អាជីវកម្មលក់ដើមផ្កាអង្គារសិល្ប៍ និងដើមផ្កាហ្វុងស៊ុយមួយចំនួនសម្រាប់ពីធីបុណ្យចូលឆ្នាំចិន ចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗ

ភ្នំពេញ ៖ មុខរបរលក់ផ្កាអង្គារសិល្ប៍ និងផ្កាហ្វុងស៊ុយមួយចំនួនទៀតដែលគេនិយមទិញសម្រាប់ដាក់តាំងលម្អ និងសែនព្រេនក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ត្រូវបានគេកត់សម្គាល់ថា បានធ្លាក់ថ្លៃចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២០ រហូតមកទល់ឆ្នាំ២០២៤កន្លងទៅ។ ដោយឡែក សម្រាប់ឆ្នាំ២០២៥នេះ បើគិតទៅនៅមិនដល់មួយសប្តាហ៍ទៀតនោះទេ ពិធីសែនព្រេនបុណ្យចូលឆ្នាំថ្មីប្រណីនៃជនជាតិចិន-វៀតណាម នឹងចូលមកដល់ ខណៈដែលសកម្មភាពនៃការដាក់តាំងលក់ដើមផ្កាដូចដែលបានលើកឡើងខាងលើក៏ចាប់ផ្តើមមានជាបណ្តើរៗហើយ។

លោក ចុន សារឹម ឈ្មួញលក់ផ្កាអង្គាសិល្ប៍នៅម្តុំគល់ស្ពានជ្រោយចង្វាខាងកើតបានឱ្យដឹងថា មុនរយៈពេល១៥ថ្ងៃនៃពិធីសែនបុណ្យចូលឆ្នាំចិន លោកតែងកុម្ម៉ងទិញផ្កាអង្គារសិល្ប៍ដែលដុះតាមធម្មជាតិពីប្រជាជនដែលរស់នៅតំបន់ភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ យកមកលក់ឱ្យម៉ូយនៅម្តុំគល់ស្ពានជ្រោយចង្វារ ដោយលក់ក្នុងតម្លៃចាប់ពី ៥ដុល្លារ ឬ១០ដុល្លារ ឡើងទៅដល់តម្លៃជាង ១០០ ឬ ២០០ដុល្លារ ក៏មានដែរ អាស្រ័យទៅតាមទំហំដើមតូច ឬធំ ហើយមកទល់ថ្ងៃ២៤ខែមករា ឆ្នាំ២០២៥ នេះ ការលក់ចេញបានជាបណ្តើរៗ ប៉ុន្តែមិនទាន់ដាច់ខ្លាំងទេ ហើយជាបទពិសោធរាល់ឆ្នាំទាល់តែនៅដល់រយៈពេល២ ឬ ៣ថ្ងៃ មុនថ្ងៃសែនទៀបមានគេសម្រុកទិញច្រើន។

អ្នកលក់ផ្កាហ្វុងស៊ុយរូបនេះបាននិយាយថា ៖ «ឆ្នាំនេះ ខ្ញុំបានបញ្ចេញទុនប្រមាណជា ៣០០០ដុល្លារប៉ុណ្ណោះ តិចជាងឆ្នាំកន្លងទៅ ខណៈដែលកាលពីប៉ុន្មានឆ្នាំមុនដើមទុនសម្រាប់ទិញផ្កាទុកលក់បន្តមានទំហំរហូតដល់ចន្លោះពី ៥០០០ ទៅ ៨០០០ដុល្លារ។ គិតតាំងពីឆ្នាំ២០២០មក និន្នាការនៃការលក់ផ្កាហ្វុងស៊ុយឬផ្កាអង្គារសិល្ប៍មានការថយចុះជាលំដាប់ ហើយបើតាមខ្ញុំគិតនៅមិនទាន់មានសញ្ញាណឡើងវិញខ្លាំងដូចឆ្នាំ២០២៩នោះទេ ប៉ុន្តែ ខ្ញុំរំពឹងថា ឆ្នាំនេះល្អជាងកាលពី ២ ឬ ៣ឆ្នំាមុន ហើយខ្ញុំក៏សម្រិតសម្រាំងយកតែផ្កាល្អមកលក់តែប៉ុណ្ណោះ»។

