ដោយមានអ្នកចូលរួមប្រហែល ៤០ នាក់ ចំណែកឯធនាគារឯកជនរបស់ស្វីស Lombard Odier ក៏មានគំរោងរៀបចំការជួបជុំមនុស្សជំនាន់ក្រោយនៅសឹង្ហបុរីផងដែរ។ ប្រធានផ្នែកសេវាកម្មការិយាល័យគ្រួសារដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីនៅអាស៊ីរបស់ធនាគារស្វីស Lombard Odier លោក Lee Wong បាននិយាយថា ៖
“យើងនឹងមិនផ្តោតសំខាន់ទៅលើក្រុមមនុស្សជំនាន់ក្រោយដែលយើងគិតថានឹងក្លាយទៅជាអ្នកទទួលបានកេរមរតកពីឪពុកម្តាយរបស់គេ និងក្រុមអ្នកមានជំនាន់ក្រោយដែលនឹងបើកគណនីក្នុងរយៈពេលពីរឆ្នាំខាងមុខនោះទេ ហើយក៏ដោយសារតែយើងជឿថា ពួកគេភាគច្រើនគឺជាអ្នកដែលមានប្រភពមកពីគ្រួសារដែលមានទំនាក់ទំនងជាមួយធនាគាររួចទៅហើយ ឬ ជាក្រុមគ្រួសារដែលគ្រោងនឹងបង្កើនទំនាក់ទំនងជាមួយនឹងយើងបន្ថែមទៀតនាពេលអនាគត៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content