យោងតាមការចេញផ្សាយដោយកាសែត The Bloomberg កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានឲ្យដឹងថា កំពូលមហាសេដ្ឋី លោក Elon Musk បានខាតបង់ប្រាក់រហូតទៅដល់៤៩ពាន់លានដុល្លាររួចទៅហើយគិតចាប់តាំងតែពីបានប្រកាសផែនការទិញយកបណ្តាញសង្គម Twitter ទាំងមូលកាលពីខែមុន។

ប្រភពដដែលបានបញ្ជាក់ដែរថា ទោះបីជាយ៉ាងណាក្តី លោក Musk នៅតែបន្តជាប់ឈ្មោះជាកំពូលសេដ្ឋីនៅក្នុងកំពូលតារាងដដែល ប៉ុន្តែការខាតបង់លើកនេះបានធ្វើឲ្យបុរសមហាសេដ្ឋីកាណាដារូបនេះមានទ្រព្យសម្បត្តិសរុបនៅត្រឹមតែ ២០៩,៩ពាន់លានដុល្លារប៉ុណ្ណោះ។
គិតត្រឹមតែថ្ងៃពុធសប្តាហ៍កន្លងទៅនេះ ភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះដល់កម្រិតមួយទាបបំផុតសម្រាប់ឆ្នាំនេះ និងបានធ្វើឲ្យលោក Musk ខាតបងសរុប ១២,៣ ពាន់លានដុល្លារត្រឹមពេលមួយថ្ងៃ ហើយ The Bloomberg ជឿជាក់ថាបញ្ហាសំខាន់ដែលបណ្តាលឲ្យមានការធ្លាក់ថ្លៃហ៊ុនខ្លាំងបែបនេះក៏ដោយសារតែក្រុមអ្នកវិនិយោគជាច្រើននាំគ្នាព្រួយបារម្ភអំពីការសម្រេចចិត្តរបស់ប្រធានប្រតិបត្តិរូបនេះលើការប្រើប្រាស់ហិរញ្ញវត្ថុក្នុងគោលបំណងទិញយកបណ្តាញសង្គម Twitter។

គិតនៅក្នុងខែឧសភានេះភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះសរុប ១៨,៥ភាគរយបន្ទាប់ពីបានកើនឡើងដល់ទៅ១៩ភាគរយកាលពីខែមេសា និងធ្លាក់ចុះប្រមាណជា៧ភាគរយត្រឹមយប់ថ្ងៃពុធ ប៉ុន្តែកើនបន្តិចវិញនៅថ្ងៃព្រហស្បតិ៍ ឬប្រហែលជា ៧១៨,៥ដុល្លារក្នុងមួយហ៊ុន។
ដោយឡែកភាគហ៊ុនរបស់ Twitter ក៏បានធ្លាក់ចុះប្រមាណជា ៣,៨ភាគរយផងដែរក្នុងថ្ងៃជាមួយគ្នានេះ និងបន្តធ្លាក់ចុះទៀតនៅថ្ងៃព្រហស្បតិ៍ ហើយគិតត្រឹមខែឧសភានេះ Twitter បានធ្លាក់ចុះតម្លៃហ៊ុនដល់ទៅ២៤,៨ភាគរយ ឬប្រហាក់ប្រហែលទៅនឹងកំណើនដែលខ្លួនទទួលបានកាលពីខែមេសាប្រមាណជា២៦,៧ភាគរយ។
រំលឹកដែរថា កាលពីដើមខែមេសាកន្លងទៅ លោក Elon Musk បានប្រកាសទាំងគួរឲ្យភ្ញាក់ផ្អើលថា លោកនឹងទិញយកហ៊ុនប្រមាណជា៩,២ភាគរយរបស់ Twitter ប៉ុន្តែដល់ពាក់កណ្តាលខែមេសា លោកបែរជាបានប្រកាសថាកំពុងដំណើរការទិញយកហ៊ុន ទាំងអស់របស់ Twitter ក្នុងតម្លៃដល់ទៅ៤៤ពាន់លានដុល្លារ ប៉ុន្តែរហូតមកដល់សប្តាហ៍មុននេះ លោក Musk បែរជាបានប្រកាសផ្អាកដំណើរការដែលវាបានធ្វើឲ្យភាគហ៊ុនរបស់ Twitter ធ្លាក់ចុះដល់ជាង២០ភាគរយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content