ស្រដៀងគ្នានេះ អាជីវករម្នាក់ទៀត ឈ្មោះ ប៊ុន សុភក្រ័ត ជាម្ចាស់ហាងផ្កាផ្ទះវ័រ ស្ថិតនៅសង្កាត់ព្រៃជីស័ក មុខព្រលានយន្តហោះពោធិចិនតុង បានលើកឡើងថា ឆ្នាំនេះរបរលក់ផ្កាអង្គារសិល្ប៍ហាក់មានសភាពស្ងប់ស្ងាត់ជាងឆ្នាំមុនៗ ពោលគឺស្ងប់ស្ងាត់តាំងពីប្រមាណ៣ឆ្នាំមុន ដោយកាលពីឆ្នាំ២០២០ អាជីវករខាងលើនេះបានបញ្ចេញទុនរហូតដល់ជាង ១០ ០០០ដុល្លារឯណោះ ដើម្បីទិញផ្កាមកស្តុកទុកលក់នៅពេលជិតដល់ថ្ងៃមាឃចិនម្តងៗ។

លោកបានបញ្ជាក់ថា ៖ « ដោយសារការលក់មានការធ្លាក់ចុះជាបន្តបន្ទាប់នោះ សម្រាប់ឆ្នាំ២០២៥នេះ លោកដាក់ដើមទុនប្រមាណជាង ៣០០០ដុល្លារ ទិញផ្កាអង្គារសិល្ប៍ ដើមក្រូចភ្នំ(ក្រូចជ្រក់) និងដើមឈើមួយចំនួនទៀតទុកគ្រាន់លក់កំដរហាងកុំឱ្យស្ងាត់»។

លោក រិទ្ឋិ ភារម្យ សាស្រ្តាចារ្យបង្រៀន និងគ្រប់គ្រងនៅសាលាឯកជនមួយក្នុងរាជធានីភ្នំពេញបាននិយាយថា សម្រាប់ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៥នេះ លោកបានទិញដើមផ្កាអង្គារសិល្ប៍ធំៗចំនួន ០៣ដើម ដោយក្នុងមួយដើមមានតម្លៃ ១០០ដុល្លារ យកទៅដាក់តាំងលម្អនៅសាលាដែលមានចំនួន០៣អាគារ​ ។

លោកបានបញ្ជាក់ថា ស្ទើរតែរាល់ឆ្នាំ នៅពេលដល់រដូវ ឬពិធីចូលឆ្នាំចិន លោកតែងទិញដើមផ្កាមកដាក់តាំងលម្អសាលាដើម្បីឱ្យមានសោភ័ណភាព ទោះបីមិនសូវមានជំនឿទៅលើហ្វុងស៊ុយ ប៉ុន្តែយ៉ាងហោចណាស់ក៏បានបង្កើតភាពស្រស់ស្អាតនៅក្នុងបរិវេណសាលានាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាមនេះផងដែរ។

យ៉ាងណាក៍ដោយ តាមរយៈកិច្ចសម្ភាសន៍ខ្លីជាមួយអាជីវករដែលជាអ្នកលក់ដើមផ្កាហ្វុងស៊ុយ ឬផ្កាអង្គារសិល្ប៍ខាងលើបានបង្ហាញថា និន្នាការនៃការទិញ-លក់ដើមផ្កាដែលមានជំនឿលើករាសីបានធ្លាក់ចុះ ខណៈដែលការធ្លាក់ចុះនេះបានកើតមានតាំងពីអំឡុងឆ្នាំ២០២០មកម្ល៉េះ ដែលអាជីវករបានលើកឡើងថាអាចបណ្តាលមកពីបញ្ហាប្រាក់ចំណូលរបស់ប្រជាជន ហើយមួយចំណែកទៀតក៏អាចបណ្តាលមកពីជំនឿទៅលើពណ៌រាសីប្រចាំឆ្នាំផងដែរ ដូចជា កាលពីឆ្នាំកន្លងទៅ ដើមផ្កាអង្គារសិល្ប៍ និងដើមផ្កាស្បៃរឿងពណ៌លឿង ពណ៌ក្រហម ត្រូវលក់ចោលស្ទើរទាំងអស់ ព្រោះជំនឿពណ៌រាសី គឺពណ៌ខៀវ៕ អត្ថបទ ៖ ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *