នៅទីបំផុតចំនួននៃសត្វខ្លាជាច្រើនប្រភេទដែលទទួលរងការគំរាមកំហែង និងបាត់បង់ជីវិតជាច្រើនម៉ឺនក្បាលក្នុងរយៈពេលជាង១០០ឆ្នាំចុងក្រោយនោះបានចាប់ផ្តើមទទួលបានកំណើនឡើងវិញបន្តិចហើយបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារយៈពេលជាង១០ឆ្នាំ។

ជាដំណឹងល្អដែលត្រូវបានបង្ហាញដោយអង្គការអភិរក្សសត្វព្រៃពិភពលោក (WWF) បានរកឃើញថា ចំនួននៃអំបូរសត្វខ្លាព្រៃទាំងឡាយបានកើនឡើងវិញ ប៉ុន្តែស្ថិតនៅកម្រិតតិចតួចនៅឡើយបើធៀបទៅនឹងចំនួនសត្វខ្លាព្រៃដែលធ្លាប់មានជីវិតនៅលើពិភពលោកកាលពីមួយសតវត្សរ៍មុនប្រមាណដល់ទៅជាង១០ម៉ឺនក្បាល។

គិតត្រឹមឆ្នាំ២០១០កន្លងទៅ ចំនួនសត្វព្រៃទាំងអស់លើសកលលោកមានប្រមាណជា៣២០០ក្បាលប៉ុណ្ណោះដែលនៅសេសសល់ ហើយនាឆ្នាំនោះដែរ បណ្តាប្រទេសទាំង១៣ ដែលជាក្រុមប្រទេសមានវត្តមាននៃជិវិតសត្វខ្លាព្រៃបានជួបជុំគ្នាដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាបាត់បង់ និងវិធីដើម្បីបង្កើនចំនួនសត្វកម្រទាំងនេះត្រឡប់មកវិញ។

ជាលទ្ធផលគួរឲ្យកត់សំគាល់ ក្នុងនោះចំនួនសត្វព្រៃនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងទ្វេដងគិតចាប់តាំងពីឆ្នាំ២០០៦មកដល់បច្ចុប្បន្ន ខណៈដែលនេប៉ាល់គិតចាប់ពីក្នុងឆ្នាំ២០០៩ ចំនួនសត្វខ្លាព្រៃនេះក៏មានការកើនឡើងទ្វេដងដូចគ្នា រីឯសត្វខ្លាព្រៃរបស់រុស្ស៊ី Leopard នៅក្នុងសួនឧទ្យានជាតិរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១០គឺបានទទួលកំណើនរហូតទៅដល់៣ដង។
យុទ្ធសាស្ត្រសំខាន់ៗដែលបណ្តាប្រទេសទាំងនោះធ្វើបានជោគជ័យក្នុងការបង្កើនចំនួនសត្វខ្លាព្រៃឡើងវិញមានដូចជាការបង្កើតឡើងវិញនូវតំបន់រស់នៅរបស់សត្វខ្លាដែលទាមទារផ្ទៃដីទំហំធំ ការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ និងក៏ដូចជាការបង្កើននូវប្រសិទ្ធភាពការងារក្នុងការគ្រប់គ្រងជាដើម។
ក្នុងនោះផងដែរ ចិនកាលពីឆ្នាំ២០១៧ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្លាំងចំពោះបញ្ហានេះផងដែរ ដោយបានអនុម័តឲ្យប្រើប្រាស់ផ្ទៃដីដល់ទៅ១៤៥០០គីឡូម៉ែត្រការ៉េសម្រាប់ធ្វើជាសួនឧទ្យានមួយក្នុងការរស់នៅរបស់សត្វខ្លា ហើយវាត្រូវបានគេចាត់ទុកថាគឺជាដែនជម្រកសត្វខ្លាដែលធំជាងគេបំផុតរបស់ពិភពលោក។
ទោះបីជាយ៉ាងណាក្តី អ្នកជំនាញជឿជាក់ថាការកើនឡើងនៃចំនួនសត្វខ្លាព្រៃនេះនៅតែមានភាពផុយស្រួយ ឬមិនទាន់រឺងម៉ាំគួរឲ្យទុកចិត្តខ្លាំងនៅឡើយ ពីព្រោះថាជាក់ស្តែងចំនួននៃការកើនឡើងសរុបគឺមានត្រឹមតែ ៣៩០០ក្បាលប៉ុណ្ណោះបើធៀបទៅនឹងចំនួនដែលសត្វប្រភេទនេះធ្លាប់មានកាលពីអតីតកាលគឺមានត្រឹមតែ៥ភាគរយប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា កិច្ចប្រជុំស្តីអំពីការអភិរក្សាសត្វខ្លាជាលើកទី២រវាងក្រុមប្រទេសដែលមានវត្តមានរស់នៅរបស់សត្វខ្លាតាមផែនការនឹងត្រូវធ្វើឡើងម្តងទៀតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះក្នុងគោលបំណងរៀបចំផែនការជួយលើកកំពស់កិច្ចការងារនេះបន្ថែមទៀតនៅក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content