កម្ពុជា ប្រកាសអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០»

ភ្នំពេញ៖ ដើម្បីចាប់យកកាលានុវត្តភាព និងសក្តានុពលនៃធុរកិច្ចថ្មី ដែលជាកម្លាំងចលករ គន្លឹះនៃនវានុវត្តន៍ ព្រមទាំងជាឧបករណ៍យុទ្ធសាស្ត្រក្នុងការរួមចំណែកដល់ការកសាងម៉ូដែលថ្មីនៃកំណើន ស្របតាមបទពិសោធ, ឧត្តមានុវត្តន៍ និងនិន្នាការអន្តរជាតិ, រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០» ដែលមានចក្ខុវិស័យ ធ្វើឱ្យកម្ពុជា មានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និង ប្រកបដោយបរិយាបន្ន ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារដើម្បីអភិវឌ្ឍធុរកិច្ចថ្មីឱ្យក្លាយជាក្រុមហ៊ុនដែលមាន សមត្ថភាពប្រកួតប្រជែង និង លូតលាស់រហ័ស សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

យុទ្ធសាស្ត្រជាតិនេះ នឹងក្លាយជាឯកសារគន្លឹះ និងជាកម្លាំងចលករមួយដ៏មានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងការជួយពន្លឿនការអភិវឌ្ឍធុរកិច្ចថ្មី តាមរយៈការទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំង និង កែលម្អចំណុចខ្វះខាតរបស់តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី សំដៅសម្រេចបានគោលបំណង, គោលដៅ ក៏ដូចជាចក្ខុវិស័យរបស់យុទ្ធសាស្ត្រជាតិនេះ រួមទាំងផ្តល់នូវការការពារ និងការកាត់បន្ថយហានិភ័យ ដែលអាចកើតមានឡើងដោយសារភាពក្មេងខ្ចីនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យអនុវត្តផ្លូវការនៃសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្ត​ជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីនេះដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល,ដៃគូអភិវឌ្ឍន៍, វិនិយោគិន, សាកលវិទ្យាល័យ, ស្ថាប័នគាំទ្រធុរកិច្ចថ្មី, សហគ្រិន និងតំណាងវិស័យឯកជន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា៖

«យុទ្ធសាស្រ្តជាតិនេះ មានចក្ខុវិស័យធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និងប្រកបដោយបរិយាបន្ន ដែលអាចពូនជ្រំសហគ្រិននវានុវត្តន៏ឱ្យបង្កើតដំណោះស្រាយថ្មីៗ ក្នុងទីផ្សារ ដើម្បីអភិវឌ្ឍធុរកិច្ចថ្មីឱ្យក្លាយជាក្រុមហ៊ុនដែលមានសមត្ថភាពប្រកួតប្រជែង និង លូតលាស់រហ័ស សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយឈរលើគោលការណ៍សំខាន់ធំៗ ចំនួន ៣ ដែលរួមមាន៖ ១) រាជរដ្ឋាភិបាលជាតួអង្គជំរុញការអភិវឌ្ឍ,២) ការអភិវឌ្ឍធុរកិច្ចថ្មីផ្ដោតលើប្រព័ន្ធអេកូឡូស៊ី និង ៣) ការអភិវឌ្ឍធុរកិច្ចថ្មីដោយសហវិវត្តន៍»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយដ៏សំខាន់នៃការរស់នៅ, ការរៀនសូត្រ, ការប្រកបអាជីវកម្ម និងការផ្តល់សេវា សាធារណៈជូនធុរជន ក៏ដូចជាជូនប្រជាជនទូទៅ ក្នុងយុគសម័យទំនើបនេះ; ពោលគឺ បច្ចេកវិទ្យាឌីជីថល បានចាក់ស្រេះក្នុងគ្រប់សកម្មភាពសង្គមសេដ្ឋកិច្ច, ហើយបានក្លាយជា កាតាលីករដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការជំរុញនវានុវត្តន៍ និងកំណើន ក៏ដូចជា ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច ។ សម្រាប់វិស័យឯកជន, ការចាប់យក និងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដែលមានលក្ខណៈកាន់តែនវានុវត្តន៍ គឺជាឧត្តមភាពមួយថ្មី ដែលជួយ លើកកម្ពស់ប្រសិទ្ធភាព, សមត្ថភាព និងគុណភាពនៃផលិតកម្ម, កាត់បន្ថយថ្លៃដើម, តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារ ។ ចំពោះវិស័យសាធារណៈ, បច្ចេកវិទ្យាឌីជីថល ក៏បាន និងកំពុងដើរតួនាទីជាគន្លឹះដ៏សំខាន់ ក្នុងការជំរុញការកែទម្រង់ដ៏មុតស្រួច និងធុរជនរៅនៅកម្ពុជា, ជាពិសេស ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ចថ្មី ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃការិយាធិបតេយ្យ, បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ, ពង្រឹងអនុលោមភាព និងកែលម្អបរិយាកាស ធុរកិច្ចក្នុងប្រទេស ឲ្យកាន់តែប្រសើរឡើង សំដៅឆ្លើយតបទៅនឹងតម្រូវការ, សំណូមពរ និងបំណងប្រាថ្នាដ៏ពិសិដ្ឋ

