កម្ពុជា ជំរុញសមាជិកអាស៊ានផ្តោតលើស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ កាត់បន្ថយគម្លាតនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុឌីជីថល

ភ្នំពេញ ៖ កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងកិច្ចសហការរវាងសមាជិកអាស៊ានឱ្យកាន់តែស្អិតរមួត ដើម្បីពន្លឿនការអនុវត្តប្រព័ន្ធទូទាត់ឆ្លងដែនក្នុងតំបន់ ការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) ដើម្បីកៀរគរហិរញ្ញប្បទានបន្ថែមសម្រាប់ការស្ដារសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ប្រកបដោយចីរភាព, ការធានាឱ្យបាននូវស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ និងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុឌីជីថល និងហិរញ្ញវត្ថុប្រកបដោយចីរភាព។

កាលពីថ្ងៃទី៧-៨ ខែមេសា ឆ្នាំ ២០២២ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី ២៦ . កិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី ៨ និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ ដោយឯកឧត្តបរគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើជាសហប្រធាន និងមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន, អគ្គលេខាធិការអាស៊ាន, ប្រធាន និងតំណាងជាន់ខ្ពស់របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជា ធនាគារពិភពលោក (WB), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) ព្រមទាំងក្រុមប្រឹក្សាធុរកិច្ច ។

កិច្ចប្រជុំបានពិនិត្យ និងផ្លាស់ប្ដូរយោបល់លើស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ និងពិភពលោក ដោយផ្តោតលើហានិភ័យ, បញ្ហាប្រឈម, កាលានុវត្តភាព និងជម្រើសវិធានការគោល នយោបាយនានាដើម្បីឆ្លើយតបលើវឌ្ឍនភាព និងទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន, សំដៅធានាឱ្យបាននូវការធ្វើសមាហរណកម្មហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ និងបន្តកសាងភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់។

ដើម្បីគាំទ្រដល់មូលបទរួមរបស់កម្ពុជា, ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២, “អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN ACT: Addressing Challenges Together), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់អាទិភាពចំនួន ៣ សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន រួមមាន+ (១). ការស្តារឡើងវិញ (Recovery), (២).ការកសាងភាពធន់ (Resiliency), និង (៣).ការរួបរួមគ្នា (Togetherness)។

ផ្អែកលើអាទិភាពទាំង ៣ នេះ, កម្ពុជានឹងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងកិច្ចសហការរវាងសមាជិកអាស៊ានឱ្យកាន់តែស្អិតរមួត ដើម្បីរួមគ្នាលើកកម្ពស់ការអនុវត្តសកម្មភាពពាក់ព័ន្ធ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ទាំងក្នុងតំបន់ និងសកលលោក ដូចជាការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ, ការធ្វើឱ្យស៊ីជម្រៅនូវសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន និងជាមួយដៃគូ ការពន្លឿនការអនុវត្តប្រព័ន្ធទូទាត់ឆ្លងដែនក្នុងតំបន់, ការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) ដើម្បីកៀរគរហិរញ្ញប្បទានបន្ថែមសម្រាប់ការស្ដារសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ប្រកបដោយចីរភាព, ការធានាឱ្យបាននូវស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ និងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុឌីជីថល និងហិរញ្ញវត្ថុប្រកបដោយចីរភាព។

នៅក្នុងកិច្ចពិភាក្សាជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ, រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន បានធ្វើការកត់សម្គាល់ពីការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកក្នុងកំណើន ៤.៤ភាគរយ (ព្យាករណ៍ដោយ IF) និងសេដ្ឋកិច្ចអាស៊ានក្នុងកំណើនប្រមាណ ៥.១ ភាគរយ (ព្យាករណ៍ដោយ AMRO) ក្នុងឆ្នាំ២០២២ នេះ ។

ជាមួយគ្នានេះ, កិច្ចប្រជុំក៏បានកត់សម្គាល់ពីហានិភ័យមួយចំនួន ដែលកំពុងជះឥទ្ធិពលអវិជ្ជមានមកលើសន្ទុះនៃ ការស្ដារសេដ្ឋកិច្ចតំបន់ ដូចជាការបន្តរីករាលដាលនៃវីរុសថ្មីៗនៃជំងឺកូដ១៩, ការបន្ទុចបង្អាក់នៃខ្សែច្រវាក់ផ្គត់ផ្គង, បញ្ហាសង្គ្រាមនៅតំបន់អឺរ៉ុបខាងកើត, ការកើនឡើងខ្ពស់នៃអតិផរណា និងការប្រែប្រួលអាកាសធាតុជាដើម ។

ក្នុងបរិបទនេះ, ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបានផ្តល់នូវអនុសាសន៏មួយចំនួន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ សំដៅជំរុញការស្ដារសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពពន់ រួមមាន៖ (១). ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ(២).ការជំរុញការចាប់យកកាលានុវត្តភាពពីឌីជីថលូនីយកម្ម និង (៣). ការកៀតរហិរញ្ញប្បទានក្នុងស្រុកសម្រាប់ការស្ដារកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការជំរុញការវិនិយោគពីវិស័យឯកជនដើម្បីពន្លឿនការអភិវឌ្ឍបៃតង។ល។


