ភ្នំពេញ ៖ ក្រសួងផែនការបានបញ្ជាក់ថា កម្ពុជាត្រូវការទុនវិនិយោគប្រមាណ ៩ ២០០ លានដុល្លារសម្រាប់កម្មវិធីវិនិយោគសាធារណៈ (ក.វ.ស.) ៣ ឆ្នាំរំកិល ២០២២-២០២៤ ឬប្រមាណ ៣ ០០០លានដុល្លារ) ក្នុងមួយឆ្នាំ ដែលនឹងត្រូវរួមចំណែកក្នុងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិទាំងមូល។

យោងតាមរបាយការណ៍ដែលរៀបចំដោយក្រសួងផែនការ បានឱ្យដឹងថា សម្រាប់ ក.វ.ស. ៣ ឆ្នាំរំកិល ២០២២-២០២៤ គឺត្រូវការថវិកាសរុបប្រមាណ៣៧ ៤០២,១ ពាន់លានរៀល(៩ ២០១,០លានដុល្លារអាមេរិក ឬប្រមាណ ៩,២ ពាន់លានដុល្លារ) ឬប្រមាណ ១២ ៤៦៧,៤ប៊ីលានរៀល(៣ ០៦៧,០លានដុល្លារអាមេរិក ឬប្រមាណ ៣ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ។
បរិមាណថវិកាសរុបសម្រាប់អនុវត្ត ក. វ.ស. ៣ឆ្នាំរំកិល ២០២២-២០២៤. គឺត្រូវការថវិកាសរុបប្រមាណ ៣៧ ៤០២,១ ពាន់លានរៀល(៩ ២០១,០លានដុល្លារអាមេរិក)ដែលក្នុងនោះហិរញ្ញប្បទានក្នុងស្រុកដោយរាជរដ្ឋាភិបាលមាន ១៦ ២២៧,៥ លានរៀល (៣ ៩៩២០លានដុល្លារអាមេរិក) និងចំណែកដែលនៅសល់ ២១ ១៧៤,៦ប៊ីលានរៀល(៥ ២០៩,០លានដុល្លារអាមេរិក ឬប្រមាណ៧ ០៥៨,២ប៊ីលានរៀល(១ ៧៣៦,៣លានដុល្លារអាមេរិក)ក្នុងមួយឆ្នាំ អាចត្រូវបានធ្វើហិរញ្ញប្បទានពីប្រភពដូចខាងក្រោម៖

-ហិរញ្ញប្បទានឥតសំណងពីដៃគូអភិវឌ្ឍក្រៅប្រទេស (ភាគច្រើនពីដៃគូអភិវឌ្ឍទ្វេភាគឺ ពហុភាគី និងអង្គការមិនមែនរដ្ឋាភិបាល) -កម្ចីសម្បទានពីដៃគូអភិវឌ្ឍក្រៅប្រទេស (ភាគច្រើនពីស្ថាប័នហិរញ្ញវត្ថុ ពហុភាគី និងទ្វេភាគី) និង-ចំណូលថ្មីៗដែលអាចបានមកពីការអភិវឌ្ឍឧស្សាហកម្មអាជីវកម្មរ៉ែ។
រាជរដ្ឋាភិបាលកម្ពុជាមានជំនឿជឿជាក់ថា តម្រូវការវិនិយោគសម្រាប់វិស័យសាធារណៈ ដែលមានប្រមាណ៣៧ ៤០២,១ប៊ីលានរៀល (៩ ២០១,០លានដុល្លារអាមេរិក)ឬប្រមាណ១២ ៤៦៧,៤ប៊ីលានរៀល (៣ ០៦៧,០លានដុល្លារអាមេរិក)ក្នុងមួយឆ្នាំអាចនឹងទទួលបានពីការបន្តគាំទ្រពីដៃគូអភិវឌ្ឍ និងពីចំណូលបន្ថែមថ្មីវិស័យឧស្សាហកម្មអាជីវកម្មរ៉ែ។
ក៏ប៉ុន្តែការកៀរគរហិរញ្ញប្បទានបន្ថែមពីដៃគូ ដូចជាមិនបានបង្ហាញពីភាពងាយស្រួលឡើយ ដោយសារដៃតួអភិវឌ្ឍភាគច្រើនបានសន្យាផ្តល់រួចមកហើយនិងដើម្បីសម្រេចបានហិរញ្ញប្បទានគ្រប់ចំនួន គឺត្រូវខិតខំស្វែងរកបន្ថែមទៀតនូវដៃគូអភិវឌ្ឍថ្មីផ្សេងៗទៀត។ សម្រាប់រាជរដ្ឋាភិបាល គឺត្រូវពិនិត្យឱ្យច្បាស់លាស់នូវកំណែទម្រង់សេដ្ឋកិច្ច ដូចជាការបង្កើនទិន្នផលស្រូវនិងការនាំចេញ នឹងការធ្វើពិពិធកម្ម ដំណាំផ្សេងៗក្រៅពីដំណាំស្រូវ ជាពិសេស សម្រាប់អនាគត ត្រូវគ្រប់គ្រងចំណូលទទួលបានពីអាជីវកម្មរ៉ែ ដីសម្បទាន និងចំណូលពន្ធ។ ដោយឈរលើក្របខ័ណ្ឌទស្សនៈរួមមួយ ដែលកំណត់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបាននៃការវិនិយោគក្នុងការជំរុញកំណើនសេដ្ឋកិច្ច យើងអាចធ្វើសេចក្តីសន្និដ្ឋានជារួមបានថា ការធានាឱ្យមាននូវកម្មវិធីវិនិយោគសាធារណៈមួយ ដែលនឹងត្រូវរួមចំណែកក្នុងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិទាំងមូល ក៏ដូចជាធ្វើជាឧបករណ៍ផ្នែកគោលនយោបាយសម្រាប់ប្រែក្លាយគោលនយោបាយអាទិភាពជាតិឱ្យទៅជាការពិតជាក់ស្តែងគឺជាប្រការចាំបាច់នៅក្នុងដំណើរការនៃការរៀបចំគោលនយោបាយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content