ពិព័រណ៍ការងារក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជួយបង្កើនធនធានមនុស្សឱ្យកាន់តែប្រសើរ

កម្មវិធីពិព័រណ៍ជំនាញ និងការងារ (Job and Skill Summit 2023) គ្រោងនឹងធ្វើឡើងនាថ្ងៃទី ២៩ និង ៣០ខែកញ្ញាខាងមុខ នៅក្នុងបរិវេននៃសកលវិទ្យាល័យជាតិគ្រប់គ្រង។ ពិព័រណ៍នេះផងដែរធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់សិស្សានុសិស្សទៅនឹងជំនាញ ក៏ដូចជាការងារក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ជាមួយនឹងការអភិវឌ្ឍនៃសង្គម ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើន វិស័យធនាគារ និងហិរញ្ញវត្ថុក៏ជា​ចំណែកមួយយ៉ាងសំខាន់ផងដែរ។ ដូច្នេះហើយ ការដាក់ចេញនូវកម្មវិធីសម្រាប់អនុវត្តដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយ សិស្សានុសិស្ស គឺជាវិធីមួយក្នុងការពង្រឹងធនធានមនុស្សផ្នែកនេះឱ្យកាន់តែប្រសើរឡើង។

ត្រង់ចំណុចនេះ លោក ស៊ូ វិសាល នាយកគ្រប់គ្រងទូទៅនៃវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) បាន​ឱ្យដឹងថា ក្នុងឱកាសពិព័រណ៍ជំនាញ និងការងារនាពេលខាងមុខ​នេះ ស្ថាប័នធនាគារ និងហិរញ្ញ​វត្ថុចំនួន​ជិត ២០​ស្ថាប័ននឹងចូលរួមដាក់តាំងបង្ហាញឱកាសហាត់ការការងារជាច្រើនកន្លែង ហើយក្នុងការចូលរួមពិព័រណ៍នេះផងដែរ សិស្សានុសិស្ស ឬអ្នកស្វែងរកការងារអាចស្វែងរក​ព័ត៌មានជាច្រើនអំពីស្ថាប័នចំនួន២០ក្នុងពេលតែមួយ។

ម្យ៉ាងទៀត លោកក៏បានរំលេចពីកម្មវិធីទូរស័ព្ទដៃ IBFKH ដែលសិស្សអាចប្រើប្រាស់បានសម្រាប់​ស្វែងរកព័ត៌មានពីការងារលើវិស័យធនាគារ និងហិរញ្ញវត្ថុដោយសង្កត់ធ្ងន់ថា ៖ ​

«សិស្សគាត់សុទ្ធតែមានទូរស័ព្ទដៃប្រើប្រាស់ ដូច្នេះគាត់អាចចំណាយពេលក្នុងការសិក្សាទៅលើ ស្ថាប័នធនាគារទាំង២០នោះ ហើយសម្រាប់ការដាក់ពាក្យការងារគឺគាត់អាចដឹងថាគាត់គួរត្រៀមខ្លួន យ៉ាងណាខ្លះ ត្រូវមានអ្វីខ្លះជាដើម»។

ក្នុងឱកាសនេះដែរ លោកស្រី ផល​ ឆាលម៍ ធានី អគ្គលេខាធិការនៃសមាគមន៍ធនាការនៅកម្ពុជា (ABC) បានមានប្រសាសន៍ថា ៖​ បច្ចុប្បន្ននេះគឺត្រូវការអប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស ដោយសារតែ​​ស្ថាប័នធនាគារ ស្ថាប័នហិរញ្ញវត្ថុមានច្រើន ដូច្នេះក៏ត្រូវការធនធាន​ច្រើនដូចគ្នា។ ដូច្នេះ បានជាមានការបង្កើត IBF ឡើងដើម្បីឱ្យសិស្ស-និស្សិតដែលមានចំណាប់​អារម្មណ៍​ទៅលើវិស័យធនាគារ និងហិរញ្ញវត្ថុអាចចូលមករៀន ហើយពិព័រណ៍នេះ​ក៏ជាឱកាស​មួយធ្វើឱ្យមានទំនាក់ទំនងរវាងសិស្ស និងស្ថាប័នផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សកលវិទ្យាធិការនៃសកលវិទ្យាល័យ​ជាតិគ្រប់គ្រងក៏បានបង្ហាញសុទិដ្ឋិនិយមទៅលើការបើកឱកាសបន្ថែមដល់សិស្សនិស្សិតបែបនេះ ដោយហេតុថា វាបង្កភាពងាយស្រួលកាន់តែខ្លាំងថែមទៀតដល់និស្សិតដែលបានបញ្ចប់ការសិក្សា ឬកំពុងសិក្សាក្នុងការស្វែងរកការងារ ឬការហាត់ការជាដើម។ ប៉ុន្តែទោះជាយ៉ាងណា ឯកឧត្តមបានគូសបញ្ជាក់ថា ជាទូទៅសិស្ស និស្សិតដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យទៅ សុទ្ធតែមានការងារធ្វើច្បាស់លាស់ទៅតាមជំនាញរបស់ពួកគេរៀងខ្លួន។​

ជាមួយគ្នានេះ កញ្ញា លី ម៉ីម៉ី ដែលជានិស្សិតកំពុងសិក្សាជំនាញធនាគារ និងហិរញ្ញវត្ថុ និងបានចូលរួមក្នុងសន្និសីទស្ដីពីពិព័រណ៍ការងារខាងលើនេះ បានបង្ហាញចំណាប់អារម្មណ៍ថា កញ្ញាមានការពេញចិត្តចំពោះការរៀបចំកម្មវិធីពិព័រណ៍ការងារនេះខ្លាំង។

ពេញចិត្តព្រោះថា ក្នុងនាមកញ្ញាជានិស្សិត កញ្ញាត្រូវការព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការងារ ដែលខ្លួនកញ្ញាផ្ទាល់ត្រូវជ្រើសរើសនាពេលអនាគត។ ម្យ៉ាងទៀត វាជាការស្វែងយល់បន្ថែមពីការត្រៀមខ្លួននានាដើម្បីក្លាយខ្លួនជាធនធានដែលមានគុណភាពទៅថ្ងៃអនាគតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