បន្ថែមពីនេះ អង្គប្រជុំក៏បានធ្វើការកត់សម្គាល់លើវឌ្ឍនភាពសំខាន់ៗ ក្រោមកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុអាស៊ានផងដែរ ដូចជា៖ (១). ការអនុម័តយន្តការផ្តល់ហិរញ្ញប្បទានបៃតងអាស៊ាន (ASEAN Catalytic Green Finance Facility-ACGF) ក្រោមមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (AIF) ដែលជាយន្តការផ្តល់ហិរញ្ញប្បទានអចិន្ត្រៃយ៍ បន្ទាប់ពីដំណើរការសាកល្បងអស់រយៈពេលបីឆ្នាំ, (២). ការដាក់ចេញនូវឯកសារ ASEAN Taxonomy-Version 1 ដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងតំបន់, (៣). ការអនុវត្តប្រព័ន្ធឆ្លងកាត់គយអាស៊ាន និងប្រព័ន្ធបញ្ឈរតែមួយអាស៊ាន ដើម្បីបន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ឆ្លងដែន, (C). ការបន្តបញ្ចប់បន្ថែមលើការចរចារ និងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទ្វេភាគី ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA), (៥). ការអនុវត្តកម្មវិធីធានារ៉ាប់រងលើហានិភ័យគ្រោះមហន្តរាយអាស៊ាន (ADRFI) ដំណាក់កាលទី ២ និង (៦), ការសម្រេចបាននូវការអនុវត្តប្រព័ន្ធទូទាត់ QR ដឆ្លងដែនទ្វេភាគីរវាងសមាជិកអាស៊ានមួយចំនួន។

ផ្អែកលើចក្ខុវិស័យរបស់អាស៊ានក្នុងការឆ្ពោះទៅរកសេដ្ឋកិច្ចកាបូនទាប (Low-carbon Economy) និងការអភិវឌ្ឍប្រកបដោយចីរភាព, រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ានបានទទួលស្គាល់ពី ភាពចាំបាច់ក្នុងការបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការបន្ថែមលើការជំរុញរបៀបវារៈពាក់ព័ន្ធនឹងហិរញ្ញវត្ថុប្រកប ដោយចីរភាព (Sustainable Finance) សម្រាប់ឆ្នាំ២០២២ នេះ ដោយផ្តោតលើការងារអាទិភាពមួយចំនួន រួមមាន ៖ (១). ការបន្តរៀបចំ ASEAN Taxonomy ដើម្បីជាឯកសារគោលក្នុងការដឹកនាំវិស័យហិរញ្ញវត្ថុអាស៊ាន ឆ្ពោះទៅរកការអនុវត្តហិរញ្ញវត្ថុប្រកបដោយចីរភាព, (២). ការបង្កើតស្តង់ដារសញ្ញាបណ្ណភ្ជាប់និរន្តរភាព (Sustainability-linked Bond Standard) ដើម្បីជួយប្រទេសមានការអភិវឌ្ឍតិចតួចក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង និងចីរភាព ដែលនេះគឺជាសមិទ្ធផលអាទិភាពមួយសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាផងដែរ និង (៣). ការជំរុញការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការគាំទ្រ និងអនុវត្តហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) ក្នុងតំបន់អាស៊ាន។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ានលើកទី ៨ នេះ, អង្គប្រជុំក៍បានជួបពិភាក្សាជាមួយវិស័យឯកជន រួមមានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចសហគមន៍អឺរ៉ុប-អាស៊ានផងដែរ។ កិច្ចពិភាក្សាបានផ្ដោតលើ ប្រធានបទមួយចំនួន រួមមាន ៖ (១). ការលើកកម្ពស់បរិយាកាសហិរញ្ញវត្ថុ និងវិនិយោគក្នុងតំបន់, (២). ផលប៉ះពាល់នៃភាពតានតឹងភូមិសាស្ត្រនយោបាយមកលើសេដ្ឋកិច្ចតំបន់, (៣). ការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព និង (៤). ការអនុវត្តឌីជីថលក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងវិស័យហិរញ្ញវត្ថុ។

តាមរយៈកិច្ចពិភាក្សានេះ, វិស័យឯកជនបានស្នើសុំសមាជិកអាស៊ាន ផ្តោតកិច្ចសហប្រតិបត្តិការលើការបន្តកែលម្មបរិយាកាសវិនិយោគឱ្យកាន់តែមានភាពងាយស្រួយបន្ថែមទៀតសម្រាប់វិស័យឯកជនក្នុងការចូលរួមផ្តល់ហិរញ្ញប្បទានសម្រាប់អភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើអន្តរកាលថាមពល (Energy Transition) ជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងតំបន់ពិសេសលើការទូទាត់ឆ្លងដែន និងពន្លឿនប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់អាស៊ានឱ្យកាន់តែខ្លាំងក្លាជាងមុន។

ជារួម រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន ដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំចុងក្រោយរបស់ខ្លួនក្នុងឆ្នាំកន្លងទៅ និងបានលើកទឹកចិត្តដល់ក្រុមការងារហិរញ្ញវត្ថុអាស៊ានពាក់ព័ន្ធឱ្យបន្តខិតខំបន្ថែមទៀត សំដៅសម្រេចបាននូវផែនការសកម្មភាពរបស់ខ្លួន និងគោលដៅយុទ្ធសាស្ត្រសម្រាប់ជំរុញ កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុក្នុងតំបន់ ដើម្បីគាំទ្រដល់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ខាងមុខ។ ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី សហប្រធានអង្គប្រជុំបានសំដែងនូវអំណរគុណចំពោះបណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន, អត្តលេខាធិការអាស៊ាន, ប្រធាន និងតំណាងជាន់ខ្ពស់នៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាធុរកិច្ច ដែលបានផ្ដល់ការគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ នេះ និងបានចូលរួមមតិយោបល់យ៉ាងផុសផុលក្នុងកិច្ចពិភាក្សាដែលនាំឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី២៦, កិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្ដាលអាស៊ានលើកទី៨ និងកិច្ចប្រជុំពាក់ព័ន្ធនេះប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាដូចបានគ្រោងទុក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