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានថ្លែងថា៖យុទ្ធសាស្ត្រជាតិនេះ បានដាក់ចេញនូវយុទ្ធសាស្ត្រ អាទិភាពចំនួន ៥ ដែលរួមមាន ១) ការរៀបចំលិខិតបទដ្ឋានគាំទ្រ, ២) ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន, ៣) ការបង្កើនចំនួនបុគ្គលមានទេពកោសល្យ, ៤) ការពង្រឹងសមត្ថភាពតួអង្គក្នុងប្រព័ន្ធ- អេកូឡូស៊ីធុរកិច្ចថ្មី និង ៥) ការតភ្ជាប់បណ្តាញ និង ការពង្រីកទីផ្សារ។ យុទ្ធសាស្ត្រអាទិភាព ទាំង ៥ នេះ ត្រូវបានដាក់ចេញជូនក្រសួង ស្ថាប័ន សម្រាប់អនុវត្ត ។

ឯកឧត្តមបណ្ឌិត បានបន្តថា៖ធុរកិច្ចថ្មី(Startup)ត្រូវបានចាត់ទុកជាធាតុមួយដ៏សំខាន់សម្រាប់នវានុវត្តន៍និងសហគ្រិនភាពដែលប្រទេសជាច្រើនក្នុងតំបន់និងសកលលោកបាននិងកំពុង​យក​ចិត្តទុកដាក់​។

ទន្ទឹមនេះ ធុរកិច្ចថ្មីនៅកម្ពុជាបាន និង កំពុងវិវត្តខ្លួនទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ឆ្នាំ ២០៥០។ ដោយមើលឃើញពីសក្តានុពលដ៏ធំធេង និង កម្មវិបាកវិជ្ជមាននៃធុរកិច្ចថ្មី, រាជរដ្ឋាភិបាលបានដាក់ចេញនូវក្រប​ខ័ណ្ឌរួម ដើម្បីឆ្លើយតប និង ដោះស្រាយជាយុទ្ធសាស្រ្តនូវបញ្ហា-ប្រឈមនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍនេះ។ ការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តជាតិនេះ នឹងក្លាយជាផែនទី បង្ហាញផ្លូវ និង ផ្ដល់នូវមាគ៌ាច្បាស់លាស់ សម្រាប់ក្រសួង ស្ថាប័ន និង តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ, បរិយាបន្ន និង ចីរភាព។

គួរគូសរំលេចផងដែរថា, យុទ្ធសាស្រ្តជាតិនេះ បានកំណត់សូចនាករសមិទ្ធកម្មគន្លឹះចំនួន ៤ សម្រាប់វាស់វែងការអនុវត្តក្នុងរយៈពេល ៥ ឆ្នាំ (២០២៦-២០៣០) រួមមាន៖ ១) សន្ទស្សន៍ប្រតិបត្តិការប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនឹងត្រូវចាកចេញពី ប្រព័ន្ធអេកូឡូស៊ីកំពុងងើបឡើង ( Emerging Ecosystem) ទៅជាប្រព័ន្ធអេកូឡូស៊ីដែលអាចពង្រីកខ្លួននៅក្នុងទីផ្សារ (Expanding Ecosystem), ២) ចំនួនធុរកិច្ចថ្មីដែលបានចូលរួមកម្មវិធីបណ្តុះធុរកិច្ចថ្មីមានចំនួន ៣០០, ៣) ចំនួនធុរកិច្ចថ្មីដែលទទួលបានការវិនិយោគមានចំនួន ១០០ និង ៤)ទំហំវិនិយោគលើធុរកិច្ចថ្មីមាន៣០លានដុល្លារអាម៉េរិក។ក្នុងន័យនេះ,ក្រសួងស្ថាប័នទទួលបន្ទុកអនុវត្តត្រូវរៀបចំសូចនាករសមិទ្ធកម្មគន្លឹះរៀងៗខ្លួនដើម្បីគាំទ្រដល់ការសម្រេចឱ្យបាននូវសូចនាករគោលទាំង៤ខាងលើ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *