ផ្សារមូលបត្រកម្ពុជា និងសៀងហៃចុះ MOU ចែករំលែកព័ត៌មាន និងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុ

ភ្នំពេញៈ ផ្សារមូលបត្រកម្ពុជា (ផមក) និងផ្សារមូលបត្រសៀងហៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីចែករំលែកព័ត៌មានទៅវិញទៅមក ការសិក្សាស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរបុគ្គលិក និងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុថ្មីៗ។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ផ្សារមូលបត្រកម្ពុជា។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ផមក និងលោក ឆៃ ជានឈុន (CAI Jianchun) ប្រធាននាយកនៃផ្សារមូលបត្រសៀងហៃ ដែលជាតំណាងរបស់ផ្សារមូលបត្រទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះពីចំងាយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនរួមមានការចែករំលែកព័ត៌មានទៅវិញទៅមក ការសិក្សាស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរបុគ្គលិក និងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុថ្មីៗជាដើម។

មិត្តភាពរវាងប្រទេសកម្ពុជា និងចិន គឺជាមិត្តភាពដែលមានរយៈកាលយូរអង្វែងមកហើយ។ ប្រទេសកម្ពុជាជាដៃគូរសហប្រតិបត្តិការយ៉ាងសំខាន់របស់ប្រទេសចិននៅក្នុងតំបន់អាស៊ាន និងជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងជាច្រើនដែលបានឆ្លើយតប និងចូលរួមយ៉ាងសកម្មក្នុងគម្រោង “ផ្លូវមួយខ្សែក្រវាត់មួយ”។ ក្នុងខែមិថុនា ឆ្នាំ២០១៩ និយ័តករមូលបត្រកម្ពុជា និងគណៈកម្មការមូលបត្រចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យលើផលិតផលមូលបត្រ និងកិច្ចសន្យាអនាគត។

នាខែតុលាក្នុងឆ្នាំដដែល ឯកឧត្តមប្រតិភូ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានចូលរួមក្នុង កម្មវិធីសិក្ខាសាលាអន្តរជាតិសម្រាប់ទីផ្សារភាគហ៊ុន ប្រចាំឆ្នាំ២០១៩ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌល អន្តរជាតិសម្រាប់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទីផ្សារភាគហ៊ុនរបស់សៀងហៃ។ នាឱកាសនោះ ប្រមុខដឹកនាំនៃផ្សារមូលបត្រទាំងពីរបានជួបពិភាក្សាគ្នាអំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហ ប្រតិបត្តិការរវាងទីផ្សារមូលធនក្នុងប្រទេសកម្ពុជា និងចិន។

ផ្សារមូលបត្រសៀងហៃ ជាផ្សារមូលបត្រមួយដ៍ធំក្នុងចំណោមផ្សារមូលបត្រធំៗនៅលើពិភពលោក ដោយផ្អែកលើទំហំមូលធនូបនីយកម្មសរុបរបស់ទីផ្សារ។ ទីផ្សារនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ហើយមកទល់នឹងពេលបច្ចុប្បន្ន ផ្សារមូលបត្រសៀងហៃមានផលិតផលហិរញ្ញវត្ថុជាច្រើនដូចជា ភាគហ៊ុន បណ្ណបំណុល មូលនិធិ និងឧបករណ៍និស្សន្ន។

ទីផ្សារមូលបត្រកម្មសិទ្ធិរបស់សៀងហៃ ត្រូវបានបែងចែកជាទីផ្សារគោល និងទីផ្សារស្តារ (STAR Market) ដោយទីផ្សារទាំង២ មានចំនួនក្រុមហ៊ុនចុះបញ្ជីបូកបញ្ចូលគ្នាសរុបជាង ២ ០០០ ក្រុមហ៊ុន គិតត្រឹមបំណាច់ខែតុលា ឆ្នាំ២០២១។ តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃរបស់ទីផ្សារទាំងពីរមានប្រមាណ ៧០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១។ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័នក្នុងស្រុក និងក្រៅស្រុកជាង១០ស្ថាប័ន។ កិច្ចសហប្រតិបត្តិការទាំងនោះផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយ និងអភិវឌ្ឍទីផ្សារមូលបត្រនៃប្រទេសជាតូភាគី ការលើកកម្ពស់ការយល់ដឹងរបស់វិនិយោគិនខ្មែរ និងបរទេស លើទីផ្សារមូលបត្រកម្ពុជា និងកិច្ចសហប្រតិបត្តិការសំខាន់ៗដទៃជាច្រើនទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